បុរស​គ្មាន​កូន ងាយ​ឆាប់​​ស្លាប់​

 
 

ការសិក្សា​ស្រាវជ្រាវ របស់​ពួក​អ្នកវិទ្យា​​សាស្ត្រ​អាមេរិក នៅ​សកល​វិទ្យា​​ល័យ Stanford ត្រូវបាន​​​ប្រកាស លើ​ទស្សនា​វ​ដ្តី Human Reproduction បានលើកឡើង​ពី ហានិភ័យ​ឆាប់​ស្លាប់ នៅលើ​បុរស មាន​គុណភាព​​ទឹកកាម និង​មេជី​វិត​ទាប​។​
ពួក​អ្នកវិទ្យាសាស្ត្រ បាន​ស្រាវ​ជ្រាវ ទិន្នន័យ​របស់​បុរស ១២.០០០ នាក់ អាយុ​ពី ២០-៥០ ដែល​មក​ពិនិត្យ នៅតាម​មូលដ្ឋាន​សុខាភិបាល និង​លទ្ធភាព​​គ្មាន​កូន ។ តាមដាន​អត្រា​​បាត់បង់​ជីវិត ក្នុង​៨​ឆ្នាំ ពេល​បុរស​ទាំងនេះ មាន​អាយុ​ច្រើនជាង , ពួក​អ្នកវិទ្យាសាស្ត្រ សង្កេតឃើញ​​ក្រុម​បុរស មាន​ច្រើនជាង ២ ចំណុច ខុស​ប្រក្រតី នៅ​មេជី​វិត និង​ទឹក​កាម​នោះ ហានិភ័យ​ឆាប់​​បាត់បង់​ជីវិត ច្រើនជាង ២-៣ ដង ប្រៀប​នឹង​បុរស​​គ្មាន​គុណវិបត្តិ ។ អត្រា​ហានិភ័យ​​បាត់បង់​ជីវិត កាន់តែ​ខ្ពស់ជាង ពេល​ចំណុច​ខ្វះខាត អំពី​ទឹកកាម និង​មេជី​វិត កាន់តែ​ធ្ងន់ និង​ច្រើនជាង ។ ភាពខុសប្រក្រតី ត្រូវបាន​កត់សម្គាល់​គឺ បរិមាណ​ទឹក​កាម​ទាប , ការប្រមូលផ្តុំ និង​ដង់ស៊ីតេ​​មេជី​វិត​ទាប , សកម្មភាព​របស់​មេជី​វិត​ខ្សោយ ។ ប៉ុន្តែ​រូបរាង​ខុសធម្មតា របស់​មេជី​វិត ហាក់ដូច​ពាក់ព័ន្ធ​ដល់ ហានិភ័យ​បាត់បង់​ជីវិត ។​
​បុរស​មាន​គុណភាព​ទឹកកាម និង​មេជី​វិត​ទាប ងាយ​ឆាប់​ស្លាប់ៈ​
​មាន​មូលហេតុ​មួយ​ចំនួន បាន​ប​កស្រាយ​អំពី ទំនាក់ទំនង​ខាងលើ , តាមរយៈ​នោះ ពេល​សរីរាង្គ មិនបង្កើត​បាន​​មេជី​វិត​ល្អ នោះ​ក៏មាន​គុណវិបត្តិ នៅ​កន្លែង​​ផ្សេងទៀត ។ មេជី​វិត​ខុស​ប្រក្រតី អាច​នៅមាន​មូល​ហេតុ ពី​កម្រិត​ទាប​របស់ អ័រម៉ូន​ភេទបុរស testosterone មាន​ពាក់ព័ន្ធ​​ដល់​អាយុ ។ ខាង​ផ្នែក​សង្គម , បុរស​មាន​កូនចៅ ជួយ​ឲ្យ​គេ​អាយុ​វែង​ជាង ៕
ប្រភពៈ everyday.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម