សកម្មភាពខុសឆ្គងទាំង១០ប្រចាំថ្ងៃ ដែលអាចបំផ្លាញជីវិតអ្នកបាន ដោយមិនដឹងខ្លួន
យល់ដឹង៖ អ្នកប្រហែលជាមិនធ្លាប់ដែលបានគិត និងចាប់អារម្មណ៍ទេថា សកម្មភាពដែលអ្នកបានធ្វើ ដោយមិនដឹងខ្លួនប្រចាំថ្ងៃនេះ ពិតជារងទុក្ខទោសដល់រូបរាងកាយ និងសុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ខាងក្រោមនេះគឺជា សកម្មភាពមួយចំនួនដែលកំពុងតែគំរាមកំហែង ដល់បញ្ហាសុខភាពរបស់អ្នក ប្រសិនណាបើអ្នកមិនព្រមកែទម្លាប់ ទាំងអស់នេះចេញ៖
#១ ស្លៀកខោខូវប៊ូយរឹបរាង
ជាការពិតណាស់ ការដែលអ្នកស្លៀកនូវខោសាច់ក្រណាត់ជើងវែង ឬខោខូវប៊ូយរឹបរាងជ្រុលពេក អាចជាមូលហេតុបង្កឲ្យរងការឈឺចាប់ ឬខូចផ្នែកសាច់ដុំជើង និងសរសៃប្រសាទ ធ្វើជើងឲ្យរបស់អ្នកស្ពឹក មានការប្រែប្រួលកម្តៅ (ក្តៅស្អុះស្អាប់) ជាដើម។ លើសពីនេះវាក៏អាចធ្វើឲ្យ ហើមផ្នែកខាងក្នុងនៃសាច់ដុំភ្លៅ និងថែមទាំងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជថែមទៀតផង។
#២ គេងពាក់អាវទ្រនាប់ / ពាក់សម្លៀកបំពាក់តឹង
ការស្លៀកពាក់នូវសម្លៀកបំពាក់តឹងណែនខ្លាំង ក្នុងអំឡុងពេលគេង អាចធ្វើឲ្យមានបញ្ហាផ្នែករបត់ឈាម (ឈាមរត់មិនស្មើ) ដែលវាបណ្តាលឲ្យរលាកស្បែក ហើយក៏ជាបញ្ហារំខានដល់ដំណេក របស់អ្នកខ្លាំងផងដែរ។ ចំពោះបុរសវិញ ការស្លៀកនូវខោទ្រនាប់រឹបខ្លាំង នៅពេលគេងយប់ ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។ ពោលវាអាចបង្កើននូវសីតុណ្ហភាពពងស្វាស ដែលអាចបណ្តាលឲ្យគុណភាព មេជីវិតឈ្មោល (ទឹកកាម) មានការថយចុះផងដែរ។
#៣ ឈរបន្ទល់ជង្គង់
ការឈរបន្ទល់ជង្គង់ អាចបណ្តាលឲ្យរងការប៉ះពាល់ ត្រង់ចល័តរបស់សន្លាក់ឆ្អឹង ឬអាចបណ្តាលឲ្យរលាកសន្លាក់ជាដើម។ ប៉ុន្តែសម្រាប់ករណីឈរត្រង់តែម្តង (មិនមែនឈរបន្ទល់ជង្គង់) គឺមិនមានបញ្ហាចោទនោះឡើយ។
#៤ អង្គុយពេញមួយថ្ងៃនៅកន្លែងធ្វើការ
តាមរយៈការស្រាវជ្រាវ បានឲ្យដឹងថា ការអង្គុយយូរ ក្នុងរយៈពេលច្រើនម៉ោងពេក អាចបង្កឲ្យមានគ្រោះថ្នាក់ជាច្រើន រួមមាន៖ កើនឡើងកម្រិតជាតិស្ករនៅក្នុងឈាម លើសជាតិខ្លាញ់ កម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់ ជំងឺបេះដូង ជាពិសេសថែមទាំងអាចស្លាប់មុនអាយុ បានថែមទៀតផង។ យល់ល្អ អ្នកត្រូវតែងើបឈរ ដើរ ឬពត់ខ្លួន ក្នុងរយៈ៣០នាទីម្តង ទើបជាការប្រសើរ។
#៥ ស្ពាយកាបូបនៅលើស្មា
កាបូបយួរដៃ ឬកាបូបស្ពាយនៅនឹងខ្នង នៅពេលដែលអ្នកស្ពាយ ឬស្រាក់វានៅលើស្មាតែម្ខាង អាចបណ្តាលឲ្យអតុល្យភាពសាច់ដុំ (មិនស្មើគ្នា) បង្កឲ្យឈឺចាប់ផ្នែកឆ្អឹង ឬសន្លាក់ខ្នងខាងក្រោយ សាច់ដុំឡើងរឹង ហើយវាក៏អាចបង្កឲ្យអ្នក ឈឺក្បាលបានថែមទៀតផង។
#៦ ដាក់កាបូបលុយ (ក្រាស់) នៅក្នុងហោប៉ៅក្រោយ
ការអង្គុយនៅលើកាបូបលុយដែលក្រាស់មួយ នៅក្នុងហោប៉ៅក្រោយរបស់អ្នក អាចធ្វើឲ្យខូចនូវសរសៃរប្រសាទ ផ្នែកត្រគាក។ បើតាមផ្នែកវិជ្ជសាស្រ្តហៅថា ជំងឺប្រភេទ Sciatica និងជំងឺឈឺខ្នងរ៉ាំរ៉ៃផងដែរ។ គំនិតដែលល្អ អ្នកគួរណាស់ត្រូវយក នូវរបស់របរដែលមិនសំខាន់ចេញ រួមមាន កាត ឬក្រដាសផ្សេងៗចេញ ធ្វើយ៉ាងណាផ្លាស់ប្តូរ កាបូបរបស់អ្នកឲ្យនៅស្តើងជាងមុន សឹមដាក់ចូលទៅក្នុងហោប៉ៅ ឬអាវធំខាងក្រៅជាដើម។
#៧ ពាក់ស្បែកជើងកែង
ពាក់ស្បែកជើងកែងខ្ពស់ អាចបណ្តាលឲ្យកើតមានជំងឺឈឺចាប់រ៉ាំរ៉ៃ ឈឺខ្នង និងថែមទាំងធ្វើឲ្យខូចទ្រង់ទ្រាយ នៃម្រាមជើងជាដើម។ ចូលជ្រើសរើសស្បែកជើងកែងណា ដែលរាងរាបមិនខ្ពស់ពេក ទើបជាការប្រសើរ ចៀសវាងជ្រើសរើសយកស្បែកជើង ដែលមានកម្ពស់កែងខ្ពស់ជាង ២អ៊ីញ (ប្រហែលជាង ៥សង់ទីម៉ែត្រ) មកពាក់ឲ្យសោះ ។
#៨ ពាក់ខ្សែក្រវ៉ាត់តឹង
ពាក់ខ្សែក្រវ៉ាតតឹង អាចបណ្តាលឲ្យមានបញ្ហាផ្នែកសុខភាពជាច្រើន រួមមាន៖ ឆ្អល់ចុកដង្ហើម ប៉ះពាល់ផ្នែកឆ្អឹងខ្នង ទល់លាមក ហើមពោះ ជាពិសេសធ្វើឲ្យខូចនូវ ប្រព័ន្ធបន្តពូជបានថែមទៀតផង។
#៩ អង្គុយគងអន្ទាក់ខ្លា
ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តជាច្រើន ជឿជាក់ថា ការអង្គុយច្រើនម៉ោង ដោយគងអន្ទាក់ខ្លានេះ អាចនាំមកនូវបញ្ហាមួយចំនួនរួមមាន៖ ឈឺខ្នង ឈឺក ធ្វើឲ្យឡើងសរសៃ និងខូចសរសៃប្រសាទជាដើម។
#១០ និយាយទៅទូរស័ព្ទគាបត្រចៀកនិងស្មា
ភាគច្រើននេះគឺជាទម្លាប់របស់បុគ្គលិកការិយាល័យ ដែលតែងតែធ្វើនូវសកម្មភាពបែបនេះជាប្រចាំ ហើយវាក៏ជាមូលហេតុមួយដែលធ្វើឲ្យ ខូចនូវសរសៃប្រសាទយ៉ាងធ្ងន់ធ្ងរ និងសរសៃឈាមក្រហមនៅក្បែរ.ក របស់អ្នក និងថែមទាំងអាចធ្វើឲ្យអ្នក ឈឺចាប់ផ្នែក.ក ឬដាច់សរសៃឈាមខួរក្បាល បានថែមទៀតផង។
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ខ្ញុំមិនចង់មានស្នេហា ព្រោះខ្លាច …?
- ឪពុករអ៊ូរទាំ គួរធ្វើដូចម្តេច?
- រឿងរ៉ាវ៤យ៉ាងដែលនារីៗមួយចំនួននិយមលាក់បាំងនឹងសង្សាររបស់ខ្លួន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!