បាក់តេរីមានប្រយោជន៍ បន្ថយសម្ពាធឈាម
ពួកអ្នកស្រាវជ្រាវអូស្ត្រាលី បានឲ្យដឹងថា ការប្រើប្រាស់ ជាប្រចាំអាហារផ្ទុកបាក់តេរីមានប្រយោជន៍ផ្លូវពោះវៀនដូចជាទឹកដោះគោ , យ៉ាអួ , ហ្វ្រូម៉ា អាចជួយបញ្ចុះសម្ពាធឈាមនៅអ្នកជំងឺលើសឈាម ។
តាមលទ្ធផលស្រាវជ្រាវ ទើបត្រូវបានប្រកាសលើទស្សនាវដ្តី Hypertension ក្រុមស្រាវជ្រាវបានពិនិត្យមើលទិន្នន័យរបស់ការស្រាវជ្រាវ ៩ អំពីការប្រើអាហារផ្ទុកបាក់តេរីមានប្រយោជន៍ពាក់ព័ន្ធដល់មនុស្ស ៥៥០នាក់ ។ ពួកអ្នកស្រាវ ជ្រាវរកឃើញថា អ្នកប្រើប្រាស់បាក់តេរីមានប្រយោជន៍ជាប្រចាំមានកម្រិតសម្ពាធឈាមខាងលើថយចុះមធ្យមប្រ មាណ ៣,៥៦mm Hg និងសម្ពាធឈាមខាងក្រោមថយចុះបាន 2,38mmHg ប្រៀបនឹងអ្នកមិនប្រើប្រាស់បាក់តេរីមានប្រយោជន៍ ។
ក្រុមស្រាវជ្រាវក៏ចាប់អារម្មណ៍ថា ប្រសិទ្ធភាពជួយបន្ថយសម្ពាធឈាមរបស់បាក់តេរីមានប្រយោ ជន៍ច្រើនបំផុតនៅអ្នកជំងឺលើសឈាម។ ប្រធានក្រុមស្រាវជ្រាវ Jing Sun ឲ្យដឹងថា ការស្រាវជ្រាវមួយចំនួនមុនៗនេះ បង្ហាញថា បាក់តេរីមានប្រយោជន៍មានឥទ្ធិពលសកម្មចំពោះកម្រិតស្ករ កូឡេស្តេរ៉ូលរួមជាមួយអ័រម៉ូនមួយចំនួនក្នុងឈាម ហើយទាំងអស់សុទ្ធតែឥទ្ធិពលទៅលើចរន្តលំហូររបស់ឈាម។ប៉ុន្តែអ្នកស្រី Sun ទូន្មានថា របកគំហើញថ្មីពុំមានន័យថា អ្នកជំងឺផ្លាស់ប្តូរថ្នាំលើសឈាមដោយបាក់តេរីមានប្រយោជន៍៕ ប្រភព Everyday.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ព្យាបាលក្អកប្រសិទ្ធិភាពពីផ្លែម្នាស់
- ពេលណាស្ត្រីមានផ្ទៃពោះមិនគួររួមភេទ?
- ដែលលឺទេថាផឹកស្រាបណ្តាលអោយចុះជាតិស្ករ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!