វិធីសាស្ត្រ​ក្នុងការបំបាត់ទុក្ខព្រួយ

 
 

១.  ទូរស័ព្ទ​ទៅកាន់​មិត្តភក្តិ​របស់​អ្នក រួច​ជជែក​ពី​បញ្ហា​របស់​អ្នក ជាមួយ​នឹង​ពួកគេ​។ មិត្តភក្តិ​ជិតស្និទ្ធ​របស់ អ្នក​ពិតជា អាចជួយ​លើកទឹកចិត្ត​អ្នក នៅពេល​ដែល​អ្នកមាន​អារម្មណ៍ ថា​ពិបាកចិត្ត​។ អ្នក​ត្រូវ​ទូរស័ព្ទ​ទៅ​រក តែ​មនុស្ស​ណា ដែល​អ្នក​គិតថា ខ្លួន​អ្នក​ពិតជា​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយនឹង ពួកគេ​បាន​។​

២. មើល​រឿង​កំប្លែង ឬ រឿង​ណាមួយ​ដែល​អ្នក​ធ្លាប់​មើល​ពីមុន​រួចមកហើយ ដែល​វា​អាច​ជួយ​ធ្វើអោយ​អ្នក សប្បាយ​ចិត្តបាន​។ ឬ អ្នក​អាច​មើល​រឿង​កំសត់​ណាមួយ ដែល​អាច​អោយ​អ្នក ធ្វើ​ការប្រៀបធៀប​ថា ជីវិត ពិត​របស់​អ្នក គឺ​មាន​ភាព​ប្រសើរ​ជាង​សាច់​រឿង​ទាំងនោះ ។​

៣. ទទួលទាន​អាហារ ដែល​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។ អ្នក​អាច ទទួលទាន​នូវ​អាហា​រណា ដែល​មាន​ភាពខុស ប្លែក​ពី​អ្វី​ដែល​អ្នក​ធ្លាប់ញុំា និង មាន​រសជាតិ​ឆ្ងាញ់​ពិសារ ឬ ក៏​អ្វី​ដេល​មាន​លក្ខណៈខុស​ពី​ធម្ម​តា​។ ការ​ទទួលទាន​អាហារ​ល្អ ចំពោះ​មនុស្ស​មួយចំនួន គឺ​អាច​ជួយ​លើក​ទឹកចិត្ត​របស់​ពួកគេ​។​

៤. ត្រូវមាន​ការផ្លាស់ប្តូរ​។ ពេលខ្លះ ទំលាប់​ដ៏​គួរ​អោយ​ធុញ​ទ្រាំ ដែល​តែង​កើតមាន​ជា​បន្ត គឺ​អាច​ធ្វើអោយ​អ្នក មាន​អារម្មណ៍​អាក្រក់​។  អ្នក​អាច​ធ្វើ​នូវ​អ្វី ដែល​អាច​អោយ​អ្នក​ចាកចេញ​ពី​ភាព​ហ្មងសៅ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ធ្វើ ការសម្រេចចិត្ត​ភ្លាមៗ ពេក​នោះ​ទេ​។​

៥. ធ្វើ​លំ​ហាត់ប្រាណ​។ ចេញ​ទៅ​កំសាន្ត​ខាងក្រៅ ដោយ​ធ្វើ​ការដើរ​, រត់​ត្រេះៗ ឬ ជិះ​កង់​។ ការ​ធ្វើ​ដូចនេះ គឺអាច នឹង​ជួយ​អោយ​ខ្លួនប្រាណ​អ្នក បញ្ចេញ​នូវ​ជាតិ​អង់​ដរ​ហ្វីន និង អាដ្រេ​ណាលីន ចេញ​មក​តាម​រាង កាយ​របស់​អ្នក ដែល​ពួក​វា​អាចធ្វើអោយ អ្នក​មាន​អារម្មណ៍​ប្រសើរ​ឡើង​ទាំង​ផ្លូវចិត្ត និង ផ្លូវកាយ​។​

