មាន​កំហឹង​គួរតែ​គ្រប់គ្រង​យ៉ាង​ដូចម្តេច​?

 
 


ការខឹង​អាចជា​អារម្មណ៍​មួយ​ធម្មតា​ដែល​អាច​ជួយ​អោយ​មនុស្ស​យើង​ដឹង​អំពី​សភាវគតិ និង​ឆ្លើយតប​ទៅ​លើ​ស្ថានភាព​ដែល​កំពុង​តែ​គំរាមកំហែង​មួយ​។ លើសពីនេះទៅទៀត នៅពេល​ដែល​អ្នកប្រើប្រាស់​វា​បាន​យ៉ាង​ល្អ វា​អាច​ជា​ឧបករណ៍​លើកទឹកចិត្ត​មួយ​ដ៏​ខ្លាំងពូកែ​បាន​ផងដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ វា​ក៏​អាច​ជា​អារម្មណ៍​ដែល​មិន​អាច​គ្រប់គ្រង​បានដែរ ដែល​បណ្តាល​អោយ​កើត​ជា​បញ្ហា​ស្ត្រេ​ស​, តានតឹង​ក្នុង​អារម្មណ៍​, មាន​ជំងឺ និង​គ្មាន​សុភមង្គល​។ កំហឹង​ដែល​មិន​អាច​គ្រប់គ្រង​បាន​អាច​មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ខ្លួនឯង និង​ជីវិត​ទាំងមូល ព្រោះ​វា​អាច​ក្លាយទៅជា​ការបំផ្លាញ​ដ៏​សាហាវ​មួយ​ទៅ​លើ​ខ្លួន​អ្នក និង​មនុស្ស​នៅ​ជុំវិញ​អ្នក​។

 
​អត្ថបទ​នេះ​យើង​នឹង​បង្ហាញ​អ្នក​អំពី​ជំ​ហ៊ាន​ទាំង ១២​ប្រភេទ​ដែល​អាច​ជួយ​អោយ​អ្នកដោះស្រាយ​នឹង​កំហឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជំ​ហ៊ាន​ទាំង ១២​នេះដែរ ត្រូវបាន​ដកស្រង់​ពី​គំនិត​របស់​លោក​វេជ្ជបណ្ឌិត រ៉េត​ហ្វ​ត វីលៀម (Redford William, MD) ជាមួយ​ប្រពន្ធ​របស់​គាត់ ព្រមទាំង​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​លក់​ដាច់​បំផុត​មួយ​ឈ្មោះថា Anger Kills ផងដែរ​។ នៅក្នុង​សៀវភៅ Anger Kills និយាយ​អំពី​ជំ​ហ៊ាន​ដោះស្រាយ​ចំនួន ១៧ ប៉ុន្តែ​យើង​នឹង​លើក​មក​និយាយ​តែ ១២​ចំណុច​នោះ​ទេ​។
 
 ​ការយល់ដឹង​អំពី​ទ្រឹស្តី​
 
​កំហឹង​គឺជា​យន្តកា​រណ៍​គេចចេញ​ពី​ការរីកចម្រើន​យ៉ាង​ល្អ​មួយ​ដែល​យើង​ចង់​អោយ​កើតមាន​នៅពេល​គោលដៅ​របស់​យើង​មាន​ភាពស៊ាំ​ចិត្តនឹង​ទទួលបាន ឬ​នៅ​ពេល​យើង​មាន​អារម្មណ៍​បង្ខំ​អោយ​ខ្លួន​ឯង ឬ​អ្នកដទៃ​, អ្វី​ជុំវិញខ្លួន និង​គំនិត​ដែល​យើង​កំពុងតែ​យកចិត្តទុកដាក់​ទៅ​លើ​វា​។ វា​ជួយ​អោយ​យើង​មានប្រតិកម្ម​យ៉ាង​រហ័ស និង​មិន​អាច​ហាមឃាត់​បាន​ទៅ​លើ​ស្ថានភាព​ទាំងឡាយ​ដែល​គ្មាន​ពេល​សម្រាប់​យកចិត្តទុកដាក់​, ឬ​វិភាគ​អោយ​សម​ហេតុផល​។ ហើយ​វា​អាច​លើក​ទឹកចិត្ត​អោយ​យើង​ដោះស្រាយ​បញ្ហា​, សម្រេច​គោលដៅ​, និង​លុប​ចោល​ការបង្ខិតបង្ខំ​ទាំងឡាយ​។

​ដូច្នេះហើយ ការសម្តែង​នូវ​ការខឹង​អាចជួយ​ការពារ​ខ្លួនឯង ឬ​អ្នកដទៃ​បាន​។ ការឆ្លើយតប​វិជ្ជមាន និង​លទ្ធផល​ដ៏​មាន​ប្រយោជន៍​អាច​ពង្រឹង​ដល់​ការគោរព​ខ្លួនឯង និង​ទំនុកចិត្ត​លើ​ខ្លួនឯង​។
 
​គ្រោះថ្នាក់​នៃ​កំហឹង ឬ​ភាពល្ងង់ខ្លៅ​

​ម្យ៉ាងវិញទៀត ការឆ្លើយតប​អវិជ្ជមាន​អាច​បំផ្លាញ​ទំនាក់ទំនង និង​ធ្វើអោយ​បាត់បង់​ការគោរព និង​គោរព​ខ្លួនឯងបាន​។ ជា​ពិសេស​រឿង​នេះ​កើតឡើង​នៅពេល​យើង​មានប្រតិកម្ម​ខឹង​ភ្លាមៗ​ចំពោះ​អ្វី​ដែល​យើង​ដឹង​ថា​ជា​ការគំរាមកំហែង ប៉ុន្តែ​ការយល់ឃើញ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទៅវិញ​ទេ​។ ហេតុនេះហើយ​ទើប​វា​ធ្វើអោយ​គេ​មើល​ទៅ​ថា​យើង​នេះ​ពិតជា​ល្ងង់ខ្លៅ​មែនទែន​។
 
​ដូច្នេះ​យើង​ត្រូវតែ​សិក្សា​ដើម្បី​អាច​ប្រើ​កំហឹង​ក្នុងន័យ​វិជ្ជមាន និង​គ្រប់គ្រង​វា​អោយបាន​ដើម្បី​អោយមាន​ជា​ប្រយោជន៍ និង​មិន​មាន​ការខូចខាត​។ ស្ថានភាព​កន្លែង​ណា​ដែល​គ្មាន​ការគំរាមកំហែង​ដល់​ជីវិត​ភ្លាមៗ យើង​ត្រូវតែ​ចេះ​អត់ធ្មត់ និង​វាយតម្លៃ​ទៅលើ​ការយល់ឃើញ​របស់​យើង​អោយបាន​ច្បាស់លាស់ និង​សុ​ក្រិត​ជាមុនសិន​។​
 
​ការគ្រប់គ្រង​កំហឹង គឺជា​ដំណើរកា​រណ៍​នៃ​ការសិក្សា​ពី​របៀប “​អត់ធ្មត់​” និង​ការ​បន្សាយ​នូវ​អារម្មណ៍​អវិជ្ជមាន​ចំពោះ​កំហឹង​ដែល​អ្នកមាន​មុន​ពេល​វា​ឈាន​ដល់​កម្រិត​មួយ​ដែល​អាច​បំផ្លេចបំផ្លាញ​បាន​។
 
បទពិសោធន៍​ទៅលើ​ប្រធានបទ​មួយ​

​មនុស្ស​យើង​អាច​ធ្លាប់​ខឹង​តាមរបៀប​ខុសៗ​គ្នា និង​មាន​ហេតុផល​ផ្សេងៗ​គ្នា​ជា​ច្រើន​។ អ្វីដែល​ធ្វើអោយ​អ្នក​ខឹង​ប្រហែល​ជា​គ្រាន់តែ​អាច​រំខាន​តិចតួច​ដល់​សហការី​របស់អ្នក​តែប៉ុណ្ណោះ ហើយក៏​មាន​តិចតួច​ចំពោះ​ឥទ្ធិពល​លើ​អ្នក​ណា​ផ្សេង​ម្នាក់ទៀត​។ ប្រធានបទ​មួយ​នេះ​អាច​ធ្វើអោយ​ការខឹង​ពិបាក​នឹង​យល់ និង​ដោះស្រាយ ហើយ​វា​ក៏​គូស​បង្ហាញ​ខ្លីៗ​ថា ការឆ្លើយតប​មាន​ការថយចុះ​ចំពោះ​អ្នក​។ ដូច្នេះ​ការគ្រប់គ្រង​កំហឹង​ផ្តោតទៅលើ​ទំនួល​ខុស​ត្រូវ​ក្នុង​ការគ្រប់គ្រង​របស់​អ្នក (​ជៀស​ជាង​កត្តា​ពី​ខាងក្រៅ​ពិសេស​ណាស់​មួយ​)​។ តាមរយៈ​ការសិក្សា​គ្រប់គ្រង​កំហឹង អ្នក​អាច​ពង្រឹង​វិធីសាស្ត្រ​ដោះស្រាយ និង​កំចាត់​ចោល​ប្រតិកម្ម និង​អារម្មណ៍​អវិជ្ជមាន​មុន​ពេល​វា​ធ្វើអោយ​អ្នកស្ត្រេស​, ថប់​អារម្មណ៍ និង​មិន​ស្រួល​ក្នុង​ចិត្ត​កាន់តែខ្លាំង​។​
 
​ថ្វី​បើ​កម្រិត​នៃ​ការខិស​ទៅ​លើ​អ្វី​មួយ​របស់​ពួក​យើង​មាន​លក្ខណៈ​ខុសៗ​គ្នា​ក៏​ដោយ ក៏​មាន​មូលហេតុ​នៃ​កំហឹង​រួម​មួយ​ចំនួន​ដែរ​ដូចជា​៖

  • ស៊ាំចិត្ត​នឹង​គោលដៅ​របស់​យើង​
  • ការឈឺចាប់​
  • ​ការ​រុ​កគួន​
  • ការវាយប្រហារ​ទៅលើ​ខ្លួនឯង (​ទាំង​ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​)
  • ​បង្ខំ​មនុស្ស​, អ្វីមួយ ឬ​គំនិត​ដែល​យើង​ត្រូវ​ការដោះស្រាយ​

​ជា​ញឹកញាប់​យើង​សុទ្ធតែ​ធ្លាប់​មាន​ពិសោធន៍​នៃ​បញ្ហា​ធ្វើអោយ​ខឹង​ទាំងនេះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ កម្រិត​នៃ​ការ​ខិង​ដ៏​សមស្រប​មួយ​ដែល​ត្រូវ​បាន​បញ្ចេញ​ឡើង​ដោយ​ត្រឹមត្រូវ​អាច​ជយ​យ​អោយ​យើង​ធ្វើ​សកម្មភាព​ក៏​បាន​ត្រឹមត្រូវ​, ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើត​ឡើង​ដោយ​ឯងៗ ឬ​ដោះស្រាយ​ជាមួយ​ស្ថានភាព​បាន​ក្នុង​ឥរិយាបថ​ត្រឹមត្រូវ​មួយ​។ បើសិនជា​យើង​អាច​សិក្សា​គ្រប់គ្រង​កំហឹង​របស់​យើង​បាន យើង​នឹង​ចេះ​វិធី​បង្ហាញ​វា​ចេញ​បាន​យ៉ាង​ត្រឹមត្រូវ និង​មាន​ប្រយោជន៍​។
 
ការប្រើប្រាស់​វិធី​

​ដូច្នេះ​នៅ​ពេល​អ្នក​ខឹង ចូរ​ប្រើប្រាស់​ជំ​ហ៊ាន​ទាំង ១២​របស់​វេជ្ជបណ្ឌិត រ៉េត​ហ្វ​ត វីលៀម ដើម្បី​ធ្វើ​ការអត់ធ្មត់​ទៅ​៖
 
១. រក្សា​អោយបាន​នូវ Hostility Log

Hostility Log ចង់​សម្តៅ​ទៅលើ​តារាង​បញ្ហា​ជាច្រើន​ដើម្បី​អោយ​អ្នក​អាច​តាមដាន​រាល់​បញ្ហា​ទាំងឡាយណា​ដែល​ធ្វើអោយ​អ្នក​ខឹង​ជា​ញឹកញាប់​។ នៅ​ពេល​អ្នក​ដឹង​ថា​អ្វី​ធ្វើអោយ​អ្នក​ខឹង​ហើយ អ្នក​នឹង​អាច​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ​ជាង​មុន​ដើម្បី​បង្កើត​វិធីសាស្ត្រ​ទាំងឡាយ​ដើម្បី​អាច​គ្រប់គ្រង​វា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។
 
២.​បើសិន​ជា​អ្នក​ខឹង​មែន ចូរ​យល់​ថា​អ្នក​មាន​មាន​កំហឹង​គ្រប់គ្រង​បញ្ហា​មួយ​
 
​វា​គឺជា​ការពិត​ដ៏​ត្រឹមត្រូវ​មួយ​ដែល​អ្នក​មិន​អាច​ផ្លាស់ប្តូរ​នូវ​អ្វី​ដែល​អ្នក​មិន​ដឹង​បាន​ឡើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​សម្គាល់ និង​យល់ព្រម​ថា​កំហឹង​គឺជា ផ្លូវ​ទាល់​ក្នុង​ការសម្រេច​ជោគជ័យ​របស់​អ្នក​។
 
៣.​ប្រើប្រាស់​បណ្តាញ​គាំទ្រ​របស់​អ្នក​

​បើសិនជា​កំហឹង​គឺជា​បញ្ហា ចូរ​អោយ​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​អ្នកដឹង​អំពី​ការប្រែប្រួល​ដែល​អ្នក​កំពុងតែ​ព្យាយាម​បង្កើត​វា​។ ពួកគេ​អាច​ជា​ប្រភព​នៃ​ការលើកទឹកចិត្ត ហើយ​ការគាំទ្រ​របស់​ពួកគេ​នឹង​ជួយ​អ្នក​នៅ​ពេល​អ្នក​ភ្លាត់ស្នៀត​ធ្លាក់​ចូលទៅក្នុង​ទម្រង់​នៃ​ឥរិយាបថ​ចាស់​វិញ​។
 
៤. ប្រើប្រាស់​វិធីសាស្ត្រ​គ្រប់គ្រង​កំហឹង​ដើម្បី​រំខាន​ដល់​វត្តមាន​របស់​កំហឹង​

  • ​ផ្អាក​វា​
  • ​ដកដង្ហើម​អោយបាន​ជ្រៅៗ​
  • ប្រាប់​ខ្លួនឯង​ថា​អ្នក​អាច​គ្រប់គ្រង​ស្ថានភាព​បាន​
  • ​បញ្ឈប់​គំនិត​អវិជ្ជមាន​

 
៥. ប្រើ​វិធី​យល់​អារម្មណ៍​អ្នកដទៃ​

​បើសិន​ជា​មនុស្ស​ម្នាក់​ទៀត​គឺជា​ប្រភព​កំហឹង​របស់​អ្នក ចូរ​ព្យាយាម​មើល​ស្ថានភាព​ចេញពី​ឥរិយាបថ​រាប់​គេ​វិញ​។ ចូរ​រំលឹក​ដល់​ខ្លួនឯង​ថា​ជា​កម្មបទ​មួយ និង​យល់​ថា មនុស្ស​គ្រប់គ្នា​សុទ្ធតែ​សាង​កំហុស ហើយ​តាមរយៈ​ការ​មាន​កំហុស​នេះ​គឺជា​មា​គារ​មួយ​ដែល​មនុស្ស​អាចធ្វើអោយ​ខ្លួនឯង​រីកចម្រើន​បាន​។
 
៦. សើច​ចំពោះ​ខ្លួនឯង​

​ការ​កំប្លែង​ច្រើនតែ​ជា​ថ្នាំ​ដ៏​ល្អ​បំផុត​មួយ​របស់​មនុស្ស​។ ចូរ​សិក្សា​អំពី​ការ​សើច​ចំពោះ​ខ្លួនឯង តែ​មិន​ត្រូវ​ធ្វើអោយ​ខ្លាំងក្លា​ពេក​នោះទេ​។ នៅ​ថ្ងៃ​បន្ទាប់​អ្នកមាន​អារម្មណ៍​ចង់​ទាត់​ទូ​ឯកសារ​មួយ​ជើង ប៉ុន្តែ​ចូរ​គិត​អំពី​ចូរ​គិត​ឡើងវិញ​អំពី​ភាព​ភ្លី​ភ្លឺដែល​នឹង​កើតមាន និង​មើលឃើញ​នូវ​ប្រតិកម្ម​ដ៏​កំប្លែង​ចំពោះ​ការបញ្ចេញ​កំហឹង​ដ៏​មិន​សមរម្យ​របស់​អ្នក​វិញ​។
 
៧.​សម្រាក​

​មនុស្ស​ខឹង​ច្រើនតែ​ជា​មនុស្ស​ដែល​ចង់អោយ​មាន​រឿង​តិចតួច​រំខាន​គេ​តែប៉ុណ្ណោះ​។ បើសិនជា​អ្នករៀន​ចេញ​ពី​វិធី​ធ្វើអោយ​ខ្លួន​ឯង​អត់ធ្មត់ អ្នកនឹង​ដឹងថា មិនចាំបាច់​ក្រោកឈរ​ឡើង​វិញ​ទេ ហើយ​អ្នក​នឹង​មាន​ការ​ខិត​តិចតួច​មកវិញហើយ​។
 
៨. បង្កើត​ការជឿជាក់​

​មនុស្ស​ខឹង​អាចជា​មនុស្ស​ដែល​មើលឃើញ​តែ​ចំនុច​អាក្រក់​ប៉ុណ្ណោះ​។ ពួក​គេ​ជឿ​ថា មនុស្ស​ផ្សេងៗ​ទៀត​នឹង​មាន​ចេតនា​ធ្វើ​អោយ​រំខាន ឬ​ផ្តល់​នូវ​ភាពស៊ាំ​ចិត្ត​ដល់​ពួកគេ ទាំង​រឿង​នោះ​មិន​ទាន់​កើត​មាន​ផង​។ បើសិន​ជា​អ្នក​អាច​សាង​ទំនុកចិត្ត​លើ​មនុស្ស​ដែល​អ្នក​ពេញ​ចិត្តបាន អ្នក​ទំនងជា​មិនសូវ​ខឹង​ចំពោះ​អ្វី​ដែល​ដែល​ពួកគេ​ធ្វើ​ខុស​ទៅវិញ​ទេ​។
 
៩.​ស្តាប់​

​ទំនាក់ទំនង​ដែល​មាន​ការយល់ច្រឡំ​ជាហេតុ​នាំ​អោយ​ស្ថានភាព​ពោរពេញ​ទៅដោយ​ភាព​ស៊ាំចិត្ត និង​មិន​ទុកចិត្ត​គ្នា​។ កាលណា​អ្នក​ស្តាប់​នូវ​អ្វី​ដែល​មនុស្ស​ម្នាក់​និយាយ​បាន​កាន់តែ​ល្អ អ្នក​នឹង​អាច​រកឃើញ​ដំណោះស្រាយ​ដោយ​សន្តិវិធី​កាន់តែ​ប្រសើរ​ដែរ​។
 
១០. មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​

​ចូរ​ចាំ​ថា ពាក្យ​ថា​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង វា​មិនមែន​ជា​ការធ្វើ​អ្វីៗ​ដោយ​ឆេវឆាវ​នោះទេ​។ នៅ​ពេល​អ្នក​ខឹង វា​ច្រើនតែ​ពិបាក​នឹង​បញ្ជាក់​អោយ​ខ្លួនឯង​ដឹង​ច្បាស់​ណាស់​។ អ្នក​ពិតជា​ឆាប់​មាន​អារម្មណ៍​អវិជ្ជមាន និង​រោគសញ្ញា​ផ្លូវកាយ (​បេះដូង​ដើរ​ញ៉ាប់​, មុខ​ឡើង​ក្រហម​) ដែល​វា​គ្រប់គ្រាន់​នឹង​បង្កើត​ជា​ដុំ​កំហឹង​បាន​ណាស់​។ បើសិនជា​អ្នករៀន​ចេះ​ពី​របៀប​ធ្វើអោយ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​អនុញ្ញាត​អោយ​អ្នកដទៃ​ដឹង​អំពី​ការរំពឹងទុក​, ព្រំដែន​, ឬ​បញ្ហា​របស់​អ្នកនោះ អ្នក​នឹង​មាន​ជោគជ័យ​អន្តរ​បុគ្គល​កាន់តែច្រើន​។
 
១១. បើសិនជា​វា​គឺជា​ថ្ងៃ​ចុងក្រោយ​របស់​អ្នក ចូរ​ធ្វើ​វា​ដូចជា​អ្វី​ដែល​អ្នក​ធ្លាប់​រស់នៅ​រាល់ថ្ងៃ​ដែរ​ទៅ​

​សម្តី​បែបនេះ​ប្រហែល​ជា​ស្តាប់​មើល​ទៅ​ហួសហេតុ​ពេក​ហើយ ប៉ុន្តែ​វា​គ្របដណ្តប់​ទៅដោយ​មូលដ្ឋាន​នៃ​ការពិត​មួយ​។ ជីវិត​គឺ​ខ្លី​ណាស់ ហើយ​វា​ក៏​ជា​រឿង​ល្អ​ដែរ​ក្នុងការ​ចំណាយ​ពេលវេលា​ទៅលើ​អ្វី​ដែល​ជា​ភាព​វិជ្ជមាន​ជៀស​ជាង​អវិជ្ជមាន​។ ចូរ​យល់​ថា បើសិនជា​អ្នក​ចំណាយ​ពេលវេលា​ទាំងអស់​របស់​អ្នក​មក​ខឹង​វិញ សួរ​ថា​មាន​ប្រយោជន៍​អ្វី​ទៅ ផ្ទុយទៅវិញ​អ្នកនឹង​ខាត់​បង់​នូវ​ភាព​រីករាយ និង​ការភ្ញាក់ផ្អើល​ជាច្រើន​ដែល​ជីវិត​គួរតែ​ទទួលបាន​។
 
១២. លើកលែងទោស​

​ដើម្បី​អោយ​ប្រាកដថា ការផ្លាស់ប្តូរ​ដែល​អ្នក​នឹង​បង្កើតឡើង​គឺ​កប់​ជ្រៅ​នៅក្នុង​ចិត្ត​របស់​អ្នក​តែម្តង ហើយ​អ្នក​ត្រូវតែ​លើកលែងទោស​ដល់​មនុស្ស​ដែល​ធ្វើអោយ​អ្នក​ខឹង​។វា​មិន​ងាយស្រួល​ទេ​ក្នុងការ​បណ្តោយអោយ​អតីតកាល​ដែល​បាន​ធ្វើអោយ​អ្នក​ឈឺចាប់​នោះ​រលាយ​ផុត​ទេ ប៉ុន្តែ​មធ្យោបាយ​តែមួយ​គត់​ដើម្បី​អោយ​វា​រសាយ​បាត់ ចូរ​អារម្មណ៍​ដែល​អ្នក​ចង់​នោះ​បណ្តោយ​វា​ទៅ​។
 
​ជំ​ហ៊ាន​ទាំង ១២​នេះ​បង្កើតបាន​ជា​គម្រោង​ដ៏​ល្អ​មួយ​ក្នុង​ការគ្រប់គ្រង​ការ​ខិត​ដ៏​ឥតប្រយោជន៍ និង​មិន​ត្រឹមត្រូវ​បាន​។ ហើយ​កាលណា​អ្នក​ចាប់ផ្តើម​ធ្វើ​វា​កាន់តែ​លឿន​កាន់តែ​ប្រសើរ​។ កំហឹង និង​ស្ត្រេ​សមាន​ទំនាក់ទំនង​គ្នា​ខ្លាំងណាស់ ហើយ​ឥទ្ធិពល​របស់​ស្ត្រេ​ស​លើ​រាងកាយ​គឺ​ងាយ​នឹង​សម្គាល់​ដឹង​ណាស់​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម