មុខ​កើត​មុន​ព្យាបាល​យ៉ាង​ដូចម្តេច?

 
 

បើ​និយាយ​ពី​បញ្ហា​នៅ​លើ​ស្បែក​មុខ មុន​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ឈឺ​ក្បាល​សម្រាប់​យុវវ័យ។ Sabay បាន​សាក​សួរ​អ្នក​ជំនាញ​នៅ​គ្លីនិក​ Wuttisac ពី​កញ្ញា ចិន្ដា ​ទាក់​ទង​នឹង​​ជំងឺ​មុន​ ដែល​មាន​ការ​រៀប​រាប់​ដូច​ខាង​ក្រោម៖

មូលហេតុ
ជា​ទូទៅ​មុន​កើត​ពី​កត្តា​​​ច្រើន​យ៉ាង​ អាច​ពី​ការ​ប្រែ​ប្រួល​អ័រម៉ូន​ ទទួលទាន​ដំណេក​មិន​គ្រប់​គ្រាន់​ ការ​ចូល​គេង​នៅ​ពេល​យប់​ជ្រៅ​ពេក​ មាន​បញ្ហា​ស្មុគ​ស្មាញ​ជា​ដើម លើស​ពី​នេះ​ ការ​ចំណាយ​ពេល​នៅ​ពី​មុខ ​Smart phone ឬ​កុំព្យូទ័រ​ច្រើន​ម៉ោង​ ក៏​អាច​ជា​កត្តា​បង្ក​​ផង​ដែរ​ ដោយ​សារ​តែ​ដៃ​កខ្វក់​ក្រោយ​ចាប់​កាន់​វត្ថុ​ទាំង​នោះ​​​ហើយ​​បាន​​មក​​ប៉ះ​​នឹង​ផ្ទៃ​មុខ​យើង​​​ ធ្វើ​ឲ្យ​មេរោគ​តោង​ជាប់​។ ​​​ពេល​ខ្លះ​ទៀត​ ​មុនក៏​​កើត​ដោយ​សារ​តែ​សក់​ស្មោកគ្រោក​ដែរ។

ការ​ការពារ​
អ្នក​គួរ​លាង​សម្អាត​ស្បែក​មុខ​ថ្នម​ៗ​មួយ​ថ្ងៃ​យ៉ាង​តិច​​ពីរ​ឬ​បី​ដង​ដោយ​ប្រើ​ផលិតផល​ជំនួយ​ផង​ដែរ​​ និង​គួរ​ជូត​គ្រឿង​សម្អាង​មុន​គេង។

វិធី​ថែ​ទាំ ​និង​ការពារ​មុន​សាច់​

​បើ​មុន​សាច់​កើត​ពេល​ត្រូវ​ពន្លឺ​ថ្ងៃ ត្រូវ​ជៀស​វាង​កុំ​អោយ​ត្រូវ។​ បើ​កើត​ពេល​ដែល​ផាត់​មុខ​​ ត្រូវ​ប្ដូរ​ម្សៅ​​​ទ្រនាប់​ថ្មី​ ឬ​ប្រើ​ផលិតផល​ថ្មី​ជំនួស​វិញ ដូច​ជា​BB ឬ​ដែល​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​ខាង​ពេទ្យ​ស្បែក​រួច​ហើយ​។
-ជៀស​វាង​ពន្លឺ​ និង​កម្ដៅ​ថ្ងៃ​ បើ​ចាំ​បាច់​ត្រូវ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដែល​សម​ស្រប​នឹង​សភាព​ស្បែក​ ជ្រើស​រើស​រូបមន្ត​គ្មាន​ជាតិ​ខ្លាញ់​ ដែល​មិន​ធ្វើ​អោយ​កើត​មុន​ (OIL FREE / NON COMEDOGENIC) SPF30 PA+++ឡើង​ទៅ​។
-បញ្ឈប់​ការ​រំខាន​ដល់​ស្បែក​មុខ​ មិន​ថា​លាង​មុខ​ ខាត់​មុខ​ ម៉ាស្សា​មុខ​ ឬ​ដុស​មុខ​ច្រើន​ហួស​ហេតុ​ពេក​
-ឈប់​ប្រើ​ផលិតផល​ណា​ដែស​​ខ្លាំង​ៗ​ ដែល​អាច​ប៉ះ​ពាល់​ដល់​ស្បែក​
-ផាត់​មុខ​តិច​បំផុត​
-គេង​សម្រាក​អោយ​គ្រប់​គ្រាន់​ដើម្បី​អោយ​រាងកាយ​បាន​ជួស​ជុល​​ឡើង​វិញ​
-មិន​មួ​​ម៉ៅ​ ​ឬ​គិត​ច្រើន​ ព្រោះ​បណ្ដាល​អោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ​
-ទទួល​ទាន​បន្លែ​ ផ្លែឈើ អង្ករ​សំរូប​​ ម្សៅ​​ដែល​មិន​ខាត់​អោយ​ស​ នឹង​បាន​ទទួល​កាក​សរសៃ​ វីតាមីន​ ដែល​ងាយ​ចំពោះ​ការ​កាត់​បន្ថយ​ និង​ជួយ​លាង​ជាតិ​ពុល​ក្នុង​ខ្លួន​យើង​
-ប្រើ​សាប៊ូ​កក់​សក់​រូប​មន្ត​ស្រាល​ៗ​ ។

សូម​អាន​ ៖  យុវជន​ម្នាក់​ទម្លាយ​ពី​​ផល​លំបាក​​នៃ​ការ​ចាក់​ស៊ីលីកូល​​ ​ទៅ​លើ​ច្រមុះ​ និង​ចង្កា

មុន​មួយ​ប្រភេទ​ទៀត​ដែល​បង្ក​ការ​ឈឺ​ក្បាល​យ៉ាង​ខ្លាំង​ដល់​យើង​ដែរ​នោះ​ គឺមុន​ក្លាយ​ កើត​ពី​មុន​ដែល​កក​ស្ទះ​ ឬ​មុន​ក្បាល​ស​ ដែល​ឆ្លង​មេរោគ​បណ្ដាល​អោយ​ក្លាយ​ចេញ​ជា​ស្នាម​កន្ទួល​ក្រហម​យ៉ាង​ច្បាស់ ខ្លះ​មាន​ខ្ទុះ ឡើង​ហើម​ចេញ​មក​ នឹង​ខ្លះ​នៅ​ក្នុង​ស្បែក​បង្ក​ជា​ខ្ទុះ​នៅ​ខាង​ក្នុង​ ដែល​ហៅ​ថា​មុន​ក្លាយ​នេះ​ឯង​។ មុន​ក្លាយ​នេះ​ជា​ប្រភេទ​មុន​ដែល​ធ្វើ​អោយ​យុវវ័យ​បាត់​បង់​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ជា​ទី​បំផុត​ ព្រោះ​ជា​ប្រភេទ​មុន​ដែល​អាច​មើល​ឃើញ​ច្បាស់​ ធ្វើ​អោយ​ផ្ទៃ​មុខ​មិន​រាប​ស្មើ​ ជា​ពិសេស​មុខ​ឡើង​កន្ទួល​ក្រហម​ បាត់​បង់​សម្រស់​អស់​តែ​ម្ដង​។ ប្រភព៖ Sabay


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម