ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ត្រូវ​ត្រៀម​អ្វីខ្លះ​?

 
 

មនុស្សម្នា​កំពុង​នាំគ្នា​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​កន្លែង​ផ្សេងៗ​។ ខ្លះ​ទៅ​តាម​ខេត្ត​នានា​ដូចជា​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ រតនគីរី មណ្ឌល​គីរ​ជាដើម​។ ចំណែក​អ្នកខ្លះ​ទៀត នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេសជិតខាង​ដូចជា​វៀតណាម ថៃ ឡាវ ម៉ាឡេស៊ី និង សិង្ហបូរី​ជាដើម​។​

​ដើម្បី​ធ្វើអោយ​ដំណើរ​កម្សាន្ត​របស់លោក​អ្នក​កាន់តែ​ពោរពេញ​ដោយ​ក្តីសប្បាយ និង​មាន​ន័យ​នោះ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គួរ​ត្រៀម​សម្រាប់​ដំណើរ​ទេសចរណ៍​។​

​ដប​ទឹក​

 ទម្លាប់​មួយ​ដែល​ធ្វើឳ្យ មាន​សុខភាព​ល្អ គឺ​ការ​ផឹកទឹក​អោយបាន​ច្រើន​ជាង​រៀងរាល់ថ្ងៃ​។ ដូច្នេះ ពេល​អ្នកធ្វើ​ដំណើរ​វិស្សម​កាល អ្នក​គួរតែ​គិត​អំពី​ការ​មាន​ដប​ទឹក​ជាប់​នឹង​ខ្លួន​។ វា​មិន​គ្រាន់តែ​ជួយ​សុខភាព​របស់​អ្នក​ទេ វា​ថែមទាំង​កាត់បន្ថយ​ការចំណាយ​របស់​អ្នក​ទៀតផង​។​

អាហារសម្រន់​

កុំ​ភ្លេច​ដាក់​អាហារសម្រន់​បន្តិចបន្តួច​នៅ​តាម​ខ្លួន​ផង​។​អ្នក​អាច​នឹង​ឃ្លាន​នៅពេល​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​។​ជាមួយនឹង​ការត្រៀម​អាហារសម្រន់​តាម​ខ្លួន​បែបនេះ វា​ពិតជា​មាន​ប្រយោជន៍​សម្រាប់​អ្នក​។ វា​ជួយ​អ្នក​មិន​អោយ​ឃ្លាន​នៅតាម​ផ្លូវ​។​ប៉ុន្តែ​ចូរ​ជ្រើសរើស​អាហារសម្រន់​ដែល​មាន​សុខភាព​ល្អ​។ អ្នក​អាច​ដាក់​តាម​ខ្លួន​ដូចជា​ផ្លែឈើ​ស្រស់​ឬក៏​អាហារ​ផ្សេង​ទៀត​ដែល​ល្អ​សម្រាប់​សុខភាព​។​

 
សំលៀក​បំពាក់​ហាត់ប្រាណ​

​ការធ្វើដំណើ​ក​ម្សាន​មិនមែន​ត្រូវ​តែ​បោះបង់​ចោល​ការ​ហាត់ប្រាណ​ទេ​។ អ្នក​គួរតែ​ដាក់​សម្លៀកបំពាក់​ហាត់ប្រាណ​តាម​ខ្លួន​ផង​។ ជាមួយនឹង​ទម្លាប់​ហាត់ប្រាណ​ដ៏​ជាប់លាប់ វា​នឹង​ធ្វើអោយ​អ្នក​មាន​សុខភាព​ល្អ​។​វា​ជួយ​ដុត​បំផ្លាញ​កាឡូរី​ដែល​លើស​ដោយសារតែ​ការបរិភោគ​ច្រើន​។​ដូច្នេះ ចូរ​កុំ​ភ្លេច​ដាក់​សម្លៀកបំពាក់​ហាត់ប្រាណ​តាម​ខ្លួន​។​

 ម៉ាស៊ីន​ស្តាប់​សម្លេង MP3

​នៅពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​អាច​នឹង​មាន​អារម្មណ៍​ធុញ​។​ដូច្នេះ Ipod ឬក៏​ម៉ា​ស៊ី​ចាក់​សម្លេង MP3 ផ្សេង​ទៀត​អាច​ក្លាយ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ​សម្រាប់​អ្នក​។ ចូរ​យក​វា​ទៅ​ជាមួយ​ដើម្បី​ស្តាប់​តាមផ្លូវ​។​

​សូម​ជូន​អរ​ការធ្វើ​ដំណើរ​កម្សាន្ត​របស់​លោក​អ្នក​អោយ​ពោរពេញ​ដោយ​សេចក្តី​រីករាយ​៕

ប្រភព៖ Health.com.kh

ទស្សនាវីដេអូប្រចាំថ្ងៃ



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម