វិធីធ្វើឱ្យស្បែកភ្លឺថ្លា និង​ស្រស់ស្អាត

 
 

ដើមអម្ពិល, ស្បែកសទន់ ភ្លឺរលោង គឺជាបំណងប្រាថ្នា​​របស់មនុស្សគ្រប់រូប ជាពិសេស​ចំពោះសុភាពនារី ។ មានស្ដ្រី មួយចំនួន​បាន ចំណាយ​ពេលវេលា និងប្រាក់ជា​​ច្រើនក្នុងការ ខំប្រឹងស្វះស្វែងរក​ការព្យាបាល និងដំណោះ ស្រាយ​ច្រើន​យ៉ាង ធ្វើឱ្យស្បែក​​មានសភាព ទន់ រលោង ហើយភ្លឺ ។ ប៉ុន្ដែការចំណាយ​​ទាំងអស់ នោះទទួល លទ្ធផល​​ត្រឡប់​មកវិញ ខ្លះបានសម្រេច​​ខ្លះទៀត មិនបានសម្រេច ។ តើមានវិធី​សាស្ដ្រណាខ្លះ អាចធ្វើឱ្យ ស្បែកមាន​សភាព​ភ្លឺរលោង ដោយ​មិនចាំបាច់ ចំណាយពេល​វេលា និងប្រាក់​​ច្រើននោះ ?
ដើម្បីឱ្យអស់ចម្ងល់ និងចំណាយ​​ថវិកាតិចក្នុងការកែខៃបញ្ហា​​ស្បែកស្ងួតពីស្ងួត​​មកឱ្យមាន សភាពភ្លឺ​រលោង នោះ​លោកស្រី លីណា នាយិកាមន្ទីរព្យាបាល សម្ផស្សអន្ដរជាតិ​អាស៊ី បានបកស្រាយ​យ៉ាងច្បាស់ នៅលើ គេហទំព័រ​សុខភាពកម្ពុជា ដើម្បីចែកជូន ដល់បងប្អូនជាស្ដ្រី ជាពិសេសអ្នក​​ដែលចង់ មានស្បែកភ្លឺ​រលោង ទុកគ្រាន់ជា​ការជ្រាប ។
មូលហេតុ ស្បែកស្ងួត
មូលហេតុដែលបណ្ដាល ឱ្យស្បែក​ស្ងួត មិនភ្លឺរលោង គឺបណ្ដាលមកពី​កត្ដាពីរយ៉ាង ។ កត្ដាទី១គឺបណ្ដាល មកពី​ធម្មជាតិ ដូចជាត្រូវកម្ដៅ​​ថ្ងៃខ្លាំង ប៉ះពាល់ជាមួយ​អាកាស ធាតុក្ដៅស្ងួត ឬបណ្ដាលមក​ពីការ អំណោយទាន ពីធម្ម​ជាតិនៃស្បែក ។
កត្ដាទី២ អាចបណ្ដាល​​មកពី សកម្មភាពរបស់​យើងផ្ទាល់ ដោយការប្រើប្រាស់​នូវផលិតផល ខាត់ស្បែក ដែលពុំ​មាន​គុណភាពត្រឹម ត្រូវការប្រើប្រាស់ នូវគ្រឿងសម្អាង​​ជំនួយស្បែកចម្រុះ ដោយពុំបាន​ធ្វើការ វិភាគទៅ​លើសុខភាព និង​ប្រភេទនៃស្បែកឬ ប្រើផលិតផល​ខាត់ស្បែក ដែល សម្បូរទៅដោយជាតិ អាស៊ីតកាត់​ស្បែកច្រើន និងកង្វះជាតិទឹក នៅក្នុងរាងកាយ ។ មួយវិញទៀតនោះ​អាចបណ្ដាល មកពីការ ថែរក្សា មិនបានត្រឹមត្រូវ ឬអាចមកពីការ​ប្រើប្រាស់ឡេ មិនត្រូវទៅតាម​ស្ដង់ដារ​ របស់ស្បែកជាដើម ។
វិធីព្យាបាល ស្បែកឱ្យភ្លឺថ្លា
ជាទូទៅស្បែកនៅ​​លើដងខ្លួន របស់មនុស្ស​​មានច្រើនស្រទាប់ ។ ស្រទាប់ក្រៅ​​អាចមាន សំណើមភ្លឺរលោង ទៅបានគឺ​អាស្រ័យ ទៅលើសារធាតុ​​ចិញ្ចឹមមួយ ចំនួនដែលមាន​​នៅក្នុងរាងកាយ ដែលបាន​​​មកពីការ បរិភោគនូវចំណីអាហារ ប្រចាំថ្ងៃជា​​ពិសេសជាតិទឹក និងវីតាមីនមួយ​​ចំនួន ។ដើម្បីកែខៃនូវ​​បញ្ហាស្បែកស្ងួតនេះ​​ឱ្យប្រែក្លាយ ទៅជា​​ស្បែកដែល មានសភាព​​សម៉ដ្ឋភ្លឺរលោង ទៅបានគឺអាស្រ័យ​​ទៅលើ កត្ដាមួយ ចំនួនដូច​ខាងក្រោមនេះ ៖
ចាំបាច់ត្រូវបរិភោគទឹកឱ្យបានច្រើន ចាប់ពី២ទៅ​​៣លីត្រក្នុងមួយថ្ងៃ ព្យាយាម​​បរិភោគទឹកផ្លែឈើ ឱ្យមាន ច្រើន ដែល​មាន​ដូចជាទឹក​​​សណ្ដែក ឪឡឹក ត្រសក់ ឬប៉ោមចៀស​​វាងការប្រើប្រាស់ នូវផលិត​​ផលសម្អាង ផ្សេងៗ​ ដែ​ល​​​ពុំមាន គុណភាពត្រឹមត្រូវ បរិភោគអាហារ​​ដែលមានផ្ទុក ទៅដោយ​​វីតាមីន (វីតាមិន A E B1 B12) ជាដើម ប្រើនូវផលិត​ផលណា ដែលត្រូវ​​ជាមួយ នឹងសុខភាពស្បែក​ចៀសវាង ធ្វើការបកស្បែក នៅតាមទីកន្លែងដែល​​គ្មានជំនាញ និងគ្មាន​បទពិសោធន៍ច្បាស់លាស់ ត្រូវជួបពិគ្រោះ​​ជាមួយ អ្នកជំនាញ ដើម្បីត្រួត​​ពិនិត្យស្បែក និងជ្រើសរើសប្រភេទ ផលិត​ផលប្រើប្រាស់ ។
បណ្ដាំ អ្នកជំនាញ
ការប្រើផលិតផល មិនមែនចេះ​​តែប្រើនោះទេ ទាមទារ​​ឱ្យអ្នកដែលមាន ស្បែក​​ស្រអាប់ ទៅពិនិត្យស្បែក ឱ្យបានត្រឹម ត្រូវដើម្បីងាយ​​ស្រួលក្នុង ការដាក់​​ផលិតផល ឱ្យត្រូវទៅនឹងស្បែក ហើយ និងងាយទទួល បានប្រសិទ្ធភាព​​ផងដែរ ។ ស្បែកជាសម្រស់ទាក់ ទាញមួយរបស់​​មនុស្ស ៕
អត្ថបទរក្សាសិទ្ធិដោយ www.health​cambodia.com
ចង់ដឹងព័ត៌មាន​​សុខភាព និងសម្រស់ សូមចុច www.healthcambodia.com


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម