ភាពជាអ្នកដឹកនាំ និងកំហុសនៃការគ្រប់គ្រងចំនួន ៨ចំនុច
ពាក្យចាស់តែងពោលថា កំហុសច្រើនតែផ្តល់នូវឱកាសសិក្សាយ៉ាងអស្ចារ្យសម្រាប់អ្នកដែលបានសាងវាហើយ។ ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែកុំធ្វើអោយមានកំហុសជាលើកដំបូងអី!
អត្ថបទមួយនេះ យើងស្វែងរកនូវភាពជាអ្នកដឹកនាំ និងកំហុសនៃការគ្រប់គ្រងចំបងៗចំនួន ៨ចំនុច ព្រមទាំងគូសបញ្ជាក់ត្រួសៗនូវអ្វីដែលអ្នកអាចធ្វើបានចៀសវាងបាន។ បើសិនជាអ្នកអាចសិក្សាអំពីរឿងទាំងនេះបាន វាល្អជាងឆ្លងកាត់បទពិសោធន៍នៃការសាងកំហុសដែលវាអាចធ្វើអោយមានបញ្ហាច្រើនលើខ្លួនអ្នក។
១.កង្វះការរិះគន់
សារ៉ា មានជំនាញខាងណែនាំលក់ផលិតផល ប៉ុន្តែនាងមានទម្លាប់និយាយទូរស័ព្ទយ៉ាងមិនល្អមួយ។ ប្រធានរបស់នាងក៏បានដឹងពីរឿងនេះដែរ ប៉ុន្តែនាងកំពុងតែរង់ចាំការរំលឹកឡើងវិញនូវអាកប្បកិរិយារបស់អ្នកដើម្បីប្រាប់ថានាងកំពុងតែធ្វើខុសនៅកន្លែងណា។ ជាអកុសល រហូតដល់ពេលនាងប្រយ័ត្នអំពីកំហុសនោះហើយ នាងនៅតែបន្តពន្យាពេលដល់អតិថិជនសំខាន់ៗបាន។
បើយោងទៅតាមការបញ្ចេញមតិតាមរយៈក្រុមហ៊ុន The Ken Blanchard បានអោយដឹងថា ការប៉ារ៉ាជ័យក្នុងការផ្តល់នូវមតិរិះគន់ដើម្បីស្ថាបនាគឺជាកំហុសដែលកើតមានជាញឹកញាប់បំផុតដែលអ្នកដឹកនាំជាច្រើនបានប្រព្រឹត្តិ។ នៅពេលអ្នកមិនបានផ្តល់នូវគំនិតរិះគន់ភ្លាមៗទៅកាន់មនុស្សក្រោមបញ្ជាអ្នកទេ អ្នកនឹងធ្វើអោយពួកគេខកខានការរីកចម្រើននូវការអនុវត្តរបស់ពួកគេនៅថ្ងៃក្រោយជាមិនខាន។ ដើម្បីចៀសវាងកំហុសបែបនេះ ចូរសិក្សាពីរបៀបផ្តល់ជាគំនិតរិះគន់ជាទៀតទាត់ទៅសមាជិកក្រុមរបស់អ្នក។
២. មិនត្រូវបង្កើតពេលវេលាសម្រាប់ក្រុមរបស់អ្នកឡើយ
នៅពេលអ្នកគឺជាអ្នកគ្រប់គ្រង ឬអ្នកដឹកនាំម្នាក់ យកល្អគួរតែខំប្រឹងធ្វើការងាររបស់ខ្លួនឯងដែលអ្នកមិនមែនធ្វើដោយខ្លួនឯងដើម្បីក្រុមនោះទេ។
មែនហើយ អ្នកមានគម្រោងជាច្រើនដែលអ្នកត្រូវការបញ្ជូនអោយទៅគេ។ ប៉ុន្តែកូនចៅរបស់អ្នកត្រូវតែមកដល់ជាមុនសិនដោយមិនចាំបាច់អោយដឹងថាពួកគេត្រូវការអ្នកឡើយ, មិនដឹងថាត្រូវធ្វើអ្វី, ហើយពួកគេនឹងមិនមានការគាំទ្រ និងការណែនាំណាដែលពួកគេត្រូវការដើម្បីធ្វើសម្រេចគោលដៅរបស់ពួកគេដែរ។
ចូរចៀសវាងកំហុសមួយនេះតាមរយៈការពង្រីកពេលវេលានៅក្នុងកាលវិភាគរបស់អ្នកជាពិសេសសម្រាប់អោយកូនចៅធ្វើ និងតាមរយៈការសិក្សាពីរបៀបស្តាប់ក្រុមរបស់អ្នកនិយាយយ៉ាងសកម្ម។ ចូរអភិវឌ្ឈន៍ភាពវ័យឆ្លាតខាងផ្លូវចិត្ត ដូច្នេះអ្នកអាចយល់ដឹងកាន់តែច្រើនទៅលើក្រុម និងតម្រូវការរបស់ពួកគេ ព្រមទាំងមានពេលវេលាជាទៀងទាត់មួយនៅពេល “ពួកគេបើកទ្វាបន្ទប់អ្នកចូល” ដូច្នេះហើយ កូនចៅរបស់អ្នកនឹងដឹងថាពេលណាពួកគេត្រូវមកជួយអ្នក។
នៅពេលអ្នកស្ថិតក្នុងតួនាទីជាអ្នកដឹកនាំ ឬអ្នកគ្រប់គ្រងម្នាក់ ក្រុមរបស់អ្នកគួរតែមកមុនគេជានិច្ច ហើយនេះគឺជការធ្វើឡើងដោយចិត្តគំនិតពួកគេផ្ទាល់ ព្រមទាំងជាអត្ថន័យនៃភាពជាអ្នកដឹកនាំដ៏ល្អមួយដែរ។
៣. បណ្តោយអោយធ្វើតែឯងពេក
សមាជិកក្រុមម្នាក់របស់អ្នកទើបតែបានបញ្ចប់បេសកម្មដ៏សំខាន់មួយ។ បញ្ហាគឺថា គាត់មានការយល់ច្រឡំអំពីសារៈសំខាន់របស់បេសកម្មមួយនោះ ហើយអ្នកក៏មិនបាននៅមើលគេធ្វើការងារនោះដែរ។ ឥឡូវនេះ គាត់បានបញ្ចប់វាតាមររបៀបដែលមិនត្រឹមត្រូវ ហើយអ្នកក៏ត្រូប្រឈមមុខនឹងការពន្យល់រឿងនេះចំពោះអតិថិជនដ៏កំពុងតែខឹងផងដែរ។
អ្នកដឹកនាំជាច្រើនចង់ចៀសវាងនូវរបៀបគ្រប់គ្រងតូចតាចណាស់។ ប៉ុន្តែការធ្វើរឿងផ្ទុយគ្នាស្រលះពេក (ស្ទីលគ្រប់គ្រងដែលបណ្តោយអោយធ្វើតែឯង) ក៏មិនមែនជារឿងល្អមួយដែរ ដូច្នេះអ្នកត្រូវតែធ្វើអោយវាមានតុល្យភាពទើបបាន។
៤.រួសរាយពេក
មនុស្សយើងភាគច្រើនចង់អោយគេមើលឃើញថាខ្លួនជាមនុស្សរួសរាយ និងរាក់ទាក់ជាមួយមនុស្សក្នុងក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្លះអ្នកនឹងមានការសម្រេចចិត្តយ៉ាងពិបាកៗចំពោះមនុស្សក្នុងក្រុម ហើយមនុស្សមួយចំនួននឹងចង់កេញចំណេញយកទំនាក់ទំនងរបស់អ្នកបើសិនជាអ្នកមានភាពរួសរាយជាមួយពួកគេពេក។
រឿងនេះមិនមែនមាន័យថា អ្នកមិនអាចចូលក្នុងសង្គមមនុស្សបាននោះទេ។ ប៉ុន្តែអ្នកពិតជាត្រូវការធ្វើយ៉ាងណាអោយមានតុល្យភាពរវាងភាពជាមិត្ត និងភាពជាមេដឹកនាំ។
៥. បរាជ័យក្នុងការអោយអត្ថន័យលើគោលដៅ
នៅពេលកូនចៅរបស់អ្នកមិនច្បាស់អំពីគោលដៅដែលត្រូវធ្វើ ពួកគេងាយនឹងធ្វើច្រឡំ ឬសាងកំហុសខ្លាំងណាស់។ ពួកគេមិនអាចធ្វើវាចេញជាផ្លែផ្កាបានទេបើសិនជាពួកគេគ្មានគំនិតថាត្រូវធ្វើវាដើម្បីអ្វី ឬការងារដែលពួកគេធ្វើនោះមានអត្ថន័យបែបណានោះ។ ពួកគេក៏មិនអាចកំណត់អតិភាពទៅលើបន្ទុកការងាររបស់ពួកគេយ៉ាងមានប្រសិទ្ធភាពដែរ មានន័យថា បេសកកម្ម និងគោលដៅជាច្រើនអាចចម្រេចបានទាំងខុស។
ដូច្នេះចូរចៀសវាងកំហុសបែបនេះតាមរយៈសិក្សាពីរបៀបនៃការកំណត់គម្រោង អោយបានច្បាស់លាស់ប្រាប់សមាជិកក្រុម និងប្រើប្រាស់វិធីសាស្ត្រកោះហៅសមាជិកទាំងអស់មកនិយាយគ្នា។
៦.ការលើកទឹកចិត្តដោយយល់ច្រឡំ
តើអ្នកដឹងទេថាអ្វីទៅជាការលើកទឹកចិត្តសមាជិកក្រុមយ៉ាងពិតប្រាកដដែរទេ? មតិមួយនិយាយថា៖ ឱកាសទាំងឡាយវាមិនមែនគ្រាន់តែជាការចំណាយលុយនោះទេ!
