ចង់បានលុយទឹកតែច្រើន គួរធ្វើដូចម្តេចទៅ?
ដោយសារតែអ្នករត់តុច្រើនតែមិនសូវទទួលបានលុយទឹកតែច្រើន ដូច្នេះ ការធ្វើអោយអតិថិជនសប្បាយចិត្ត គឺជាកត្តាសំខាន់ណាស់ ដើម្បីទទួលបានប្រាក់ចំណូលច្រើន។ បើសិនជាអ្នកធ្វើការងារមិនសូវល្អ នោះលុយទឹកតែរបស់អ្នកប្រាកដជាមិនសូវបានច្រើនឡើយ។
ការក្លាយខ្លួនជាអ្នករត់តុដ៏ល្អម្នាក់ទាមទារអោយអ្នកមានភាពអត់ធ្មត់ និងឧស្សាហ៍ព្យាយាម។ នៅពេលអ្នកបានក្លាយទៅជាអ្នករត់តុជាលើកដំបូង វាអាចជាការពិបាកណាស់ក្នុងការធ្វើអោយអតិថិជនសប្បាយចិត្ត ខណៈពេលដែលអ្នកកំពុងតែសិក្សាអំពីការបម្រើភ្ញៀវ។ ប៉ុន្តែ នៅពេលអ្នកមានភាពស៊ាំនឹងការងារហើយនោះ អ្នកពិតជាអាចមានឥទ្ធិពលវិជ្ជមានក្នុងការទទួលបានកម្រៃច្រើនជាងមុនជាមិនខាន។
ធ្វើខ្លួនឯងអោយ “ពិសេស” ជារៀងរាល់ថ្ងៃ
អ្នកគួរតែធ្វើខ្លួនឯងអោយមានលក្ខណៈពិសេសជារៀងរាល់ថ្ងៃ ព្រមទាំងជ្រើសរើសមុខម្ហូបដែលអ្នកច្រើនតែរើសអោយភ្ញៀវ ឬណែនាំអោយភ្ញៀវជាទៀងទាត់។ កាលណាអ្នកទទួលបានចំណេះដឹងកាន់តែច្រើនអំពីអាហារទាំងនេះ អ្នកនឹងអាចជួយអោយអតិថិជនសម្រេចចិត្តកាន់តែប្រសើរជាងមុន ក្នុងការជ្រើសរើសអាហារដើម្បីទទួលទាន។
“ញញឹម” ដាក់អតិថិជនអោយបានច្រើនបំផុត
ខណៈពេលដែលអ្នកចង់ធ្វើខ្លួនអោយជំនាញនោះ ការញញឹម ជារឿងសំខាន់ណាស់សម្រាប់ធ្វើអោយអតិថិជនមានអារម្មណ៍សប្បាយចិត្តពេលអ្នកកំពុងតែបម្រើពួកគេ។ ទោះបីជាអ្នកមិនមានស្នាមញញឹមនៅលើមុខក៏ដោយ អ្នកក៏គួរតែប្រើភាសាកាយវិការបន្ថែមដូចជាការប្រើខ្សែភ្នែក ដើម្បីបង្ហាញថា អ្នកនៅទីនេះដើម្បីបម្រើអតិថិជនរបស់អ្នក។
ទៅជួបអតិថិជនភ្លាម ពេលគេអង្គុយរួច
ទោះបីជាអតិថិជនអ្នកមិនទាន់ហៅអាហារញ៉ាំក៏ដោយ ក៏ពួកគេតែងតែដឹងថា ខ្លួនគេនឹងចង់ទទួលទានអ្វីហើយ។ វាក៏ជារឿងសំខាន់មួយដែរ ដែលអតិថិជនអ្នកដឹងថាអ្នកជានរណា ដូច្នេះ ពួកគេនឹងដឹងថាត្រូវសួរនរណាបន្ថែមទៀត បើសិនជាពួកគេត្រូវការអ្វីផ្សេង៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីងាយៗ ដើម្បីរៀន ធ្វើទៀនក្រអូប ដោយខ្លួនឯង!
- តើអ្វីជាជំងឺនៃការខ្លាចសង្គម?
- គួរទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងជំនាញទំនាក់ទំនងបែបណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!