៦. ធ្វើការ​គូរគំនូរ​។ បញ្ចេញ​នូវ​អារម្មណ៍​របស់​អ្នក តាមរយៈ​ការ​គូរ ដោយ​ប្រើ​ពណ៌ និង រូបរាង​។ សិល្បៈ​គឺជា ផ្នែក​មួយ​នៃ​ជីវិត​។​
៧. អ្នក​អាច​យំ​បញ្ចេញ​នូវ​អារម្មណ៍​ទុក្ខសោក​ចេញពី​ក្នុង​ខ្លួន​របស់​អ្នក និង បញ្ចប់​វា ដោយ​ការ​សាង​នូវ​អារម្មណ៍ ស្រស់ស្រាយ​ជាថ្មី​ឡើងវិញ​។​

៨. រំលឹក​ពី​អនុស្សាវរីយ៍​ល្អៗ ដែល​អ្នក​ធ្លាប់មាន​។ ប្រសិនបើ​អ្នក​ធ្លាប់​រស់នៅ​ជាមួយ​ពួកវា នោះ​អ្នក​ប្រាកដ ជា​នឹង​អាច​មាន​វា​ម្តងទៀត ជាមិនខាន​នៅ​ថ្ងៃ​ណា​មួយ​។ មិនមែន​ដោយសារ​តែ​ស្ថានភាព​ក្នុងពេល បច្ចុប្បន្ន នេះ​ហាក់​មាន​ភាពអាក្រក់ ហើយ​បានន័យថា វា​នឹង​បន្ត​មាន​នៅ​ថ្ងៃស្អែក​ទៀត​នោះ​ទេ​។​

៩.  ធ្វើការ​ងូតទឹក​សំអាតខ្លួន​។ នោះ​អ្នក​នឹងមាន​អារម្មណ៍ រីករាយ និង ស្រស់ថ្លា​ជាង​មុន​។​

១០. ធ្វើការ​ដើរ​កំសាន្ត នៅ​ខាងក្រៅ​ផ្ទះ​។ ខ្យល់អាកាស​បរិសុទ្ធ នឹង​ជួយ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ជាង មុន​។ អ្នក​អាច ទៅ​កំសាន្ត​នៅ​កន្លែង​ណាមួយ ជាមួយនឹង​មិត្តភក្តិ​, ក្រុមគ្រួសារ ឬ តែម្នាក់ឯង​។ អ្នក​អាច​ចេញ ទៅ​មើល​កុន​, ទៅ​ពិ​កនិច ។​ល​។ ការ​សំងំ​នៅ​ខាងក្នុង​ផ្ទះ គឺ​ហាក់​នឹង​ឃុំឃាំង​ខ្លួន​អ្នក អោយ នៅ​ជាមួយ​នឹង​អារម្មណ៍​បាក់​ទឹកចិត្ត និង ភាព​កណ្តោចកណ្តែង​។​
១១. ធ្វើការ​ស្តាប់​តន្ត្រី​។ អ្នក​មិន​ត្រូវ​ស្តាប់​បទ​កំសត់​នោះទេ ត្រូវ​ព្យាយាម​ស្តាប់​តែ​បទ​ណា ដែល​លើកទឹកចិត្ត ជួយ​គាំទ្រ ឬ រំលឹក​អ្នក​នូវ​ពេលវេលា​ដ៏​ល្អ ដែល​អ្នក​ធ្លាប់មាន​។​

១២. អ្នក​អាច​អនុញ្ញាត អោយ​ខ្លួន​អ្នក​យំ​។ ពេលខ្លះ ភាព​ទុក្ខសោក​នឹង​នៅតែ​ស្ថិត ក្នុង​ខួរក្បាល​របស់​អ្នក ប្រសិនបើ​អ្នក​ព្យាយាម បង្ខំ​ខ្លួន​អ្នក​អោយមាន​ភាព​រីករាយ​។ អ្នក​អាច​អោយ​ទឹកភ្នែក​អ្នក​ហូរ​ចេញមក ក្នុងពេល ដែល​សាក​សម​ណាមួយ ជាពិសេស នៅពេល​ដែល​អ្នក​ស្ថិត​នៅ​តែ​ម្នាក់ឯង​។ អ្នក​អាច​ធ្វើ​ដូចនេះ ហើយ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា បានរ​សាយ​នូវ​ទុក្ខព្រួយ ដោយ​ការបញ្ចេញ​វា​ពី​ក្នុង​ដើមទ្រូង​របស់​អ្នក​។​

