ធ្វើការ​ជាមួយ​មនុស្ស​ខ្ជិល​គួរប្រើ​វិធីសាស្ត្រ​ដូចម្តេចខ្លះ​?

 
 

តើ​អ្នក​ពិតជា​ធ្វើការ​ជាមួយ​មនុស្ស​ដែល​មិន​ខំ​ប្រឹងប្រែង​ធ្វើការ​ទាំង​ចិត្ត​ទាំង​ថ្លើម​មែនដែរ​ទេ​? ប្រហែលជា​គេ​ចំនាយ​ពេល​ឥត​ប្រយោជន៍​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​ក្នុង​ការលេង​ហ្គេម​កម្សាន្ត ឬ​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​។ ឬ​ប្រហែល​ជា​ប្រើការ​សម្រាក​ពី​ការងារ​ច្រើន ព្រមទាំង​សប្បាយចិត្ត​នឹង​ការងារ​ដែល​មាន​ម៉ោង​កាន់តែ​តិច​បំផុត​ហើយ​មើលទៅ​។
 
​បើសិន​ជា​អ្នកធ្វើការ​ជាមួយ​មនុស្ស​ធន​នេះ អ្នក​ទំនងជា​មាន​ភាព​ស៊ាំចិត្ត​ខ្លាំង​ណាស់​ហើយ​។ ការធ្វើការ​ជាមួយ​មនុស្ស​ម្នាក់​ដែល​ខ្ជិល​តែងតែ​ជា​មនុស្ស​ម្នាក់​ត្រូវ​ប្រកួតប្រជែង ប៉ុន្តែ​វា​ក៏​ធ្វើអោយ​ថយ​ចុះ​ផលិតផល​ដែល​អាច​ធ្វើបាន និង​ការលើកទឹកចិត្ត​ដល់​មនុស្ស​ផ្សេងៗ​ទៀត​ក្នុង​ការិយាល័យ​។
 
​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មិនមែន​ចៅហ្វាយនាយ​ម្នាក់​នោះ​ទេ តើ​មាន​អ្វីខ្លះ​ដែល​អ្នក​អាចធ្វើ​បាន​ទៅ​? តើ​អ្នក​គួរតែ​អត់ទ្រាំ​នឹង​មនុស្ស​ខូច​បែបនេះ​ដែរ​ទេ ឬ​អ្នក​គួរតែ​ប្រឈមមុខ​នឹង​ស្ថានភាព​បែប​នេះ​?
 
ជម្រើស​របស់​អ្នក​

​បើសិន​ជា​អ្នកធ្វើការ​ជាមួយ​មនុស្ស​ខ្ជិល​ម្នាក់ អ្នក​ប្រហែលជា​នឹង​មាន​ជម្រើស​ជាច្រើន​។ ជម្រើស​ដំបូង​របស់​អ្នក​គឺ​មិន​ខ្វល់​នឹង​ស្ថានភាព​របស់​គេ ហើយ​គិតតែ​រឿង​ខ្លួន​ឯង​ទៅ​បាន​ហើយ​។ បើសិន​ជា​មនុស្ស​ខ្ជិល​នោះ​មិន​បង្ក​បញ្ហា​ដល់​អ្នក​ទេ វា​ប្រហែលជា​ជម្រើស​ដ៏​ល្អ​។
 
​ចូរ​ប្រាកដថា វា​គឺជា​រឿង​ដែល​រំខាននិង​មិន​យុត្តិធម៌​សោះ​ដែល​គេ​កំពុងតែ​ធ្វើ​ការងារ​ដែល​បង្ក​នូវ​ភាពស៊ាំ​ចិត្ត​ប៉ុណ្ណោះ​។ ប៉ុន្តែ ជាយថាហេតុ សកម្មភាព​មិន​ត្រឹមត្រូវ​របស់​គេ​នឹង​ប្រាប់​អោយ​គេ​ដឹង​ដោយ​ខ្លួនឯង​។ មានន័យ​ថា អ្នក​គ្រាន់តែ​ផ្តោត​សំខាន់​ចំពោះ​ការងារ​របស់​អ្នក​ដើម្បី​ធ្វើការ​អោយ​បាន​ល្អ​ទៅ ហើយ ចូរ​ប្រាកដថា អ្នក​បាន​ទទួលស្គាល់​នូវ​អ្វី​ដែល​អ្នក​សាក​សម​នឹង​ទទួលបាន​។
 
​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​មនុស្ស​ខ្ជិល​នោះ​កំពុងតែ​មាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ការងារ​របស់​អ្នក ឬ​សមាជិក​ក្រុម​របស់​អ្នក អ្នក​គួរតែ​ធ្វើ្វ​អ្វីមួយ​ហើយ​។ ដូច្នេះ ជម្រើស​មួយ​ផ្សេងទៀត​គឺ​ទទួលយក​ការងារ​ដែល​មនុស្ស​ខ្ជិល​នោះ​មិន​ធ្វើ​។ ការធ្វើ​បែប​នេះ​នឹង​មាន​ប្រយោជន៍​កាន់តែ​ប្រសើរ​ចំពោះ​ការងារ​ដែល​ធ្វេសប្រហែស ប៉ុន្តែ​វា​គ្រាន់តែ​បន្ថែម​ស្ត្រេ​ស និង​ភាព​ស៊ាំចិត្ត​ដល់​អ្នក​ប៉ុណ្ណោះ ព្រោះ​អ្នក​ត្រូវ​ធ្វើអោយ​ការងារ​នោះ​កាន់តែ​ល្អ​បន្ថែមទៀត​។
 
​ការ​បណ្តោយ​អោយ​មនុស្ស​ខ្ចិល​នោះ​បន្ត​ទម្លាប់​ការងារ​អាក្រក់របស់​គេ​បន្ត​ទៀត​ក៏​អាច​ផ្តល់​នូវ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​កេរ្តិ៍ឈ្មោះ​អ្នក ឬ​ក្រុម​របស់​អ្នក​។ ជម្រើស​ចុងក្រោយ ហើយក៏​ជា​ជម្រើស​ដ៏​ល្អ​បំផុត នោះ​គឺ ផ្តល់​នូវ​ទំនុកចិត្ត​លើ​ខ្លួនឯង​ដើម្បី​បញ្ចេញ​សកម្មភាព​ដោយ​ផ្ទាល់​ទៅលើ​មនុស្ស​ដែល​ខ្ជិលច្រអូស​មួយ​នោះ​តែម្តង​។
 
​និយាយ​គ្នា​ដោយ​បើកចំហ​

​ចូរ​ចាប់ផ្តើម​ជួប​និយាយ​គ្នា​ជាមួយ​មនុស្ស​ខ្ជិល​នោះ​តែ​ពីរ​នាក់​។ ដំបូង​ឡើយ ចូរ​ពន្យល់​អំពី​សកម្មភាព​ភាព​របស់​គេ​ដែល​កំពុងតែ​មាន​ឥទ្ធិពល​ចំពោះ​អ្នក និង​សមាជិក​ក្រុម​របស់​អ្នក​ផ្សេងៗ​ទៀត​។ ចូរ​លើកឡើង​នូវ​ថ្ងៃ​ខែ ឬ​ស្ថានភាព​ណាមួយ​ជាក់លាក់​ដែល​អ្នក​អាច​និយាយ​បកស្រាយ​អោយ​គេ​ដឹងថា​វា​គឺ​បែប​នោះ​មែន​។
 
​ឧទាហរណ៍ បើសិនជា​គេ​ដឹង​ថា​វា​ជា​ការរៀបចំ​បទ​បង្ហាញ​មួយ​សម្រាប់​ការប្រជុំ​អាទិត្យ​មុន និង​ធ្វើ​មិនទាន់ ចូរ​ប្រាប់​អោយ​គេ​ដឹងថា​អ្នក​បាន​ចំនាយពេល​យ៉ាង​យូរ​ដើម្បី​បំពេញ​ការងារ​នោះ​ជំនួស​វិញ​។ ការ​ដែល​ធ្វើអោយ​គេ​ដឹង​អំពី​សកម្មភាព​ខ្វះមុខខ្វះក្រោយ​បែប​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​គេ​បាន​។
 
​រឿង​នេះ​អាច​មាន​នូវ​ការសន្ទនា​ដ៏​ពិបាក​មួយ ប៉ុន្តែ​ចូរ​សម្តែង​នូវ​ការគោរព​អោយបាន​ពេញលេញ និង​មាន​សុជីវធម៌ ព្រមទាំង​ព្យាយាម​ចៀស​អោយបាន​នូវ​អារម្មណ៍​ឆេវឆាវ ឬ​ខឹងសម្បារ​។
 
​បើសិន​ជា​អ្នក​ភ័យ ឬ​មិន​ប្រាកដ​នូវ​អ្វី​ដែល​អ្នក​នឹង​ត្រូវ​និយាយ​នោះ ចូរ​សាកល្បង​និយាយ​សម​ជាមុនសិន​។ អ្នក​ក៏​ប្រហែល​ជា​ចង់​រំលឹក​ឡើងវិញ​នូវ​ជំនាញ​ទំនាក់ទំនង​របស់​អ្នក​ដើម្បី​អោយ​ប្រាកដថា អ្នក​អាច​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។
 
​បើសិន​ជា​មនុស្ស​ខ្ជិល​ម្នាក់​នោះ​ឧស្សាហ៍​បោះបង់​ចោល​ការ​ទំនួល​ខុស​ត្រូវ​របស់គេ​មក​អោយ​អ្នក​វិញ វា​ក៏​គួរតែ​ដល់​ពេល​បញ្ឈប់​សកម្មភាព​បែបនេះហើយ​។ ចូរ​អោយគេ​ដឹង​អោយ​ច្បាស់លាស់​ថា អ្នក​នឹង​មិន​អាច​ធ្វើ​រឿងនេះ​សម្រាប់​គេ​ទៀតឡើយ​។ ចូរ​សង្កត់ធ្ងន់ថា បើសិនជា​អាកប្បកិរិយា​របស់​គេ​មិន​ផ្លាស់ប្តូរ​ទេ អ្នកនឹង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រាប់​ប្រធាន​គ្រប់គ្រង​របស់​អ្នក​ឡើយ​។
 
​មនុស្ស​ខ្ជិល​ម្នាក់​នោះ​ប្រហែលជា​មិន​ឆ្លើយតប​នូវ​គំនិត​វិជ្ជមាន​ចំពោះ​ការសន្ទនា​នេះ​ទេ​។ ដូច្នេះ​ចូរ​ត្រៀម​លក្ខណៈ​ទុក​ជា​មួយ​អោយ​ហើយ​ទៅ អ្នក​ប្រហែលជា​ចង់​សិក្សា​ពី​របៀប​ដោះស្រាយ​ជាមួយនឹង​ម្នាក់​ដែល​ពិបាក​និយាយ​គ្នា​ក្នុង​គេហទំព័រ​យើង​បន្ថែមទៀត​ហើយ​។ បើសិន​ជា​អ្វីៗ​ទៅ​ជា​ការក្តៅក្រហាយ​ហើយ ចូរ​បញ្ចប់​ការសន្ទនា​មួយ​នេះ ហើយ​ដើរ​ចេញ ព្រោះ​ការ​បង្កជម្លោះ​គ្មាន​អ្វី​ជា​ផលចំនេញ​នោះទេ​។
 
ការ​ស្តាប់​យ៉ាងសកម្ម​

​អ្នក​ប្រហែលជា​គិត​ថា​អ្នក​ធ្វើការ​ជាមួយ​អ្នក​ជា​មនុស្ស​ខ្ជិល​ធម្មតាៗ ឬ​គ្រាន់តែ​មិនសូវ​ខ្វល់​តែប៉ុណ្ណោះ​។ ​ប៉ុន្តែ​ប្រហែលជា​មាន​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​គេ​មិន​ព្រម​ធ្វើការ​។ ប្រហែលជា​គេ​មិន​ស្ថិត​នៅក្នុង​តួនាទី​ត្រឹមត្រូវ និង​មាន​អារម្មណ៍​រំភើប​ខ្លាំង​ចំពោះ​ការងារ​នោះ​។ គេ​ប្រហែលជា​មិនដឹង​នូវ​គោលដៅ​ប្រាកដ​ណាមួយ​ដែល​គេ​ត្រូវ​ទទួលខុសត្រូវ ឬ​ប្រហែល​ជា​ម​មិន​មាន​ជំនាញ​ក្នុងការ​ធ្វើ​វា​អោយ​ការងារ​នោះ​មាន​ប្រសិទ្ធភាព​។ ​ឬ គេ​អាច​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ស្ត្រេ​ស​ជា​ច្រើន​ដូចជា ជំងឺ​ក្នុង​គ្រួសារ ឬ​បុគ្គល​, ការ​លែងលះ ឬ​បញ្ហា​ជាមួយ​កូនៗ​ជាដើម​។
 
​ចូរ​ស្នើរ​អោយ​គេ​ពន្យល់​នូវ​រឿងរ៉ាវ​ទាំងឡាយ ហើយ​ចូរ​ស្តាប់​នូវ​អ្វី​ដែល​គេ​និយាយ​យ៉ាង​ប្រុងប្រយ័ត្ន​។ អ្នក​ប្រហែលជា​មាន​ការភ្ញាក់ផ្អើល​នៅពេល​ដឹងថា មាន​អ្វី​ជាច្រើន​ផ្សេងៗ​ទៀត​ដែល​អ្នក​មិន​អាច​មើល​នឹង​ភ្នែក​ឃើញ​។ ពេលខ្លះគ្រាន់តែ​មាន​បំណង​ចង់​ស្តាប់​គេ​និយាយ​អាចធ្វើអោយ​អ្វីៗ​ផ្លាស់ប្តូរ​យ៉ាង​ធំធែង​បាន​។
 
រាយការណ៍​ប្រាប់​ចៅហ្វាយនាយ​

​បើសិន​ជា​ការខិតខំ​ដ៏​ល្អ​បំផុត​របស់​អ្នក​គ្មាន​ប្រយោជន៍​, មនុស្ស​ខ្ជិល​ម្នាក់​នោះ​នៅតែ​ដដែល ហើយ​បើសិនជា​ភាព​ខ្ជិល​របស់គេ​នៅ​តែ​បង្ក​បញ្ជា​សម្រាប់​អ្នក ឬ​ក្រុម​ការងា​របស់​អ្នក វា​ប្រហែល​ជា​ដល់ពេល​និយាយ​រឿង​នេះ​ប្រាប់​ដល់​ថ្នាក់លើ​ហើយ​។
 
​មុន​ពេល​អ្នក​ធ្វើ​បែប​នេះ ចូរ​រំលឹក​ដល់​មនុស្ស​ខ្ជិល​ម្នាក់​នោះ​ម្តង​ទៀត​ថា អ្នក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្តឹង​ថ្នាក់លើ​ទេ​បើសិនជា​ឥរិយាបថ​របស់​គេ​នៅតែ​មិន​ព្រម​ផ្លាស់ប្តូរ​។​
 
​នៅពេលនេះ ចូរ​បង្កើត​កំណត់ត្រា​មួយ​អោយបាន​ច្បាស់លាស់​នូវ​អ្វី​ដែល​មនុស្ស​ខ្ជិល​នោះ​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​។ បើសិនជា​គេ​ចំណាយ​ពេល​រហូតដល់ ពីរ​ម៉ោង និង​មិន​ព្រម​ចំនាយ​ពេល​ធ្វើការ ចូរ​សរសេរ​វា​ចូលទៅ​។ បើសិនជា​គេ​កំពុង​តែ​ទូរស័ព្ទ​និយាយ​រឿង​ផ្ទាល់ខ្លួន ឬ​បើក​អ៊ី​ន​ធើ​ណែ​ត ចូរ​សរសេរ​ពេលវេលា និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​។
 
​អ្នក​ប្រហែលជា​ចង់​ធ្វើ​រឿង​នេះ​រយៈពេល​ពីរ​បី​សប្តាហ៍​ដើម្បី​ទទួលបាន​ភស្តុតាង​គ្រប់គ្រាន និង​ដើម្បី​ផ្តល់​ឱកាស​ដល់​គេ​អាច​កែប្រែ​កំហុស​បាន​វិញ​។
 
​បើសិនជា​នៅតែ​គ្មាន​អ្វី​កែប្រែ​ទៀត​ទេ ចូរ​រៀបចំ​ជួប​គ្នា​នឹង​ប្រធាន​អ្នក​វិញ​ទៅ​។ ចូរ​ពន្យល់​អំពី​ស្ថានភាព​អោយបាន​ច្បាស់លាស់ និង​ដោយ​ស្មោះត្រង់ ព្រមទាំង​បញ្ជាក់​អោយ​ច្បាស់​រាល់​គម្រោង​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​មនុស្ស​ខ្ជិល​នោះ​អោយ​ផ្លាស់ប្តូរ​។ ជាថ្មី​ម្តងទៀត ចូរ​រក្សា​អារម្មណ៍​ស្ងប់ស្ងាត និង​ចៀសអោយផុត​ពី​ការ​ឆេវឆាវ​ក្នុងពេល​និយាយ​គ្នា​៕ 

ប្រភព៖ Health.com.kh
 


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម