ឈប់ចោលសម្បកម្នាស់ទៀតទៅ! ព្រោះវាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលុប ចំពោះសុខភាពដែលអ្នកមិនគួរមើលរំលង

 
 

ផ្លែម្នាស់ត្រូវបានគេស្គាល់ថាជាប្រភេទផ្លែឈើដែលមានរសជាតិជូរ ផ្អែម និងមានឱរសជាតិឆ្ងាញ់ដែលមនុស្សទូទៅចូលចិត្តទទួលទាន ជាពិសេស វាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយ និងសម្រស់ថែមទៀតផង។

យ៉ាងណាមិញ មិនត្រឹមតែសាច់ផ្លែម្នាស់ប៉ុណ្ណោះទេដែលមានគុណសម្បត្តិលើសលប់ សូម្បីសម្បកម្នាស់ក៏មានគុណប្រយោជន៍មិនចាញ់សាច់ម្នាស់ដែរ តែគួរឱ្យស្តាយដែលមានមនុស្សភាគច្រើនបោះវាចោលព្រោះគិតថាវាជារបស់គ្មានបានការ។

នៅក្នុងសម្បកម្នាស់មានផ្ទុកវីតាមីន B, Folate, Thiamin, Pantothenic Acid, Bromelain, Niacin ជាតិកាកសរសៃ សារធាតុរ៉ែរួមមានដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម ស្ព័ន ម៉ង់ហ្គាណែស កាល់ស្យូម ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀតវាក៏មានសារធាតុអុកស៊ីតកម្មជាច្រើន ដែលអាចប្រឆាំងនឹងបាក់តេរី ការរលាក ភាពចាស់ជ្រីវជ្រួញមុនអាយុ និងប្រឆាំងនឹងជំងឺមួយចំនួនបានផងដែរដូចជាជំងឺទឹកនោមផ្អែម ជាដើម។

ថ្ងៃនេះយើងនឹងលើកយកគុណសម្បត្តិធំៗជាច្រើនរបស់សម្បកម្នាស់ និងវិធីធ្វើតែពីសម្បកម្នាស់ដែលផ្តល់គុណប្រយោជ៍ជាច្រើនចំពោះសុខភាព និងសម្រស់៖ 

ឈប់ចោលសម្បកម្នាស់ទៀតទៅ! ព្រោះវាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាពដែលអ្នកមិនគួរមើលរំលង

# គុណសម្បត្តិនៃសម្បកផ្លែម្នាស់

១. ជួយប្រឆាំងនឹងការរលាកផ្សេងៗ

សម្បកម្នាស់មានគុណប្រយោជន៍អាចជួយបំបាត់អាការឈឺចាប់តាមរាងកាយ និង របួសសាច់ដុំពីការលេងកីឡា ឬធ្វើការងារធ្ងន់ៗបានយ៉ាងល្អ។

២. ការពារ និងប្រឆាំងជំងឺសន្លាក់ឆ្អឹង

សារធាតុនៅក្នុងសម្បកផ្លែម្នាស់អាចជួយការពារ ព្យាបាល និងបន្ថយភាពឈឺចាប់ពីជំងឺរលាកសន្លាក់ឆ្អឹងបានយ៉ាងប្រសើរ។

៣. ផ្ទុកសារធាតុដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក 

បើសិនជាអ្នកស្ថិតក្នុងដំណាក់កាលព្យាបាលជំងឺមហារីក អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យពីរបៀបប្រើប្រាស់សម្បកម្នាស់ និងម្នាស់ជាជំនួយក្នុងការព្យាបាលបន្ថែមបានផងដែរ។

៤. ជួយបង្ការពីជំងឺភ្នែក និងភ្នែកឡើងបាយ

នេះក៏ដោយសារសម្បកម្នាស់មានវីតាមីន C ខ្ពស់ ដែលមានគុណប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពផ្នែករបស់អ្នក។

៥. ជំនួយសុខភាពបេះដូង

នៅក្នុងសម្បកម្នាស់ត្រូវបានគេរកឃើញថាមានសារធាតុដែលអាចជួយកាត់បន្ថយអត្រាដែលប្រឈមមុខនឹងការកើតជំងឺបេះដូងបានល្អ។

៦.បង្ការពីជំងឺហឺត

មិនត្រឹមតែអាចបង្ការពីជំងឺហឺតបានប៉ុណ្ណោះទេ តែបើសិនជាអ្នកមានជំងឺហឺតស្រាប់ នោះអ្នកផឹកតែផ្សំពីសម្បកម្នាស់ ១ កែវរាល់ពេលហាត់ប្រាណ  វានឹងធ្វើឱ្យសុខភាពរបស់អ្នកកាន់តែប្រសើរឡើងថែមទៀត។ ព្រោះនៅក្នុងសម្បកម្នាស់ និងផ្លែម្នាស់ត្រូវបានគេដឹងថា វាផ្ទុកវីតាមីន A ដែលអាចបញ្ចេញសារជាតិ Beta Carotene ដែលជាសារធាតុម្យ៉ាងអាចជួយកាត់បន្ថយពីគ្រោះថ្នាក់នៃជំងឺហឺតរាល់ពេលហាត់ប្រាណបានផងដែរ ។

៧.ប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ និងសុខភាពសម្រស់

នៅក្នុងសម្បកផ្លែម្នាស់ត្រូវបានគេដឹងថា មានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដែលជួយឱ្យអ្នកនៅស្រស់ស្អាតក្មេងជាងវ័យ ថែមទាំងកាត់បន្ថយ ភាពជ្រីវជ្រួញ និងយារធ្លាក់បានថែមទៀតផង។ មិនតែប៉ុណ្ណោះវាថែមទាំងអាចជួយឱ្យស្បែក និងសក់មានសុខភាពល្អ បំបាត់ការជ្រុះសក់ បន្ថយការកើតមុនបានយ៉ាងមានប្រសិទ្ធភាព។

៨. អ្នកដែលមានបញ្ហាក្នុងការមានកូន

សម្រាប់អ្នកដែលចង់មានកូនឆាប់ៗ និងពិបាកមានកូន ក្រុមគ្រូពេទ្យបានណែនាំឱ្យបញ្ចូលផ្លែម្នាស់ និងតែពីសម្បកម្នាស់ជារបបអាហារប្រចាំថ្ងៃ។ ព្រោះតែនៅក្នុងផ្លែម្នាស់មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនដែលជំរុញឱ្យអ្នកមានកូនឆាប់ថែមទៀតផង។

៩. ជំនួយក្នុងការសម្រកទម្ងន់

សម្បកផ្លែម្នាស់អាចជួយកាត់បន្ថយសារធាតុខ្លាញ់អាក្រក់ បន្សាបជាតិពុលក្នុងរាងកាយ ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ហើយថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់បានថែមទៀតផង។  

ឈប់ចោលសម្បកម្នាស់ទៀតទៅ! ព្រោះវាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាពដែលអ្នកមិនគួរមើលរំលង

# វិធីធ្វើតែចេញពីសម្បកម្នាស់

ការអនុវត្ត

- ដោយគ្រាន់តែចិតសម្បកម្នាស់ដែលមានជាប់សាច់ម្នាស់មកជាមួយ ជាដុំៗធំៗល្មម លាងទឹកឱ្យបានស្អាត សឹមយកមកដាំជាមួយទឹក ១លីត្រឱ្យពុះរយៈពេល ១០នាទី រួចទុកចោល ៣នាទីបន្ថែមទៀតជាការស្រេច។

- អ្នកអាចទទួលទានតែនេះភ្លាមៗក៏បាន យកទៅទុកក្នុងទូទឹកកកទទួលទានពេលក្រោយក៏បាន។ ដោយតែមួយប្រភេទនេះអាចទទួលទានទាំងពេលនៅក្តៅឧណ្ហៗ និងពេលត្រជាក់ ឬអាចលាយទឹកកកបន្ថែមក៏បាន។

#ចំណាំ៖ ដើម្បីបង្កើនរសជាតិអ្នកក៏អាចបន្ថែមទឹកឃ្មុំបានផងដែរ៕

ឈប់ចោលសម្បកម្នាស់ទៀតទៅ! ព្រោះវាមានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាពដែលអ្នកមិនគួរមើលរំលង

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម