លុយកាក់​ក្នុងជីវិត​អាពាហ៍​ពិពាហ៍

 
 

      មនុស្ស​ប្រុស និង​មនុស្ស​ស្រី ខុស​លើផ្នែក​ជីវសាស្ដ្រ រាងកាយ និង​ខួរក្បាល។ ដោយ​សារតែ​ភាពខុស​គ្នានេះ​ហើយ ធ្វើឱ្យ​ស្វាមី​ភរិយា​ជាច្រើន​មាន​បញ្ហា​លុយកាក់ ដែលត្រូវ​ដោះស្រាយ​មិនចេះ​ចប់​មិនចេះ​ហើយ ដែល​ជួនកាល​អាច​រហូត​ឈានដល់​ការលែងលះ​គ្នា​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាព

នៅពេល​នេះ ទស្សនាវដ្ដី សុខភាពយើង នឹង​លើកយក​បញ្ហា​មួយចំនួន​ជុំវិញ​រឿងលុយ​កាក់​ដែល​ចាំបាច់​ត្រូវតែ​មាន​ដំណោះ​ស្រាយ​មួយដែល​ច្បាស់លាស់​ចំណុច​កណ្ដាល​នៃបញ្ហា។

ទស្សនៈ​ខុសគ្នា​រវាង​បុរស និង​ស្ដ្រីអំពី​លុយកាក់

មានបញ្ហា​ជាគន្លឹះ​៥​នៅក្នុង​ជីវិត​ប្ដី​ប្រពន្ធ​គឺ ៖

1 . ប្រាក់​ចំណូល ៖ ជាការ​ពិតប្រាក់​បៀវត្សរ៍​គឺជា​ម៉ែត្រ​សម្រាប់​វាស់​ជ័យជំនះ​របស់​មនុស្ស​ប្រុស តែ​ចំពោះ​មនុស្ស​ស្រី​គឺជា ជោគជ័យ​នៅក្នុង​វិជ្ជាជីវៈ​តែ​ប៉ុណ្ណោះ។ មាន​នារីមិន​ដល់៣០​ភាគរយ​ផង​ប៉ុណ្ណោះ ដែល​យកចិត្ដ​ទុកដាក់​ដល់​បុព្វហេតុ និង​កេរ្ដិ៍ឈ្មោះ។ ចំពោះ​នារីចរិត​ដឹកនាំ​នឹងជំរុញ​ការងារ​រីកចម្រើន​មិនមែន​ជាកត្ដា​សំខាន់​ជាងគេ​នោះទេ។ បើ​ប្រៀប​ធៀប​ជាមួយ​បុរស មនុស្ស​ស្រី មិនសូវ​ជឿជាក់​លើ​លទ្ធភាព​រកលុយ​ទេ ហើយ​លុយកាក់​នេះមាន​ឥទ្ធិពល​ដល់ការ​សម្រេច​ចិត្ដផ្នែក​ហិរញ្ញវត្ថុ​របស់​គេ។ មនុស្សស្រី​មិនសូវ​រកលុយ​កាក់​បាន ដោយសារ​ពួកនាង​ច្រើនតែ​ប្រាកដ​និយម​ពេក មិនសូវ​ហ៊ាន​ផ្សង​ព្រេង ទើប​កម្រ​មាន​ឱកាស​ចាប់ផ្ដើម​ដូច​ប្រុសៗ។ “មនុស្ស​ប្រុស​ចាត់ទុក​លុយកាក់​ដូចទឹក​ហូរចូល រីឯ​មនុស្ស​ស្រីវិញ​គិតថា​លុយកាក់​ប្រៀបដូច​ទឹកបឹង​ដែលអាច​នឹងត្រូវ​រីងស្ងួត”។

2 . ការ​ចាយ​វាយ ៖ ក៏ជា​ចរិតមួយ​ដែរ​របស់​មនុស្ស​ស្រី គឺ​ចូលចិត្ដ​ការ​ទិញដូរ​ណាស់ ជួនកាល​វាជា​ប្រការ​ដ៏​គួរឱ្យ​ភ័យខ្លាច ចំពោះ​ស្វាមី​ដែល​កំណាញ់​ស្វិត។ មនុស្ស​ប្រុស​ជាង​ពាក់កណ្ដាល​ដែល​មិនទិញ​សម្លៀក​បំពាក់ សាប៊ូ ឬ​កន្សែង​ដោយ​ខ្លួនឯង ផ្ទុយ​ទៅវិញ នារី​៤ភាគ​៥ជាអ្នក​ធ្វើ​កិច្ចការ​នេះ​សម្រាប់​ខ្លួនឯង និង​ស្វាមី។ នារី​ត្រូវបាន​សម្គាល់​ថា ជា​អ្នកនាំ​មកនូវ​ភាព​ចាំបាច់​សម្រាប់​គ្រួសារ ហេតុដូច្នេះ​ហើយ​ទើបនារី​សក្ដិសម​នឹងក្ដាប់​រាល់ការ​ចំណាយ​ប្រចាំ​ថ្ងៃ។ តាម​ពិតទៅ​ទាំងប្ដី​ទាំងប្រពន្ធ​សុទ្ធតែ​មាន​កម្រិត​ចំណាយ​លុយ ផ្សេងៗ​គ្នា។ មនុស្ស​ស្រីភាគ​ច្រើន​អាចមាន​អាកប្ប​កិរិយា​ក្រអឺត​ក្រទម​បន្ដិច​ហើយ បើ​គេមាន​លទ្ធភាព​រកប្រាក់​ចំណូល​បាន ព្រោះវា​ជាសញ្ញា​ប្រកាស​ឱ្យប្ដី​ដឹងអំពី​សមត្ថភាព​របស់គេ។ នៅពេល​ឈានចូល​វ័យ​ចំណាស់ មនុស្ស​ស្រី​មានការ​ចាយវាយ​សត្យានុម័តិ​ជាង​បុរស ដោយ​គិតថា​លុយកាក់​ប្រៀបដូច​ជាឧបករណ៍​ដើម្បី​រក្សានូវ​ទំនាក់​ទំនង និងការ​រស់នៅ។ ចំពោះ​មនុស្ស​ប្រុស ផ្ទុយ​ទៅវិញ​នៅពេល ឈានចូល​វ័យ​ចំណាស់​គេច្រើន​តែ​ក្លាយ​ទៅជា​អ្នក​ជំនួញ បើ​ទទួលបាន​ជោគជ័យ និង​ក្លាយ​ទៅជា​អ្នកមាន​នោះ ការ​ចាយវាយ​លែង​ប្រក្រតី និង​មិនសូវ​សត្យានុម័តិ​ទេ។ ពេលនោះ​បុរសៗ​គេ​ជឿជាក់​ទៅលើ​លទ្ធភាព​រកលុយ​របស់ខ្លួន ទើបគេ​ងាយស្រួល​នៅក្នុង​ការ​ទិញដូរ។

3 . ការ​សន្សំ ៖ សភាព​ជាក់ស្ដែង មនុស្ស​ស្រី​មិនបាន​យកចិត្ដ​ទុកដាក់​ពីរឿង​សន្សំ​ដូច​មនុស្ស​ប្រុសទេ។ ភាគច្រើន​គេ​ចាប់ផ្ដើម​សន្សំ​លុយ​កាក់បាន​ក្រោយ​មនុស្ស​ប្រុស ហើយ​មិនសូវ​បាន​សម្បូរ​ដូច​មនុស្ស​ប្រុស​ទេ។ មាន​ប្រពន្ធ​ជាច្រើន​ចាត់ទុក​ការ​រកលុយ សន្សំ​គឺជា​បន្ទុក​របស់​ប្ដី។ តែ​បើសិន​មានការ​សន្សំទុក​រៀងខ្លួន ប្ដីប្រពន្ធ​នឹងមាន​ការវិវាទ​ទាស់ទែង​គ្នា​នៅពេល​រឿង​ត្រូវបែក​ការណ៍។ នោះ​គឺជា​មូលហេតុ​ដែល​ពួកគេ​ច្រើនតែ​លាក់​អំពី​ប្រភព​លុយកាក់​ផ្ទាល់ខ្លួន។

4 . អាជីវ​កម្ម ៖ គ្រប់​ពេលវេលា គ្រប់​ទីកន្លែង មនុស្ស​ប្រុស​ហ៊ាន​ប្រថុយ​នឹងការ​រកស៊ីជាង​មនុស្ស​ស្រី។ ក្នុងការ​ធ្វើ​ជំនួញ មនុស្ស​ស្រី​ច្រើនតែ​មិនជឿ​លើ​លទ្ធភាព​របស់​ខ្លួន លើស​ពីនេះ​ស្ដ្រី​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់។ ស្ដ្រី​តែង​ចាត់ទុក​របរ​ជំនួញ​ជាល្បែង​ផ្សង ព្រេង​ដែល​អាចមាន​លទ្ធផល​ឈាន​ទៅរក​ការក្ស័យ​ទុន។ ផ្ទុយ​ទៅវិញ មនុស្ស​ប្រុស​មិនសូវ​ជា​ខ្វល់ខ្វាយ​នៅពេល​ខុសឆ្គង​ទេ ពួកគេ​ចូលចិត្ដ​ស្វែងរក​ឱកាស​ធ្វើ​អាជីវកម្ម​ធ្វើ​អ្នកមាន ហើយ​ពួកគេ​មាន​ឱកាស​ច្រើន​ដើម្បី​សាកល្បង​និង​កម្លាំង​ខ្លាំង។

5 . ខ្ចីបុល ៖ មនុស្សស្រី​ខ្ចីតែ​ចំនួន​លុយ​ដែលគេ​ត្រូវការ​ជា​ចាំបាច់​ប៉ុណ្ណោះ។ ចំណែក​មនុស្ស​ប្រុសវិញ​បើសិន​ជាឱ្យ​ខ្ចី​កាន់តែច្រើន​កាន់តែ​ល្អ បើទោះ​បី​មិនទាន់​ដឹងថា​ត្រូវយក​លុយ​នោះទៅ​ធ្វើអ្វី​ក៏ដោយ។ ការ​ប្រយ័ត្ន​ប្រយែង​ជាចរិត​មួយល្អ តែវា​ធ្វើឱ្យ​មនុស្ស ស្រី​ជួបការ​លំបាក​ពេលគេ​ចង់​ក្លាយជា​អ្នក​ជំនួញ ឬជួប​លំបាក​នៅពេល​គេចង់​បានផ្ទះ​នៅមួយ​សមរម្យ។ បុរស​ភាគច្រើន​មើល​ស្រាល អត្ដនោម័តិ​ពេលខ្ចី​បុល ប្រការ​នេះ​ហើយ​ដែលនាំ​ឱ្យបុរស​ខ្លះ​ត្រូវ​បាត់លំនឹង។ មនុស្ស​ប្រុស​ឧស្សាហ៍​ភ្លេច​បញ្ហា​បំណុល​របស់​ខ្លួន នាំឱ្យ​បំណុល​របស់គេ​កាន់តែ​កើន ជួនកាល​គួរឱ្យ​ស្ញើប​ទៀត​ផង។ ការខ្ចី​បុល​របស់​មនុស្ស​ស្រី​ធានា​សុវត្ថិភាព​បំផុត ហើយ​បំណុល​របស់​មនុស្ស​ស្រី​មិនច្រើន​ពេកទេ ព្រោះ​នាងខ្លាច​ជំពាក់​បំណុល​គេណាស់។
(សូម​អានបន្ដ​)


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម