ហេតុអ្វីបានជាមនុស្សស្រីស្រែកយំ នៅពេលឡើងឋានសួគ៌ ??
ជាការពិតណាស់ អារម្មណ៍របស់មនុស្សស្រី គ្រាដំបូងគឺតែងតែស្តែងឡើងតាមរូបភាពភ័យ ញាប់ញ័រ ឬយំ ។ បញ្ហា នេះមិនមែនមានតែចំពោះមនុស្សស្រី ទេបុរសមួយចំនួន ក៏កើតអារម្មណ៍បែបនេះដែ គ្រាន់តែអ្នកខ្លះ មិនបញ្ចេញ អាការៈមកខាងក្រៅ ។ ការញាប់ញ័របែបនេះ ចំពោះដៃគូបុរស គឺអាចបណ្តាលមកពី ការរួមភេទគ្រាដំបូង អារម្មណ៍ ច្របូកច្របល់ពីរឿងអានាគត ការសិក្សា និងការងារ និងថាតើក្រោយពេលបានខ្លួនប្រាណដៃគូសំណព្វចិត្តហើយ ត្រូវដោះស្រាយដូម្តេច !!?
ចំពោះដៃគូស្រ្តីវិញ យុវវ័យសង្គមខែ្មរមួយចំនួនគិតថាសម្លេង តូចឆ្មារបន្លឺឡើង ជាមួយខ្យល់ដង្ហក់ អូយ..ហ្សឺត ហ្សឹត... លាយឡំនឹងទឹកភ្នែកដែលបញ្ចេញមកលើផែនថ្ពាល់របស់ស្ត្រីពេលកំពុងប្រតិបត្តិការសិច គឺជាចំនុចកំពូលដែលស្ត្រី ឈានទៅដល់ឋានសួគ៌ និងអ្វីដែលស្ត្រីត្រូវការក្នុងជីវិតផ្លូវភេទ ។ ជាការពិតណាស់ភាគីបុរសជាច្រើន គឺមិនបានដឹង ពីក្តីស្នេហាដំបូងរបស់ស្ត្រីឡើយ ។ ស្ត្រីដែលមានស្នេហាដំបូង នាងតែងមានអារម្មណ៍ ភិតភ័យនៅពេលជួបមនុស្ស ខ្លួនស្រលាញ់ នេះមិនមែនមានន័យថា នាងស្អប់នោះឡើយ ប៉ុន្តែបើសិនជានាងបានលះបង់របស់មានតម្លៃក្នុងជីវិត ហ្សីន Virgin ( ហ្សីន៖ ស្រទាប់ភ្នាសស្តើង មានក្នុងប្រដាប់ភេទស្ត្រី វាងាយនឹងដាច់រហែក ប្រសិនបើមិនបានថែរក្សា ត្រឹមត្រូវទេនោះ) ឲ្យបុរសណាម្នាក់ហើយនោះ នាងតែងគិតថាបុរសនោះជាគូអានាគតរបស់នាងហើយ ។ ទឡ្ហីករណ៍ នេះហើយដែលធ្វើឲ្យស្រ្តីរំជើបរំជួលចិត្ត នឹងបង្ហើបថា...." បងកុំបោះបង់ចោលអូន ណា...ប៊េប៊ីសំណព្វចិត្ត..." ។
ស្ត្រីដែលបានប្រគល់ខ្លួនប្រាណឲ្យបុរសណាម្នាក់ជាលើកដំបូងហើយនោះ នាងតែងតែចងចាំ បុរសម្នាក់នោះអស់ មួយជីវិត គឺមិនអាចបំភ្លេចអានុស្សាបានទេ បើទោះបីជា អ្នកទាំងពីបែកគ្នា ក្នុងមូលហេតុផ្សេងៗក៏ដោយចុះព្រោះថា បុរសដំបូងនោះហើយ គឺជាអ្នកទី១ ដែលផ្តល់ភាពស្រណុកសុខស្រួល និងធ្វើឲ្យដក់ដាមក្នុងជីវិតរបស់នាង ។ ឱកាសឈានដល់ចំណុចកំពូលរបស់មនុស្សស្រីអាចមានច្រើន គួរឲ្យកត់សម្គាល់នៅចុងបញ្ចប់នៃការឡើងឋានសូគ៌ ខណៈ ពេលដែលមនុស្សស្រីតែងតែថ្ងូរ ឬក្នុងពេលដំណាលគ្នា ដែលនាគរាជទេពកំពុងវាយលុកចូលល្អាងទេព ព្រួសពិស ចេញមក។ ភស្តុតាងបានបង្ហាញយ៉ាងច្បាស់ថា ការបញ្ចេញសំលេងថ្ងូររបស់មនុស្សស្រីអាចជួយលើកទឹកចិត្ត និង ចង្វាក់វាយលុករបស់បុរសនៅក្នុងពេលរួមភេទកាន់តែខ្លាំង។
ការសិក្សាស្រាវជ្រាវ បានធ្វើលើស្រី មានវ័យ ២១ ឆ្នាំ បានបង្ហាញឲ្យឃើញលទ្ធផលថា ចំពោះការយំមុនពេល ក្នុង ពេល និងក្រោយពេលរួមភេទនោះអាចកើតឡើងដោយសាស្ត្រី មិនទាន់ដល់ចំណុចកំពូល ដូច្នេះវាជាយុទ្ធសាស្ត្រ មួយជម្រុញឲ្យបុរស លួងលោម បរបោសអង្អែល និងផ្តើមប្រតិបត្តិការសិចម្តងទៀត ។ ទោះបីជាយ៉ាង ណាក៏ដោយ បើតាមការស្ទាបស្ទង់មតិក្នុងសង្គមខ្មែរភាគច្រើននៃស្ត្រីយំ គឺជាស្ត្រីដំបូងដែលទើបនឹងទទួលបានភាពសុខស្រួល ដូច្នេះវាជាមូលហេតុចម្បងពាក់ព័ន្ធនឹង សរីរាង្គកាយ ផ្នែកស្មារតី ដែលពុំធ្លាប់មានពីមុន ៕
ប្រភព everyday.com.khមើលគួរយល់ដឹងផ្សេងៗទៀត
- តើពាក្យ «សង្សារ» ពិតជាពីរោះណាស់មែនទេ? វាមានន័យថាម៉េចទៅ?
- ទៅលេងស្រុកកំណើត បើពុលឡាន គួរធ្វើដូចម្តេច?
- ដំបូន្មានជោគជ័យរបស់ មហាសេដ្ឋីដែកថែប
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!