អ្នកដឹកនាំទាំងអស់បានសាងកំហុសនៃការធានាថា ក្រុមរបស់ពួកគេគឺគ្រាន់តែធ្វើការសម្រាប់ប្រាក់ចំណូលប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនទំនងសោះដែលថា រឿងនេះនឹងក្លាយទៅជារឿងមួយដែលសម្រាប់លើកទឹកចិត្តដល់ពួកគេ។
ឧទាហរណ៍ តុល្យភាពការងារឬជីវិតរបស់មនុស្សដែលកាន់តែល្អប្រសើប្រហែលជាត្រូវបានលើកទឹកចិត្តតាមរយៈការធ្វើការរាល់ថ្ងៃនៅផ្ទះ ឬភាពបត់បែបនៃការធ្វើការ។ អ្នកផ្សេងទៀតបែរជាលើកចិត្តតាមរយៈកត្តាជាច្រើនដូចជា ការទទួលបានអ្វីដែលសម្រេចបាន, ទំនួលខុសត្រូវបន្ថែម, ការសរសើរ ឬ វិញ្ញាណនៃមិត្តភាព។
៧.ការជ្រើសរើសមនុស្សចូលធ្វើការយ៉ាងលឿន
នៅពេលក្រុមរបស់អ្នកមានបន្ទុកការងារដ៏ធំមួយ យកល្អគួរតែអោយក្រុមមួយនោះមានអ្វីៗពេញលេញសិនទៅ។ ប៉ុន្តែការបំពេញតួនាទីដែលច្រឡោះប្រហោងលឿនពេកអាចបំបាត់អ្វីដែលជាកំហុសបាន។
ការជ្រើសរើសមនុស្សចូលធ្វើការយ៉ាងលឿនអាចជាការរើសមនុស្សខុសសម្រាប់ក្រុមការងាររបស់អ្នកដូចជា៖ មនុស្សដែលមិនអាចសហការណ៍ជាមួយគេបាន, គ្មានឥទ្ធិពល ឬមិនអាចសម្រេចការងារអ្វីបាន។ ពួកគេក៏ប្រហែលជាទាមទារអោយមានការហាត់រៀនបន្ថែម និងបន្ថយសកម្មភាពរបស់សមាជិកក្រុមផ្សេងៗទៀតផងក៏មិនដឹង។ អ្វីដែលមិនល្អនោះគឺថា សមាជិកក្រុមផ្សេងៗទៀតនឹងស្ត្រេស ព្រមទាំងស៊ាំចិត្តដោយសារតែត្រូវធ្វើការជាមួយមនុស្សដែលមិនចេះធ្វើ។
៨.មិនមែនការដើរដើម្បីតែដើរទេ
ក្នុងនាំជាអ្នកដឹកនាំម្នាក់ អ្នកត្រូវតែបង្កើតតួរនាទីសម្រាប់ក្រុមរបស់អ្នក។ មានន័យថា បើសិនជាពួកគេត្រូវការធ្វើអ្វីៗយឺត អ្នកក៏គួរតែធ្វើការយឺតដើម្បីជួយពួកគេដែរ។ ឬបើសិនជាអង្គការរបស់អ្នកមានច្បាប់មួយនិយាយថា មិនត្រូវអោយនរណាយកអាហារមកញ៉ាំលើតុទេ ចូរលើកជាឧទាហរណ៍មួយ ព្រមទាំងចំណាយពេលសម្រាកក្នុងបន្ទប់រាល់ថ្ងៃដើម្បីញ៉ាំអាហារថ្ងៃត្រង់ទៅ។ វាដូចគ្នានឹងសម្បទារបស់អ្នកដែរ បើសិនជាអ្នកមានពេលវេលាអវិជ្ជមានមួយចំនួន អ្នកមិនអាចរំពឹងថាកូនចៅរបស់អ្នកត្រូវតែអវិជ្ជមានដូចអ្នកនោះទេ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- តើការដេកទាំងមុខជាប់គ្រឿតុបតែងពិតជាមានហានិភ័យមែនឬ?
- មូលហេតុ ១០យ៉ាង ដែលធ្វើឲ្យនារី ពិបាករកបាន គូស្នេហ៍
- ពិតទេ ដែរថា ជាតិខ្លាញ់ អាចជួយឲ្យ មនុស្សគេចផុត ពីជំងឺ ទឹកនោមផ្អែម បាន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!