មូលហេតុ​៦​យ៉ាង​ដែល​ធ្វើ​អោយ​ក្មេង​ជំទង់​រត់​ចេញពីផ្ទះ​

 
 

វ័យ​ជំទង់ គឺជា​ដំណាក់កាល​នៃ​អាយុ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ភ័ន្តច្រលំ និង ឧបាយកល​ផ្សេង សម្រាប់​ក្មេង​ជំទង់​ម្នាក់ៗ​។ ក្នុង​វ័យ​នេះ ក្មេង​ជំទង់​ភាគច្រើន តែង​ប្រឈម​នឹង បញ្ហា​ក្នុង​ការ​ប្រាស័យ​ទាក់ ទង​ជាមួយនឹង ក្រុមគ្រួសារ​របស់​ពួកគេ​។ ហើយ​ជា​លទ្ធផល ពួកគេ​ថែមទាំង​អាច​រត់ចេញ​ពី​ផ្ទះ បាន​ទៀត ផង​។ ដូច្នេះ តើ​មាន​មូលហេតុ​អ្វី​ខ្លះ ដែល​ធ្វើអោយ​ពួក​គេ​សម្រេចចិត្ត​ធ្វើ​ដូច​នេះនោះ​?

១. ការចាប់​កំណើត​របស់​ក្មេង​ម្នាក់​ទៀត​នៅក្នុង​ផ្ទះ​
    ក្មេង​ជំទង់​ភាគច្រើន តែង​មាន​អារម្មណ៍​មិន​ផាសុក ជាមួយនឹង​ការ​ចាប់កំណើត របស់​ប្អូន​ថ្មី​ម្នាក់ របស់ ពួកគេ​។ ពួកគេ​អាច​នឹង​មិន​សារភាព​ចំពោះ​អារម្មណ៍​បែប​នេះ​ទេ ប៉ុន្តែ ពួកគេ​អាច​នឹង​មាន​ការ​ច្រណែន នូវ ការបែងចែក​នូវ អារម្មណ៍​ដែល​ខ្លួន​ត្រូវបាន​គេ​យកចិត្តទុកដាក់​។ លើសពីនេះទៅទៀត ប្រសិន​បើ​ពួកគេ មិនអាច ប្រឈម​នឹង​ស្ថានភាព​នេះ​បាន នោះ​ពួកគេ​នឹង ធ្វើការ​រត់​ចេញពីផ្ទះ ដើម្បី​បង្ហាញ​ពី​ការឈឺចាប់ របស់​ពួកគេ ។​

២. ការប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ​
     ភាគច្រើន​នៃ​ក្មេង​ជំទង់ ដែល​បាន​រត់គេច​ចេញពី​ផ្ទះ គឺ​ដោយសារតែ​មូលហេតុ​មួយ​នេះ ។ ពួកគេ​បាន ទទួល​នូវ​អារម្មណ៍ នៃ​ការរំខាន និង មិន​អាច​ជួយ​បាន ចំពោះ​ការកើតឡើង​នៅ​បញ្ហា​នេះ នៅក្នុង​គ្រួសារ ដូច្នេះ ទើប​បា​ជា​ពួកគេ​សម្រេចចិត្ត​រត់​ចេញពីផ្ទះ ។ វា​អាច​ទាក់ទង នឹង​បញ្ហា​នៃ​អ​ពើ​ហឹង្សា​ទាំង​ផ្នែក ផ្លូវ កាយ និង ផ្លូវចិត្ត ចំពោះ​សមាជិក​ណា​ម្នាក់ នៅក្នុង​គ្រួសារ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ថានភាព​នេះ អាច​នឹង ប៉ះពាល់​ដល់ ស្ថានភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់​បាន ។​

៣. មាន​ឪពុក​ម្តាយ​ផឹកស្រា ឬ ប្រើប្រាស់​ថ្នាំញៀន​
      ប្រសិន​បើ​ពួកគេ​មាន ឪពុកម្តាយ​ដែល​ញៀន​ស្រា ឬ ថ្នាំ នោះ​វា​ប្រាកដជា ជះឥទ្ធិពល​អាក្រក់​ដល់ ក្មេង​ជំទង់​ជា​មិនខានឡើយ​។ មាន​កុមារ​ជាច្រើន បាន​រត់​ចេញពីផ្ទះ​របស់​ពួកគេ ដោយសារតែ​ពួកគេ ប្រឈម​នឹង មូលហេតុ​មួយ​នេះ ។ ពួកគេ មិន​អាច​ទទួល​ស្គាល់​នូវ​ការពិត​មួយ​ដែលថា ខ្លួនគេ មាន​ឪពុក ឬ ម្តាយ​ដែល​ជា មនុស្ស​ញៀន​ស្រា និង ប្រើប្រាស់​ថ្នាំញៀន​បាន​នោះ​ទេ​។​

៤. បញ្ហា​កង្វល់​ផ្នែក​ហិរញ្ញវត្ថុ​
    ជាទូទៅ បញ្ហា​កង្វល់​ផ្នែក​ហិរញ្ញវត្ថុ ក៏​អាច​នឹង​ជះឥទ្ធិពល ដល់​កត្តា​ផ្លូវចិត្ត​របស់​កុមារ​បាន​ផង​ដែរ​។ ដោយសារតែ ហេតុផល​មួយ​នេះ ពួកគេ​អាច​នឹង សម្រេចចិត្ត​ធ្វើ​ការចាកចេញ​ពី​ផ្ទះ ។ ដូច្នេះ មាន​ពាក្យ ណែនាំ​មួយ​បាន និយាយថា ឪពុកម្តាយ​មិន​គួរណា ធ្វើការ​និយាយ​ពី​បញ្ហា​ហិរញ្ញវត្ថុ​នៅក្នុង​គ្រួសារ អោយ​កូនៗ របស់​ពួកគេ​បានលឺ​នោះទេ​។ វា​អាច​នឹង ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាងខ្លាំង ទៅលើ​ផ្លូវចិត្ត របស់​ពួកគេ ។​

៥. ទទួលរង​សម្ពាធ​ខាង​ផ្នែក​សិក្សា​ពី​មិត្ត​ភ​កិ្ត​របស់​ពួកគេ​
     តើ​អ្នក​មាន​ដឹង​ទេ ថា​ការរង​សម្ពាធ​ផ្នែក​សិក្សា ពី​ក្រុម​មិត្តភក្តិ ក៏​អាច​ជះឥទ្ធិពល ដល់​កត្តា​ផ្លូវចិត្ត​របស់ ក្មេង​ជំទង់​ទេ ? ប្រសិន​បើ​កូន​អ្នក មិនសូវ​ពូកែ​ខាង ការរៀនសូត្រ ដូច្នេះ អ្នក​ត្រូវ​ផ្តល់​ពេលវេលា​ធ្វើអោយ គេ​ពន្យល់​ពី​បញ្ហា របស់​ពួកគេ មកកាន់​អ្នក​យឺតៗ ។​ការបង្ខិតបង្ខំ នឹង​កាន់តែ​ធ្វើអោយ​ស្ថានការណ៍​នេះ កាន់តែ​អាក្រក់​ឡើង ហើយ​ជា​លទ្ធផល នោះ​គឺ​ពួកគេ អាច​រត់ចេញ​ពី​ផ្ទះ​។ ដូច្នេះ អ្នក​ត្រូវ​មានការ​ប្រុង ប្រយ័ត្ន នៅពេល​ប្រឈម​នឹង​បញ្ហា​នេះ ។​

៦. បញ្ហា​នៃ​ការ​ត្រូវបាន​សាលា​បណ្តេញចេញ​
     ប្រសិន​បើ​កូនៗ​របស់​អ្នក ត្រូវបាន​សាលា​បណ្តេញចេញ ដោយសារ​តែ​បញ្ហា​មួយចំនួន ដែល​ទាក់ទង នឹង អត្តចរិត​មិនល្អ​, ការសិក្សា​ចុះខ្សោយ​ខ្លាំងពេក នោះ​អ្នក​ត្រូវតែ ធ្វើការ​ដោះស្រាយ​វា ដោយ​សន្តិវិធី និង រក្សា​នូវ​ភាពនឹងន ក្នុង​ចិត្ត​។ នេះ​អាច​ជា​មូលហេតុ​ទូទៅ​មួយ ដែល​ធ្វើអោយ​ពួកគេ​ខ្មាស នឹង​សមាជិក ក្នុង​ក្រុម​គ្រួសារ រួច​ធ្វើកា​រត់​ចេញពីផ្ទះ​។​

 
     ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត គឺជា​កត្តា​សំខាន់​បំផុត ដែល​ក្មេង​ជំទង់​គ្រប់រូប​តែង​ត្រូវការ​។ អ្នក​ត្រូវ រៀន​និយាយ ជាមួយ​នឹង​ពួកគេ ក្នុងនាម​ជា​មិត្ត​ដ៏​ស្និទ្ធស្នាល​ម្នាក់ និង គាំទ្រ​លើកទឹកចិត្ត​អោយ​ពួកគេ ក្រោកឈរ​ឡើង ដោះស្រាយ​នឹង បញ្ហា​ទាំងនេះ​ជាមួយ​នឹង​អ្នក​។ កត្តា​នេះ អាច​នឹង​ជម្រុញ​អោយ​ពួកគេ ហ៊ាន​ប្រឈម​នឹង បញ្ហា​នេះ ក្នុង​ផ្លូវ​ជា​វិជ្ជមាន​បាន ៕


ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម