វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
ឈឺក្បាលគឺជាអាការមួយដែលតែងតែកើតឡើងចំពោះមនុស្សទូទៅ វាអាចបណ្តាលមកពីធ្វើការច្រើន ស្រ្តេស សម្រាកមិនបានគ្រប់គ្រាន់ អង្គុយនៅមុខកុំព្យូទ័រច្រើនម៉ោង មកពីអាហារ និងកត្តាជាច្រើនផ្សេងទៀត។
ការឈឺក្បាលអាចកើតមានក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដែលជាធម្មតាអាស្រ័យលើមូលហេតុនោះ។ ដូច្នេះមុនពេលដែលអ្នកអាចជ្រើសរើសមធ្យោបាយណាមួយដើម្បីបំបាត់ការឈឺក្បាលរបស់អ្នក គឺអ្នកត្រូវតែដឹងជាមុនថា តើអ្វីដែលបណ្តាលឱ្យវាកើតឡើង។
ខាងក្រោមនេះគឺជាវិធីងាយៗដើម្បីបំបាត់ការឈឺក្បាល៖
១. ញ៉ាំអាហារឱ្យបានទៀងទាត់
ការបរិភោគអាហារមិនទៀតទាត់ក៏អាចបណ្តាលឱ្យឈឺក្បាលផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺក្បាលនៅពេលដែលអ្នកញ៉ាំមិនទៀតទាត់នោះ ចូរព្យាយាមកែទម្លាប់ទាំងនោះ ទើបវាអាចបំបាត់ការឈឺក្បាលរបស់អ្នក។
២. ផឹកទឹកឱ្យបានច្រើន
ប្រសិនបើអាច ចូរអ្នកផឹកទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ហើយទទួលទានវាជាប្រចាំ។ ទឹកធ្វើឱ្យរាងកាយចុះត្រជាក់ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ឈឺក្បាលខ្លាំង ចូរអ្នកផឹកទឹកដើម្បីកម្ចាត់អាការនោះ។
៣. ទឹកកក
ទឹកកកត្រូវបានគេដឹងថាមានប្រសិទ្ធិភាពក្នុងការបំបាត់នូវការឈឺក្បាល។ ដូច្នេះជម្រើសមួយទៀតដើម្បីបំបាត់ការឈឺក្បាល គឺគេងហើយដាក់ទឹកកកនៅលើកន្លែងដែលអ្នកមានអារម្មណ៍ឈឺចាប់ និងតានតឹង ដូចជានៅខាងក្រោយ ក និងថ្ងាស។
៤. ពិគ្រោះជាមួយគ្រូពេទ្យ
វិធីដែលល្អបំផុតនៅពេលអ្នកឈឺក្បាល អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន គឺមុនពេលជ្រើសរើសថ្នាំបំបាត់ការឈឺក្បាល។ ជាពិសេសប្រសិនបើបញ្ហានៅតែបន្តកើតមានយូរ គឺយកល្អគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យម្តងទៀត ថាតើអ្វីដែលបណ្តាលឱ្យមានការឈឺចាប់ពិតប្រាកដ។
៥. ប្រភេទអាហារ
ឈឺក្បាលខ្លះអាចបណ្តាលមកពីអាហារ ប្រសិនបើអ្នកញ៉ាំអាហារប្រភេទនោះហើយ វាធ្វើឲ្យអ្នកឈឺក្បាល សូមកុំបន្តញ៉ាំប្រភេទអាហារទាំងនោះ ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យដឹងថា តើអាហារទាំងនោះពិតជាប្រភពដែលធ្វើឲ្យឈឺក្បាលរបស់អ្នកឬយ៉ាងណា។
៦.ទឹកក្តៅឧណ្ឌៗ
ទឹកក្តៅឧណ្ឌៗពិតជាមានប្រយោជន៍ណាស់ ដោយអ្នកអាចយកកន្សែងហើយត្រាំវាក្នុងទឹកក្តៅឧណ្ឌៗ បន្ទាប់មកយកទៅស្អំនៅកន្លែងដែលអ្នកមានអារម្មណ៍ឈឺចាប់ និងតឹងណែននោះ វាអាចធ្វើឲ្យប្រសើរឡើង។
៧. គេងឲ្យបានគ្រប់គ្រាន់
មូលហេតុទូទៅនៃការឈឺក្បាលគឺភាពតានតឹង ដូច្នេះនៅពេលដែលអ្នកសម្រាក និងគេងបានគ្រប់គ្រាន់ វានឹងធ្វើឲ្យអ្នកមានសុភាពល្អ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺក្បាលខ្លាំង ចូរអ្នកសម្រាកឲ្យបានច្រើន ដើម្បីឲ្យអាការនោះបានធូរស្រាល និងប្រសើរឡើងវិញ ។
៨. ការម៉ាស្សា
ការឈឺក្បាលវាអាចឈឺចុកចាប់ត្រង់ស្មា និង ក។ វិធីដើម្បីបំបាត់ការឈឺក្បាលនេះ គឺអ្នកត្រូវធ្វើការម៉ាស្សា ជាពិសេសត្រង់ក្បាល ក និងស្មា ដើម្បីបញ្ចេញភាពតានតឹង និងដើម្បីធ្វើឲ្យបាត់នូវការឈឺក្បាល។
មើលគួរយល់ដឹងផ្សេងៗទៀត
- រោគវិនិច្ឆ័យ នៃជំងឺគ្រុនក្តៅ
- សារៈប្រយោជន៍ ទាំង ១០ នៃការ បរិភោគ ផ្លែឈឺរី ដែលអ្នក នឹកស្មានមិនដល់!
- ចង់ផ្តាច់បារី ត្រូវធ្វើដូចម្តេច?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!