១៣. ដាក់​អារម្មណ៍​របស់​អ្នក ប្រមើល​ពី​ថ្ងៃ​អនាគត​។ តើ​អ្វី​ដែល​អ្នក​កំពុង​ព្រួយបារម្ភ​នេះ ពិតជា​មាន​សារៈសំខាន់ ចំពោះ​អ្នក​ដូច​ដែល​អ្នក​បាន​គិត​ឬ​? តើ​វា​ហាក់​នឹង ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅ​លើ​ខ្លួន​អ្នក​ផ្ទាល់ ជាង​ទៅកាន់ អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ឬ ? ប្រសិនបើ​អ្នក​មិន​សប្បាយចិត្ត ជាមួយនឹង​បញ្ហា​តូចតាច​ណាមួយ ដូចជា​គ្រាន់ តែ​ការ​មិន​បាន​ទទួល ចំណាត់ថ្នាក់​ល្អ ឬ ធ្វើ​កំពប់​ទឹកដោះគោ នោះ​អ្នកនឹង​អាច​មាន​អារម្មណ៍​ថា​ទុក្ខព្រួយ បាន​យ៉ាង​ងាយ​។ មិនមែន​រាល់​បញ្ហា​របស់​អ្នក ទាំងអស់​តម្រូវ​អោយ​អ្នក​ត្រូវតែ​ប្រើ​ខួរក្បាល​អ្នក​គិតពី​វា​នោះ ទេ ជាពិសេស​គឺ​អ្វី​ដែល​មិន​មាន​សភាព​ធ្ងន់ធ្ងរ​។ ប្រសិនបើ​អ្នក​ចេះ​ប្រើ​ហេតុផល ពិចារណា​ធ្វើអោយ​ខ្លួន​អ្នក រីករាយ​ឡើងវិញ នោះ​អ្នក​នឹង​មាន​ឱកាស​នឹង​មិនសូវ​មាន​ស្ត្រេ​ស​ក្នុង​ជីវិត​អ្នក​។​

១៤. ពេលខ្លះ ការ​គេង​មួយស្របក់​នា​ពេល​ថ្ងៃ គឺ​អាច​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ ប្រសើរ​ជាង​មុន​។ អ្នក​អាច​សាកល្បង​ធ្វើ​វា និង ទទួលបាន​នូវ​ដំណេក​ដ៏​ស្កប់ស្កល់​។​

១៥. ធ្វើការ​ស​សេរ​កំណត់ហេតុ​។ ឈប់​រស់នៅក្នុង​អតីតកាល​ដែល​ឈឺចាប់ និង សំលឹង​ទៅ​រក​ថ្ងៃ​អនាគត​។ ថ្ងៃ​នីមួយៗ គឺ​សុទ្ធតែ​ជា​ថ្ងៃ​ថ្មី​សម្រាប់​អ្នក​។ ដោយ​គ្រាន់តែ​ការមិន​សប្បាយ​ចិត្ត​កាល​ពី​ថ្ងៃ​ម្សិលមិញ នោះ​មិន មែន​បានន័យថា អ្នក​ត្រូវ​ទុក្ខសោក​ក្នុងថ្ងៃនេះ​ទៀត​នោះ​ទេ​។ មនុស្ស​ម្នាក់ៗ តែង​មាន​ចំណុច​ល្អ​របស់​គេ រៀងៗ​ខ្លួន ចូរ​បង្ហាញ​នូវ​អ្វី​ដែល​អ្នកមាន​។ អ្នក​ត្រូវ​ពេញចិត្ត និង ដឹងគុណ​នូវ​អ្វី​ដែល​អ្នកមាន ហើយ​អ្នក​មិន ត្រូវ​មាន​ការព្រួយបារម្ភ​ពី អ្វី​ដែល​អ្នក មិន​មាន​នោះ​ទេ​។​

១៦. ជំនួស​អោយ​ការសរសេរ កំណត់​ហេតុ​ជា​ប្រចាំ​ថ្ងៃ អ្នក​អាច​ធ្វើ​ការសរសេរ​នូវ​បញ្ជី​មួយ ដែល​រៀបរាប់​ពី ១០០​ចំណុច ដែល​អាច​ធ្វើអោយ​អ្នក​សប្បាយចិត្ត​។ វា​ពិតជា​មាន​ការលំបាក​, ប៉ុន្តែ​សាកល្បង​មើលថា តើ​អ្នក​អាច​ធ្វើ​វា​បាន​ដែរឬទេ​? កុំ​គិត​ថា​វា​ជា​គំនិត​ក្មេង ឬ ឆ្កួតៗ​នោះ អ្នក​គ្រាន់​ព្យាយាម​សរសេរ​វា​ចេញ​មក​។​

១៧. អ្នក​ត្រូវ សំអាតចិត្ត​របស់​អ្នក​អោយបាន​ស្អាត​ល្អ មុន​ពេល​អ្នក​ចូល​គេង​។ វា​មាន​ដូចជា​៖​ជីវិត នៅក្នុង​សាលា រៀន​, ចំណាត់ថ្នាក់​, បញ្ហា​មិត្តភក្តិ ,​ក្រុមគ្រួសារ​។​ល​។ ធ្វើការ​សុបិន្ត​ពី ទីកន្លែង​ដែល​មាន​ភាព​រីករាយ​។ វី​ធី នេះ​យ៉ាងហោចណាស់ ធ្វើអោយ​អ្នក​គេង​លក់​ជាមួយ នឹង​ផ្លូវចិត្ត​អ្នក​ល្អប្រសើរ​ជាង​មុន និង ធ្វើអោយ អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​ពេល​ព្រឹក មាន​ភាព​ស្រស់ស្រាយ​ឡើងវិញ​។​

១៨. ស្តាប់​បទ​ចំរៀង​ដែល​អ្នក​ពេញចិត្ត ឬ ចំរៀង​ដែល​ធ្វើអោយ​អារម្មណ៍​អ្នក​មាន​ភាពកក់ក្តៅ និង រីករាយ​។​

១៩. អ្នក​អាច​ធ្វើ​ការដើរ ក្នុង​ផ្លូវ​ឆ្ងាយ​ដើម្បីអោយ​ចិត្ត​របស់​អ្នក បាន​ស្ងប់ស្ងាត់ និង បាន​សម្រាក​នៅក្នុង​ពេល​ខ្លះ ហើយ​វា​នឹង​ធ្វើអោយ​ចិត្ត​របស់​អ្នក មាន​ភាព​ស្រាកស្រាន្ត​។ ធ្វើការ​ដក​ដង្ហើមចូល អោយបាន​វែងៗ និង បញ្ចេញ​វា​មក​ក្រៅ​វិញ​យឺតៗ ។​

គន្លឹះ​ផ្សេងៗ​ដទៃទៀត 
•​    ​ការសរសេរ​កំណត់ហេតុ គឺ​អាច​ជួយ​អ្នក​អោយ​បញ្ចេញ នូវ​អារម្មណ៍​ពិត​ក្នុង​ខ្លួន​របស់​អ្នក​។​
•​    ​ធ្វើការ​ណាត់​ជួប​ជាមួយ​នឹង​អ្នក​ព្យាបាល​ផ្នែក​ផ្លូវចិត្ត ជា​ពិសេស​ប្រសិនបើ​អ្នក​នៅ​តែ បន្ត​មាន​អារម្មណ៍ បាក់​ទឹកចិត្ត​នេះ​។​
•​    ​ធ្វើការ​ដក​ដង្ហើមចេញ​ចូល​អោយ​បាន​វែងៗ នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​បាន​ស្រស់ថ្លា​ឡើងវិញ​។​
•​    ​ធ្វើការ​ញញឹម​។ ទោះបីជា​វា​មិនមែន​ជា​អារម្មណ៍​ពិត តែ​វា​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។​
•​    ​ពេលវេលា​ជា​រៀងរាល់ថ្ងៃ គឺ​សុទ្ធតែ​ជា​ថ្ងៃ​ចាប់ផ្តើម​ថ្មី រហូតដល់​ជីវិតចុងក្រោយ​របស់​អ្នក​។​
•​    ​និយាយថា នៅពេលដែល​ខ្ញុំ​ពិបាកចិត្ត ,​ខ្ញុំ​នឹង​ឈប់​ពិបាកចិត្ត និង ជំនួស​ដោយ​ភាព​រីករាយ​វិញ​។​
•​    ​ធ្វើ​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា​។ វា​អាច​ជួយ​ធ្វើអោយ​ផ្លូវចិត្ត​អ្នក​ជ្រះ​ស្រលះ និង មាន​ភាពស្ងប់ស្ងាត់​។​
•​    ​ប្រឆាំង​នឹង​អារម្មណ៍​អវិជ្ជមាន​ទាំងនេះ​។ តើ​ភាព​ទុក្ខព្រួយ​របស់​អ្នក ពិតជា​មាន​តំលៃ​សម្រាប់​ទឹក​ភ្នែក​របស់ អ្នក​មែនឬ​? តើ​ជីវិត របស់​អ្នក​ពិតជា​អាក្រក់​ដូច​អ្វី ដែល​អ្នក​បាន​គិត​ឬ ?
•​    ​ប្រសិនបើ​អ្នក ពិតជា​មាន​អារម្មណ៍​ថា អ្នក​គ្មាន​សង្ឈឹម​អ្វី​ក្នុង​ជីវិត​ទាល់តែសោះ នោះ​អ្នក​ត្រូវ​ពិចារណា​ពី​ការ ជួបពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​ផ្នែក​ផ្លូវចិត្ត ឬ ធ្វើការ​ពិភាក្សា​ជាមួយ​មនុស្ស​ជុំវិញខ្លួន​។ ត្រូវ​ចង​ចាំ​ថា វា​តែងតែ​មាន​ជម្រើស​ផ្សេងទៀត នៅក្នុង​ជីវិត​អ្នក​។​
•​    ​អ្នក​អាច​យក​អ្វី​ដែល​មិន​ងាយ​បាក់បែក មក​គប់ ឬ មួល​អោយ​តឹង​ណែន ។ វិធី​នេះ អាច​ជួយ​អោយ​អ្នកមាន អារម្មណ៍​ប្រសើរ​ជាង​មុន​។ កាល​ដែល​មិន​ធ្វើអោយ​វា បែក​នោះ​គឺ​វា អាច​មាន​ភាពងាយស្រួល ដោយ​មិន​ចាំបាច់ អោយ​អ្នក​ធ្វើ​ការសំអាត ដែល​វា​អាច​នឹង​ធ្វើអោយ​អ្នក​កាន់តែ​មាន​អារម្មណ៍​ទុក្ខសោក​។​
•​    ​តែងតែ​និយាយ​ពាក្យ​ថា សួស្តី​ទៅកាន់​មនុស្ស​ដែល​អ្នក​បាន​ជួប ។​
•​    ​តែងតែ​ញញឹម​។​
•​    ​គិត​ពី​អ្វី​ដែល ធ្វើអោយ​អ្នក​មាន​ភាព​រីករាយ​។​
•​    ​បំភ្លេច​នូវ​រាល់​រឿងរ៉ាវ និង អនុស្សាវរីយ៍​ឈឺចាប់ នៅក្នុង​អតីតកាល និង ចាប់ផ្តើម​បង្កើត​អ្វីៗ​ដែល​ថ្មី និង ស្រស់ស្រាយ​ជាង​មុន​។​
•​    ​ត្រូវ​ចង​ចាំ​ថា ភាព​ទុក្ខព្រួយ​នឹង​ចាកចេញ​ទៅ​ឆ្ងាយ​ពី​អ្នក នៅ​ទី​បញ្ចប់ នៅពេល​ដែល​អ្នក​តែងតែ​គិត​ក្នុង​ផ្លូវ វិជ្ជមាន​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម