« ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
ស្មៅមួយប្រភេទដែលមានប្ញសធំៗចាក់ប្ញសពេញដី ពេញវាលដែលខ្មែរយើងនិយមហៅថា « ស្មៅជើងក្រាស់» មានឈ្មោះវិទ្យាសាស្ត្រហៅថា Eleusine Indica ឬ Paragis និងមានឈ្មោះដទៃជាច្រើនដែលហៅផ្សេងៗគ្នាតាមបណ្តាប្រទេសដទៃទៀត។ ស្មៅមួយនេះមនុស្សគ្រប់គ្នាយល់ថាជាស្មៅដែលសម្រាប់តែគោស៊ី និងឥតប្រយោជន៍ រំខានដំណាំដាំដុះ ហើយធ្វើការដក ឬជីកចោលនោះ ប្រែក្លាយជារុក្ខជាតិស្មៅមួយប្រភេទដែលត្រូវបានគេទទួលស្គាល់ថាមានគុណតម្លៃឥតគណនាសម្រាប់សុខភាពទៅវិញ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិប្រូតេអ៊ីនមានប្រយោជន៍សំខាន់ៗជាច្រើនមុខ ថែមទាំងជាថ្នាំបញ្ចេញញើស ព្រមទាំងបង្កើនបរិមាណទឹកនោមបែបធម្មជាតិ និងជាសារធាតុប្រឆាំងនឹងការរលាកផងដែរ។
ដូច្នេះបន្ទាប់ពីបានអានពីគុណប្រយោជន៍របស់វារួច អ្នកនឹងលែងបំផ្លាញស្មៅនេះចោលហើយ ហើយក៏អាចយកវាមកផលិតជាឱសថកែរោគផ្សេងៗតាមតម្រូវការដូចខាងក្រោមនេះ ៖
# គុណប្រយោជន៍ខាងក្នុងរបស់តែស្មៅជើងក្រាស់
- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារពីការរីករាលដាលនៃជំងឺមហារីក
- ជួយព្យាបាលជំងឺទាក់ទងនឹងក្រពេញអូវ៉ែ ( Ovarian Cyst /Myoma)
- ជួយបន្ថែមបរិមាណជាតិទឹកក្នុងខ្លួន បំបាត់សារធាតុអំបិល និងជាតិប្រៃក្នុងតម្រងនោម
- អាចជួយទប់ស្កាត់ និងជំនួយសុខភាពដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី២
- ជួយកម្ចាត់មេរោគបាក់តេរី និងប៉ារ៉ាសិតនៅក្នុងខ្លួន
- ជួយព្យាបាលនិងការឆ្លងជំងឺផ្សេងៗក្នុងប្រព័ន្ធទឹកម៉ូត្រ (UTI- Urinary tract infections)
- ជួយធ្វើឱ្យសម្ពាធឈាមមានតុល្យភាព និងបន្ថយហានិភ័យនៃជំងឺឡើងសម្ពាធឈាម (ជំងឺលើសឈាម)
- អាចព្យាបាលអាការគ្រុនក្តៅដោយទទួលទានតែស្មៅ (ទាំងស្លឹកទាំងប្ញស)
- អាចជួយព្យាបាល ការពារជំងឺរលាកក្រពះ ពោះវៀន ថែមទាំងបំបាត់អាការរាគរូស និងហើមពោះបានយ៉ាងមានប្រសិទ្ធភាព (តែដោយប្រើស្លឹក និងប្ញស)
- អាចការពារ និងព្យាបាលជំងឺមួយចំនួនធំដូចជា៖ ជំងឺហឺត, ជំងឺស្កន់ជាន់ឬឆ្កួតជ្រូក, ជំងឺគ្រុនចាញ់, បញ្ហាស្ត្រីគ្មានកូន, បញ្ហាប្លោកនោម, បញ្ហាថ្លើម និងជំងឺខាន់លឿងជាដើម។
# គុណប្រយោជន៍ខាងក្រៅរបស់ស្មៅ
- ជួយព្យាបាលជំងឺរលាក សន្លាក់ឆ្អឹងដោយញីស្លឹកនេះជាមួយកាកដូងបន្តិច រួចបិទត្រង់កន្លែងរបួស
- គ្រាន់តែយកស្មៅនេះញីបិទលើមុខរបួសនឹងអាចជួយឃាត់ឈាមបានល្អ ថែមទាំងធ្វើឱ្យមុខរបួសឆាប់ជាសះស្បើយទៀតផង
- បំបាត់អាការថ្លោះ គ្រេច ហើម ដោយគ្រាន់តែបុក ឬញីស្មៅបិទ-ស្អំនៅតាមរាងកាយដែលរងរបួស
- បុក ឬញីស្មៅលាយជាមួយប្រេងដូងបន្តិចលាបលើស្បែកក្បាល នឹងអាចជួយកម្ចាត់អង្គែ ថែមទាំងកាត់បន្ថយការជ្រុះសក់ និងធ្វើឱ្យសក់លូតលាស់កាន់តែវែងទៀតផង។
# វិធីធ្វើតែងាយៗពីស្មៅជើងក្រាស់
- ជាដំបូងគ្រាន់តែយកស្មៅស្រស់ៗមួយដុំល្មម (ប្រហែលមួយក្តាប់) មកកាត់ប្ញសចេញ ឬអាចយកទាំងប្ញសមកប្រើការ ក៏បានក្នុងករណីដែលជំងឺមួយចំនួនត្រូវការប្រើទាំងប្ញស។
- បន្ទាប់មកលាងទឹកឱ្យស្អាត ដាំស្ងោរជាមួយទឹកមួយឆ្នាំងល្មម (អាចយកមកបុកសិនចាំស្ងោរក៏បាន) ។ ដាំរហូតដល់ពុះទុកបន្ថែមរយៈពេល ១០នាទីឱ្យចេញជាតិ រួចចាំបិទភ្លើង ហើយចាក់តែទឹកវារក្សាទុកក្នុងដប ឬកែវសម្រាប់ទទួលទានពេលក្រោយ។
- អ្នកអាចទទួលទានតែស្មៅនេះជាប្រចាំដើម្បីកែសុខភាព ជំងឺបានច្រើនប្រភេទដូចដែលបានរៀបរាប់ខាងលើនេះ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- រូបមន្តធម្មជាតិ ២យ៉ាង ព្យាបាលជំងឺធ្លាក់ស ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស (មានវីដេអូ)
- ធ្វើយ៉ាងណាទើបអ្នកមានភាពរីករាយនឹងការងាររបស់អ្នក?
- ចង់រៀបការគួរសន្សំលុយបែបណាទៅទើបគ្រប់?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!