ធ្វើ​ដូចម្តេច​ទើប​ក្លាយជា​មនុស្ស​ចេះ​អត់ធ្មត់​បាន​?

 
 

បញ្ហា​គឺ​ថា អ្នក​កំពុងតែ​រង់ចាំ​អោយ​មនុស្ស​ម្នាក់​បញ្ចប់​ការ​ចងក្រង​សេចក្តីរាយការណ៍​មួយ​ដែល​អ្នក​ត្រូវការ​សម្រាប់​កិច្ចប្រជុំ​មួយ​។ ដោយសារតែ​រឿង​មួយ​នេះ អ្នក​បាន​ទៅ​យឺត​ការប្រជុំ​នោះ ១៥​នាទី​។
 
​អ្នក​អាច​មាន​អារម្មណ៍​ថា​រាងកាយ​របស់​អ្នក​មាន​សម្ពាធ​ខ្លាំង ព្រមទាំង​មាន​ភាព​តឹងតែង​ដែរ​ក្នុង​ការបញ្ឈប់​វា​។ អ្នក​ចាប់ផ្តើម​បែក​ញើស ហើយ​ភ្លាមៗ​នោះ​អ្នក​ក៏​បាន​ស្រែក​គំហក​ដាក់​មនុស្ស​ដែល​ធ្វើអោយ​អ្នក​ទៅ​ប្រជុំ​យឺត​ពេល​។ អ្នក​អាច​ប្រាប់ថា អ្នក​ទទួល​រង​នូវ​ការឈឺចាប់ ប៉ុន្តែ​អ្នក​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ​។
 
តើ​រឿង​នេះ​ស្តាប់​មើលទៅ​ស្រដៀង​គ្នា​ដែរ​ទេ​?
 
​មនុស្ស​យើង​ភាគ​ច្រើន​ដូចជា​មិន​មាន​ភាព​អត់ធ្មត់​ច្រើន​ទេ​។ ការបាត់បង់​ការគ្រប់គ្រង​ភាព​អត់ធ្មត់​មិន​មែន​វា​ធ្វើ​អោយ​ឈឺចាប់​តែ​ម្នាក់​ឯង​នោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដែរ​។ ការ​ដែល​មិន​ចេះ​អត់ធ្មត់​ធ្វើអោយ​ស្ត្រេ​សកាន់តែ​ខ្លាំង និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​ផងដែរ​។ ការ​ដែល​មិន​ចេះ​អត់ធ្មត់​អាច​បំផ្លាញ​ទំនាក់ទំនង​របស់​បុគ្គ​ល​ម្នាក់​នោះ​បាន​។
 
​អត្ថបទ​មួយ​នេះ យើង​នឹង​ពន្យល់​អំពី​វិធីសាស្ត្រ​ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​ទទួល​បាន​ភាព​អត់ធ្មត់​កាន់តែច្រើន​។
 
ហេតុ​អ្វី​ត្រូវ​អនុវត្ត​ការអត់ធ្មត់​?

​អ្នកខ្លះ​ច្រើនតែ​មើល​ឃើញ​មនុស្ស​មិនចេះ​អត់ធ្មត់​ដូចជា ការ​ក្រអឺតក្រទម​, ការ​ធ្វើ​អ្វីៗ​មិន​គិត​ដល់​ចិត្ត​អ្នកដទៃ និង​ឆេវឆាវ​។ វា​ពួកគេ​អាច​ក្លាយជា​មនុស្ស​ដែល​គិត​មិន​បាន​គ្រប់​ជ្រុងជ្រោយ ព្រោះ​ពួកគេ​ឆាប់​កាត់សេចក្តី ឬ​រំខាន​ដល់​មនុស្ស​ពេក​។ មនុស្ស​មួយចំនួន​នឹង​ចូល​ចិត្ត​គេចចេញ​ពី​អ្នក​ណា​ដែល​មិន​ចេះ​អត់ធ្មត់ ព្រោះតែ​ជំនាញ​មិន​គ្រប់​ដប់ និង​គំហឹង​ដែល​អាក្រក់​។
 
​អ្នក​ដែល​មាន​អត្ត​ចរិក​បែប​នេះ​ទំនងជា​មិន​អាច​បញ្ចូល​ទៅ​ក្នុង​តារាង​ខ្ពស់​បំផុត​សម្រាប់​ណែនាំ​អោយ​កាន់ដំណែង​ជា​អ្នកដឹកនាំ​បានទេ​។ ការ​ដែល​មិន​ចេះ​អត់ធ្មត់​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ក្នុង​ផ្ទះ​ដែរ​។
 
​កាលណា​អ្នក​មាន​ភាព​អត់ធ្មត់​កាន់តែច្រើន​នៅ​ពេល​នៅ​ជាមួយ​អ្នក​ដទៃ ពួកគេ​នឹង​មើលឃើញ​ចរិក​ល្អៗ​របស់​អ្នក​កាន់តែច្រើន ជាពិសេស​អ្នកធ្វើការ​ជាមួយគ្នា និង​ប្រធាន​គ្រប់គ្រង​តែម្តង នេះ​មិន​ទាន់​គិត​អំពី​គ្រួសារ និង​មិត្តភក្តិ​ផង​។
 
សញ្ញា​នៃ​ការ​ដែល​មិន​ចេះ​អត់ធ្មត់​

​តើ​អ្នក​ធ្វើ​ដូចម្តេច​ទៅ​ទើប​ដឹងថា​ពេល​ណា​ខ្លួន​អ្នក​ស្ថិតក្នុង​សភាព​មិនចេះ​អត់ធ្មត់​? អ្នក​ប្រហែលជា​នឹង​ធ្លាប់​សញ្ញា​មួយ​ឬ​ច្រើន​ដូច​ខាងក្រោម​នេះ​ហើយ​មើលទៅ​៖

  • ដកដង្ហើម​ញ៉ាប់​
  • ​តឹង​សាច់ដុំ​
  • ​ក្តាប់ដៃ​យ៉ាង​ណែន​
  • ​ខឹង ឬ​ឆេវឆាវ​
  • ថប់​អារម្មណ៍ ឬ​ភ័យខ្លាច​
  • ធ្វើ​អ្វីរ​ហន់ៗ​
  • ឆាប់​ធ្វើការ​សម្រេចចិត្ត​ពេក​

 
ការស្វែងរក​មូលហេតុ​របស់​អ្នក​

​បើសិន​ជា​អ្នក​ធ្លាប់​មាន​រោគសញ្ញា​នៃ​ការ​មិន​ចេះ​អត់ធ្មត់ ជំ​ហ៊ាន​បន្ទាប់​របស់​អ្នក​គឺ​ត្រូវតែ​រកអោយឃើញ​ថា​មាន​មូលហេតុ​អ្វី​ពិតប្រាកដ​ដែល​បង្ក​ទៅ​ជា​ដូច្នេះ ហើយ​មនុស្ស​យើង​ភាគច្រើន​សុទ្ធតែ​មាន​មូលហេតុ​ទាំងអស់​។ រឿង​នោះ​អាចជា មនុស្ស​, ឃ្លា​ដែល​គេ​និយាយ ឬ​ស្ថានភាព​ពិសេសៗ (​ដូច​ជា​ការ​ស្ទះចរាចរណ៍​រាប់​ម៉ោង​) ដែល​សុទ្ធតែ​ធ្វើអោយ​យើង​ចូលទៅ​ក្នុង​ពិភព​នៃ​ការ​មិន​ចេះ​អត់ធ្មត់​បាន​ទាំងអស់​។​
 
​ចូរ​បង្កើត​តារាង​ដែល​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​ទៅ​ជា​មិន​អាច​អត់ធ្មត់​បាន​។ បើសិន​ជា​អ្នក​មាន​បញ្ហា​ក្នុងការ​សម្គាល់​អោយដឹង​មូលហេតុ​នោះ វិធីសាស្ត្រ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន​៖

  • ​ចូរ​ឈប់​គិត​អំពី​រឿង​កាលពី​លើក​មុន​ដែល​ធ្វើអោយ​អ្នក​មិន​អាច​អត់ធ្មត់​បាន​។
  • សួរ​គ្រួសារ​, មិត្តភក្តិ និង​អ្នកធ្វើការ​ជាមួយ​គ្នា​អំពី​ការ​ដែល​មិន​អាច​អត់ធ្មត់​បាន​របស់​អ្នក​។ ឱកាស​ជាច្រើន​នោះ​គឺថា ពួក​គែ​បានដឹង​នូវ​អ្វីដែល​ធ្វើអោយ​អ្នក​មាន​ភាព​ភ្ញាក់ផ្អើល​។​
  • ​មនុស្ស​ជាច្រើន​ក្លាយទៅជា​មិនអាច​អត់ធ្មត់​បាន​ដោយសារ​តែ​កត្តា​រាងកាយ​ដូចជា ការ​ឃ្លាន​អាហារ​, ការ​ខ្សោះ​ជាតិ​ទឹក ឬ​ការ​អស់កម្លាំង​។ ចូរ​ធ្វើការ​វិភាគ​លើ​រាងកាយ​ខ្លួន​ឯង​នៅ​ពេល​អ្នក​ចាប់​មាន​អារម្មណ៍​មិន​អាច​អត់ធ្មត់​បាន​លើក​ក្រោយ​ទៀត​។ របៀប​ព្យាបាល​ដោយ​ខ្លួនឯង​ធម្មតា​មួយ​ប្រហែល​ជា​ការ​ញ៉ាំ​អាហា​រស​ម្រន និង​ទឹក​មួយ​កែវ​ហើយ​មើលទៅ​!
  • ​រក្សា​នូវ​កំណត់ត្រា​នៅ​ពេល​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​មិន​អាច​អត់ធ្មត់​បាន​។ ចូរ​សរសេរ​នូវ​អ្វី​ដែល​បាន​កើតឡើង និង​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​ស៊ាំ​ចិត្ត​។

 ការ​សម្គាល់​ដឹង​អំពី​មូលហេតុ​អាច​ជួយ​បាន ព្រោះ​វា​នឹង​បង្ខំ​អោយ​អ្នក​ពិនិត្យ​ទៅលើ​សកម្មភាព​របស់​អ្នក ក៏ដូចជា​មូលហេតុ​ដែល​អ្នក​កំពុងតែ​ធ្វើ ឬអ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​។ ចំណេះដឹង​មួយ​នេះ​ក៏​ជួយ​អោយ​អ្នក​បង្កើតបានជា​យុទ្ធសាស្ត្រ​ថ្មីៗ​ដើម្បី​ចៀសអោយផុត​ពី​ការ​ដែល​មិន​អាច​អត់ធ្មត់​បាន​ដែរ​។
 
​ពិតណាស់ វា​នឹង​ក្លាយទៅជា​រឿង​ដ៏​អស្ចារ្យ​មួយ​បើសិនជា​អ្នក​អាច​ចៀសផុត​ពី​មូលហេតុ​ដែល​ធ្វើអោយ​អ្នក​មិន​អាច​អត់ធ្មត់​បាន​។ ប៉ុន្តែ​ភាគច្រើន​វា​មិន​អាច​ទៅរួច​ទាំងអស់​នោះ​ទេ​។ ដូច្នេះ​អ្នក​គួរតែ​សិក្សា​របៀប​គ្រប់គ្រង​ការមិនអាច​អត់ធ្មត់​បាន​ជំនួស​វិញ​។
 
ការគ្រប់គ្រង​រោគសញ្ញា​

​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​មិន​អាច​អត់ធ្មត់​បាន យក​ល្អ​គួរតែ​ដើរចេញ​ទៅ​ខាងក្រៅ​ដើម្បី​អោយ​ចិត្តគំនិត​ស្រលះ​អោយបាន​លឿន​តាម​តែ​អាច​ធ្វើទៅបាន​។ ចូរ​សាកល្បង​ប្រើ​យុទ្ធសាស្ត្រ​ដូចខាងក្រោម​៖

  • ​ចូរ​ដកដង្ហើម​ជ្រៅៗ ខ្លីៗ និង​រាប់​អោយបាន ១០​។ ការធ្វើ​បែប​នេះ​ជួយ​អោយ​បេះដូង​របស់​អ្នកដើរ​យឺត​, បន្ធូរ​សម្ពាធ​ក្នុង​រាងកាយ និង​ជួយ​អោយ​អារម្មណ៍​ឃ្លាតឆ្ងាយ​ពី​ស្ថានភាព​នោះបាន​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​អារម្មណ៍​ថា​មិន​អាច​អត់ធ្មត់​រួចហើយនោះ អ្នក​ប្រហែលជា​ត្រូវការ​រាប់​លេខ​ដកដង្ហើម​អោយ​បាន​យូរ​ជាង​នេះ​ទៀត ឬ​ធ្វើ​វា​អោយបាន​ច្រើនដង​។
  • ​ការ​ដែល​មិន​អាច​អត់ធ្មត់​បាន​អាច​បណ្តាលអោយ​សាច់ដុំ​របស់​អ្នក​ធ្វើការ​ដោយ​អ​ឆន្ទៈ​បាន​។ ដូច្នេះ​ផ្តោតអារម្មណ៍​អោយដឹងថា​រាងកាយ​របស់​អ្នក​បាន​បន្ធូរបន្ថយ​សម្ពាធ​ហើយ​។ ជាថ្មី​ម្តងទៀត ចូរ​ដកដង្ហើម​យឺតៗ និង​ជ្រៅៗ​។ ចូរ​បន្ធូរ​សាច់ដុំ​របស់អ្នក ចាប់​តាំងពី​ក្បាល​ដល់​ចុង​ជើង​។
  • ចូរ​សិក្សា​ពីរ​របៀប​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​។ ចូរ​ចាំ​ថា អ្នក​មាន​ជម្រើស​មួយ​លើ​របៀប​ដែល​អ្នក​មាន​ប្រតិកម្ម​ជាមួយ​នឹង​ស្ថានភាព​នី​មួយៗ​។ អ្នក​អាច​ជ្រើសរើស​នូវ​ការអត់ធ្មត់ ឬ​មិន​អត់ធ្មត់ តែ​វា​អាស្រ័យ​ទៅលើ​អ្នក​ផ្ទាល់​ទេ​។
  • ​ចូរ​បង្ខំ​ខ្លួនឯង​អោយ​ទប់​អារម្មណ៍​។ ចូរ​បង្ខំ​ខ្លួនឯង​អោយ​និយាយ និង​ធ្វើ​ចលនា​យឺតៗ​។
  • ​ចូរ​អនុវត្តន៍​ការ​ស្តាប់​សកម្ម និង ការ​ស្តាប់​ដោយ​ការយកចិត្ត​គេ​។ ចូរ​ប្រាកដថា អ្នក​បាន​ផ្តល់អោយ​អ្នកដទៃ​នូវ​ការយកចិត្តទុកដាក់​យ៉ាង​ពេញលេញនិង​រៀបចំ​ប្រតិកម្ម​របស់​អ្នក​ចំពោះ​អ្វី​ដែល​ពួកគេ​និយាយ​យ៉ាង​អត់ធ្មត់​បំផុត​។
  • ​ចូរ​រំលឹក​ដល់​ខ្លួនឯង​ថា​ការ​ដែល​មិន​ចេះ​អត់ធ្មត់​របស់​អ្នក​កម្រ​នឹង​ធ្វើអោយ​អ្នក​ដទៃ​ធ្វើ​ចលនា​បាន​លឿន​ណាស់ តាមពិត​វា​អាច​រំខាន​ដល់​សមត្ថភាព​របស់​អ្នកដទៃ​ក្នុង​ការបំពេញ​មុខងារ​ដែល​មាន​ជំនាញ​ខ្ពស់ ឬ​ស្មុគស្មាញ​ទៅទៀត​។ អ្វី​ដែល​អ្នក​កំពុងតែ​ធ្វើ​គឺជា​ការបង្កើត​ស្ត្រេ​សកាន់តែ​ច្រើន ដែល​វា​ពិតជា​មិន​មាន​លទ្ធផល​អ្វី​ផ្លែផ្កា​ទាល់តែសោះ​។
  • ​ចូរ​សាកល្បង​និយាយប្រាប់​ខ្លួនឯង​ចំពោះ​អារម្មណ៍​ដែល​មិន​អាច​អត់ធ្មត់​បាន​លោ​មើល​។ ចូរ​រំលឹក​ខ្លួនឯង​ថា តើ​វា​ខ្មាស់​គេ​ប៉ុណ្ណា​បើ​អ្នក​មាន​ប្រតិកម្ម​បែប​នោះ​កើតមាន​លើ​អ្នក​ដទៃ ឬ​ធ្វើអោយ​គេ​មើលឃើញ​។ មនុស្ស​យើង​ច្រើន​តែ​មិន​ចេះ​ប្រកាន់​តែ​បើ​សិន​ជា​ការប្រជុំ​មួយ​ត្រូវ​បាន​ពន្យា​ពេល គ្រាន់​តែ​អ្នក​ប្រាប់​អោយ​គេ​ដឹង​ថា​អ្នក​កំពុង​តែ​មក​យឺត​ទៅបាន​ហើយ​។
  • ​បើសិនជា​ការ​មិន​អត់ធ្មត់​របស់​អ្នក​ធ្វើ​អោយ​អ្នក​ផ្ទុះ​កំហឹង​ទៅ​អ្នកដទៃ ចូរ​ប្រើ​តិច​និច​គ្រប់គ្រង​កំហឹង​ក្នុង​គេហទំព័រ​របស់​យើង​ដើម្បី​បង្ក្រាប​វា​ចេញទៅ​។
  • ​មនុស្ស​មួយចំនួន​ទៅ​ជា​មិន​អាច​អត់ធ្មត់​បាន​ដោយសារ​តែ​ពួកគេ​ជា​មនុស្សនិយម​ភាពល្អ​ឥត​ខ្ចោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បន្ថែម​ទៅលើ​ការបង្ក​អោយ​មាន​ភាព​មិន​អាច​អត់ធ្មត់​បាន មនុស្ស​ដែល​និយម​ភាពល្អ​ឥត​ខ្ចោះ​ច្រើន​តែ​អាច​បន្ថយ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន និង​បង្កើត​ស្ត្រេ​សកាន់តែ​ច្រើន​។ ចូរ​សិក្សា​ពី​របៀប​បញ្ឈប់​ធ្វើខ្លួន​ជា​អ្នក​និយម​ភាពល្អ​ឥត​ខ្ចោះ​តទៅទៀត​។
 
​ចូរ​ចាំ​ថា ទោះ​បី​ជា​មនុស្ស​ជាច្រើន​មាន​ភាព​អត់ធ្មត់​ច្រើន​ពី​កំណើត​ក៏​ដោយ ប៉ុន្តែ​អ្នក​ដែល​នៅសល់​វិញ​ត្រូវ​តែ​អនុវត្ត​នូវ​ការអត់ធ្មត់​អោយបាន​ច្រើន​ដើម្បី​ក្លាយទៅជា​ទម្លាប់​មួយ​៕
ប្រភព៖ Health.com.kh

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម