បង្កើន​ភាពរឹងមាំ ពេល​ណាត់​ជួប​គូស្នេហ៍​

 
 

​គ្មាន​នរណា​ម្នាក់​កើតមក​មាន​របស់​សព្វគ្រប់​ដែល​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ តាមរយៈ​ការចងចាំ​នូវ​រឿង​តូចតាច​មួយ​ចំនួន​ក្នុង​ចិត្ត​អាចជួយ​អោយ​អ្នក​ពង្រឹង​ដល់​ជំនាញ​នៃ​ការ​ណាត់ជួប​គូស្នេហ៍​កាន់តែ​ល្អ​ជាង​មុន​បាន​។​

•​    ​រឿង​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺថា អ្នក​ត្រូវ​តែ​រៀបចំ​ខ្លួន​អោយ​រួចរាល់​សម្រាប់​ការ​ណាត់​ជួប​គ្នា​នេះ​។ មិន​ត្រូវ​ប្តេជ្ញាចិត្ត​ចំពោះ​ការ​ណា​ត់របស់​អ្នក​ទាំង​ភាពស្ទាក់ស្ទើរ​ឡើយ​។ នៅ​ពេល​អ្នក​សម្រេចចិត្ត​ណាត់​ជាមួយ​គេ​ហើយ ចូរ​ចាប់ផ្តើម​យល់ដឹង​អំពី​ខ្លួនឯង​សិន បន្ទាប់​មក​ចូរ​ផ្តល់​ទំនុកចិត្ត​ដល់​ខ្លួនឯង​បន្ថែមទៀត​។ ទំនុកចិត្ត​នឹង​ផ្តល់​នូវ​មន្ត​ស្នេហា​ចំពោះ​បុគ្គលិកលក្ខណៈ​របស់​អ្នក​បាន​។

•​    ​ចូរ​ស្លៀកពាក់​ទៅតាម​ពេលវេលា ហើយ​ចូរ​ព្យាយាម​ធ្វើ​យ៉ាងណា​អោយ​ខ្លួន​ឯង​មើល​ទៅ​ល្អ​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។

•​    ​មិនត្រូវ​ភ្លេច​បង្កើត​ស្នាមញញឹម​នោះទេ​។ ស្នាមញញឹម​នឹង​ជួយ​ផ្តល់​ពន្លឺ​ដល់​មុខ និង​ធ្វើអោយ​អ្នក​កាន់តែ​មាន​ភាព​ទាក់ទាញ​។

•​    ​ចូរ​និយាយ​សរសើរ​ការ​ណាត់ជួប​គ្នា​របស់​អ្នក​ជានិច្ច​ទៅ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ប្រាកដថា ការ​អួត​សរសើរ​របស់​អ្នក​គឺជា​ការពិត​ផង​។ ការនិយាយ​សរសើរ​នឹង​បង្ហាញ​អោយដឹងថា អ្នក​បាន​ធ្វើ​ការកត់សម្គាល់​ទៅ​លើ​ការ​ណាត់​ជួប​គ្នា​នេះ ហើយក៏​បាន​ចូល​ចិត្ត​វា​ដែរ​។

•​    ​ការប្រើ​ខ្សែ​ភ្នែក​គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​វា​អាច​ធ្វើអោយ​អ្នក​ដទៃ​មាន​អារម្មណ៍​កាន់តែ​មាន​ផាសុខភាព​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ប្រាកដថា អ្នក​មិន​បាន​សម្លឹង​មើល​គេ​ម្នាក់​ជាប់​នោះទេ ព្រោះ​វា​អាច​នឹង​ធ្វើអោយ​គេ​មាន​អារម្មណ៍​ថា គ្មាន​សន្តិសុខ​ក្នុង​ចិត្ត​។

•​    ​ព្យាយាម​ធ្វើ​ខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​។ វា​ពិតជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ស្តាប់​នូវ​អ្វី​ដែល​គេ​និយាយ​ក្នុងពេល​ណាត់​ជួប​គ្នា ដោយ​ចៀស​ជាង​ការនិយាយ​តែឯង​ជាប់​រហូត​។ តាមរយៈ​ការ​ធ្វើ​ខ្លួន​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់ អ្នក​អាច​ដឹង​អំពី​ដៃគូ​កាន់តែ​ល្អ ព្រមទាំង​ផ្តល់​ឱកាស​ដល់​គេ​បង្ហាញ​អំពី​ខ្លួនឯង​ផងដែរ​។

•​    ​វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការធ្វើអោយ​កិច្ចសន្ទនា​នៅមាន​ជាប់​រហូត​។ ចូរ​ចាប់ផ្តើម​ការនិយាយ និង​កុំអោយ​ភាព​ស្ងៀមស្ងាត់​កើតមាន​ចំពោះ​អ្នក​ទាំង​ពីរ​អោយ​សោះ​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា ការសន្ទនា​របស់​អ្នក​មាន​លក្ខណៈសាមញ្ញៗ និង​រីករាយ ហើយ​ចូរ​ចៀសវាង​និយាយ​អំពី​ប្រធានបទ​ណា​ដែល​ធ្វើអោយ​កើតទុក្ខ និង​គ្មាន​ផា​សុខភាព​ចំពោះ​អ្នក​ទាំង​ពីរ​។

•​    ​នាំនូវ​ភាព​កំប្លែង​ខ្លះ​ដល់​ការ​ណាត់​ជួប​របស់​អ្នក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការផ្តល់​នូវ​រឿង​កំប្លែង​មិនមែន​មានន័យថា ជា​ការបង្កើត​ការសប្បាយ​ចំពោះ​មនុស្ស​គ្រប់​គ្នា​ទេ វា​គ្រាន់តែ​មាន​ន័យ​ថា ជា​ការបើក​ចិត្ត​អោយ​ទូលាយ និង​រក្សា​អោយ​ស្ថានភាព​នៅ​ជុំវិញ​ខ្លួន​មាន​ភាពរស់រវើក​ក៏​បាន​ដែរ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម