គន្លឹះ​ក្នុង​ការថែរក្សា និង ការពារ​ស្បែក​សម្រាប់​យុវវ័យ​

 
 


សម្រាប់​មនុស្ស​ភាគច្រើន ស្បែក​គឺជា​កន្លែង​មួយ ដែល​អ្នក​ត្រូវ​ចំណាយពេល​ថែទាំ​ច្រើន​បំផុត​។ ប៉ុន្តែ​សម្រាប់​ការថែទាំ​ស្បែក គឺ​ហាក់​ប្រែជា​ការងារ​មួយ ដែល​យើង​ហាក់​នឹងធ្វើ​វា​ចុងក្រោយ​គេ​។​​ខាងក្រោម​នេះ គឺជា​គន្លឹះ និង វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​អ្នក ក្នុង​ការថែទាំ និង រក្សា​ស្បែក​អោយបាន​ល្អ ជាពិសេស​ចំពោះ​យុវវ័យ ដែល​តែង​មាន​បញ្ហា នឹង​ការថែទាំ​ស្បែក​របស់​ពួកគេ ។​

ចំណុច​ដំបូង​នោះ​គឺ វា​ជា​ការ​សំខាន់​បំផុត ក្នុង​ការរក្សា​ទម្លាប់​អោយ​ស្បែក​របស់​អ្នក ស្អាត​ជា​និច្ច​។ មិន​ថា អ្នក​ជា​មនុស្ស​ប្រុស ឬ មនុស្ស​ស្រី ការថែរក្សា​ស្បែក​អោយបាន​ស្អាត​ល្អ គឺជា​គំនិត​ដ៏​ល្អ ពីព្រោះ​ពិតជា​អាច ជួយ​រក្សា​អោយ​ស្បែក​អ្នក មាន​សុខភាព​ល្អ​ជាង​មុន​។ វា​មាន​ភាពងាយស្រួល ក្នុងការ​ប្រើ​នូវ​ផលិតផល លាង​សម្អាត​ស្បែក​ផ្សេងៗ ដោយ​អ្នក​គ្រាន់តែ​យក​វា​មក​ដាក់​នៅ​លើ​ផ្ទៃមុខ និង ដងខ្លួន រួច​ធ្វើការ​លាងជម្រះ​ជាមួយ​នឹង​ទឹក​ស្អាត អោយបាន​ស្អាត​ល្អ​។ ប្រសិនបើ​អាច អ្នក​គួរប្រើ​ទឹក​ក្តៅឧណ្ណៗ ព្រោះ​វា ពិតជា​អាច​ជួយ​អោយ​ស្បែក​អ្នក មាន​សុខភាព​ល្អ និង មិន​ធ្វើអោយ​ស្បែក​បាត់បង់​ជាតិ​ប្រេង​ដែល​ល្អ​នោះទេ​។​

​ចំណុច​ដ៏​សំខាន់​មួយទៀត​នោះ គឺ​អ្នក​គួរ​ការពារ​ស្បែក​របស់​អ្នក ដោយ​ការប្រើ​នូវ​ក្រែម​សំណើម ដែល​មាន​គុណភាព​ល្អ ។ បើ​មិន​ដូច្នោះ​ទេ ស្បែក​របស់​អ្នក នឹង​ក្លាយជា​ស្ងួត​ខ្លាំង​។ ស្បែក​របស់​អ្នក គួរ​មាន​ជាតិ​សំណើម​គ្រប់គ្រាន់ តែ​ទោះជា​យ៉ាងណា មិន​ត្រូវ​អោយ​វា​មាន​ជាតិ​ខ្លាញ់​ច្រើនពេក​នោះទេ​។ ហេតុនេះ អ្នក​ត្រូវ​ចេះ​ជ្រើសរើស​ក្រែម​ផ្តល់សំណើម​អោយ សាក​សម​ទៅនឹង​ប្រភេទ​ស្បែក​របស់​អ្នក​។ ទន្ទឹមនឹងនេះ អ្នក​គួរ​ធ្វើ​ការថែទាំ​ស្បែក​ត្រង់​តំបន់​ដទៃ​ទៀត ដែល​ងាយ​ប្រឈម​នឹង​ធាតុអាកាស​ក្តៅ​ដូចជា ត្រង់​កែងដៃ​, កែងជើង និង ប្រអប់ជើង ដោយ​ការប្រើ​នូវ​ក្រែមការពារ​កម្តៅថ្ងៃ និង ស្លៀក​សំលៀកបំពាក់​ការពារ កម្តៅថ្ងៃ​អោយបាន​ត្រឹមត្រូវ ៕

ប្រភព៖ Health.com.kh

ទស្សនាចម្រៀងល្បីៗ



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម