ក្តីបារម្ភរបស់ស្ត្រី ពេលរួមភេទលើកដំបូង
1-បារម្ភពីការ មានផ្ទៃពោះ៖ ស្រ្ដីអាចមានផ្ទៃពោះ នៅពេលដែលនាង រួមភេទគ្រាដំបូង។ ស្រ្ដីជាម្ដាយគួរពន្យល់ ណែនាំកូនស្រី ពីសារៈសំខាន់ នៃការប្រើប្រាស់ វិធីពន្យារកំណើត។ ប្រសិនបើជម្រើសពន្យារកំណើត មិនមែនជា ការប្រើ ស្រោមអនាម័យ គូស្នេហ៍ថ្មីថ្មោង ក៏គួរនៅតែប្រើស្រោម អនាម័យដែរ ពីព្រោះក្នុងន័យ ដើម្បីការពារ ជំងឺកាមរោគ។
2-អារម្មណ៍ផ្លូវចិត្ត ៖ យុវវ័យមួយចំនួនទទួលសម្ពាធផ្លូវចិត្ដជាខ្លាំង ចំពោះការបាត់បង់ព្រហ្មចារីយ៍។ សភាពត្រូវគេ បង្ខំឱ្យរួមភេទ គឺមិនមែនជាហេតុផលត្រឹមត្រូវ ក្នុងការចាប់ផ្ដើមរួមភេទគ្រាដំបូងនោះឡើយ ហើយវាអាចនាំទៅរក បញ្ហាដ៏ធំធេង និងមានអារម្មណ៍សោកស្ដាយ នៅពេលក្រោយ។ យុវវ័យមួយចំនួនអាចមិនទាន់ត្រៀម ចិត្ដរួមភេទ គ្រាដំបូងនៅឡើយ ហើយក្មេងវ័យជំទង់មួយចំនួនទៀតមានជំនឿប្រពៃណីមួយថា ការរួមភេទមុនពេលរៀបការ ធ្វើឱ្យខូចទំនៀមទម្លាប់ និងប្រពៃណី។
ម៉្យាងវិញទៀត មនុស្សមួយចំនួនអាចមានអារម្មណ៍អៀនខ្មាស ចំពោះការបង្ហាញរាងកាយអាក្រាត ហើយមាន អារម្មណ៍មិនស្រួលក្នុងចិត្ដ។ ចូរពន្យល់ណែនាំកូនវ័យជំទង់របស់អ្នកថា ប្រសិនបើគាត់មានអារម្មណ៍មិនស្រួល ក្នុងចិត្ដ ឬមានអារម្មណ៍អៀនខ្មាស នោះមានន័យថា គាត់អាចមិនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការរួមភេទ នោះទេ។
3-ខ្លាចការឈឺចាប់៖ ចូរពន្យល់ឱ្យកូនរបស់អ្នកដឹងថា ជួនកាលការរួមភេទគ្រាដំបូងអាចបណ្ដាលឱ្យឈឺចាប់។ ស្រ្ដីមានសន្ទះព្រហហ្មចារីយ៍ដែលជាស្បែកដ៏តូចមួយដុំ គ្របដណ្ដប់រន្ធទ្វារមាស អាចធ្វើឱ្យឈឺចាប់ ឬហូរឈាម នៅពេលវាត្រូវដាច់រហែក។
ពេលរួមភេទគ្រាដំបូង ទ្វារមាសស្រ្ដីអាចមិនរអិល ឬមិនមានសំណើម បង្កជាការពិបាក សម្រាប់លិង្គរបស់បុរស ក្នុងការស៊កបញ្ចូលទៅក្នុងទ្វារមាស។ រាងកាយរបស់ស្រ្ដីត្រូវការពេលវេលាប្រហែល ៨នាទី ក្នុងការផលិត ចេញទឹក រំអិលគ្រប់គ្រាន់ ដើម្បីទទួលទានការវាយលុកពីបុរស។
4-បារម្ភខ្លាចមិនដល់ចំណុចកំពូល៖ ជួនកាលបុរស និងស្រ្ដីមិនអាចឈានដល់ចំណុចកំពូលនោះទេ ពេលពួក គេរួមភេទគ្រាដំបូង។ បញ្ហានេះអាចបណ្ដាលមកពីភាពអៀនប្រៀន ឬការព្រួយចិត្ដ។ ប្រសិនបើក្មេងស្រីវ័យ ជំទង់បារម្ភអំពីការឆ្លងជំងឺកាមរោគ អត្ថន័យការរួមភេទនៅក្នុងសម្ព័ន្ធភាព ឬហេតុផលណាមួយនោះ នាងមិន អាចរីករាយចំពោះការរួមភេទនោះទេ។ ការចេញទឹកកាមលឿនរហ័ស តែងកើតមានជាធម្មតា ចំពោះបុរសពេល រួមភេទគ្រាដំបូង ហើយវាអាចជាហេតុផលមួយទៀត ធ្វើឱ្យស្រ្ដីមិនអាចឈានដល់ចំណុចកំពូល៕
(ប្រភព៖ដើមអម្ពិល)
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុអ្វីបានជាអ្នកផោម ឬភើ?
- ប្រការគួរយល់ដឹង! កំពូលអាហារ ដែលល្អសម្រាប់ស្ត្រី ក្នុងការការពារ ជម្ងឺមហារីកសុដន់
- រឿងដែលអ្នក “មិនគួរធ្វើ” នៅពេលរួមភេទ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!