ទម្លាប់ប្រចាំថ្ងៃ៦យ៉ាង ធ្វើឲ្យស្បែកស្ត្រីជ្រីវជ្រួញចាស់ជាងវ័យ
ស្ត្រីគ្រប់រូបប្រាថ្នាចង់បានស្បែកសភ្លឺរលោង ប៉ុន្តែ ទម្លាប់ប្រចាំថ្ងៃបែរជាធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញដែលមើលទៅចាស់ជាងវ័យទៅវិញ។ ៦ចំណុចខាងក្រោមនេះនឹងបង្ហាញនូវទម្លាប់ប្រចាំថ្ងៃទាំងនោះដែលធ្វើឲ្យស្បែកមានស្នាមជ្រីវជ្រួញ៖
១.ជក់បារី
ជក់បារីគឺជាផ្នែកមួយដែលធ្វើឲ្យស្បែករបស់អ្នកមានភាពជ្រីវជ្រួញ។ ដូចនេះគួរតែបញ្ឈប់ការជក់បារីដើម្បីទទួលបានស្បែកស្រស់ស្អាតមកវិញ។
២.របប អាហារ
អាហារមិនត្រឹមតែជាសារធាតុដែលទ្រទ្រង់រាងកាយប៉ុណ្ណោះទេ ថែមទាំងរក្សាសុខភាពស្បែកឲ្យនៅតែស្រស់ស្អាតបានទៀតផង។ ការញ៉ាំអាហារដែលមានជាតិស្ករច្រើនហួសធ្វើឲ្យមានផលប៉ះពាល់ដល់ការឡើងទម្ងន់ និងមើលទៅចាស់ជាងវ័យ។
៣.ទទួលទានស្រា
លោក James C. Marotta, M.D ជាគ្រូពេទ្យជំនាញវះកាត់កែសម្ផស្សបានពន្យល់ថាគ្រប់ជាតិអាកុលទាំងអស់ធ្វើឲ្យស្បែកខ្សោះជាតិទឹកនាំឲ្យស្បែកបាត់បង់សំណើមនិងវិវឌ្ឍទៅកាន់ភាពចាស់ជ្រីវជ្រួញដែលបណ្ដាលមកពីខ្វះសារធាតុទឹកក្នុងខ្លួន។ សរុបមកជាតិអាកុលអាចផ្ដល់ភាពអវិជ្ជមាន និងប្រឆាំងសារធាតុវីតាមីនA នៅក្នុងស្បែកនិង ក្នុងរាងកាយ។
៤.ញេចមុន
មិនត្រូវញេចមុនដែលធ្វើឲ្យស្បែកក្រហាយនោះទេ ប៉ុន្តែត្រូវស្វែងរកផលិតផលធម្មជាតិមកបំបាត់ស្នាមអស់ទាំងនោះវិញ។ ការញេចមុនគឺជាមូលហេតុធ្វើឲ្យស្បែកខូច និងបង្កើតការឈឺចាប់ទៅវិញ។
៥.គេងផ្កាប់មុខ
ប្រសិនបើអ្នកគេងផ្កាប់មុខទៅនឹងខ្នើយ ក្រោយពេលក្រោកពីដំណេកអ្នកនិងមានស្នាមជ្រីវជ្រួញតាមស្នាមខ្នើយ។
៦.តុបតែងមុខ
ពេលដែលគេងទាំងមុខនៅជាប់មានក្រេមម្សៅវាគឺជាមូលដ្ឋាននៃស្នាមជ្រីវជ្រួញ។ ពេលអ្នកតុបតែងមុខវានិងធ្វើឲ្យជាតិកង្វក់កើនឡើងជ្រាបចូលទៅក្នុងរន្ធញើស និង កាត់បន្ថយសំណើមនៅលើផ្ទៃមុខ។ ដូចនេះត្រូវសម្អាតនិង ផ្ដល់ជាតិសំណើមដល់ស្បែករបស់អ្នកមុនពេលចូលគេង ៕ ប្រភព Sabay.
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីការពារ និងបំបាត់ការប្រេះកែងជើង
- ប្រុងប្រយ័ត្ន! នារីម្នាក់ ចេញខ្ទុះត្រង់ចង្ការ ដោយសារចាក់ស៊ីលីកូន ធ្វើឲ្យចង្ការស្រួច
- ម៉េចមិនយល់ចិត្ដខ្ញុំ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!