តើអ្នកចំណាយពេល ងូតទឹកយូរប៉ុណ្ណា?

 
 

សកម្មភាពខាងក្រៅដូចជា ការដើរកម្សាន្ដ ការញ៉ាំអាហារតែម្នាក់ឯង អាចឆ្លុះបញ្ចាំងថា អ្នកជាមនុស្សឯកោម្នាក់ តែនៅក្នុងនោះ ក៏មានសកម្មភាពប្រចាំថ្ងៃផ្ទាល់ខ្លួន របស់អ្នកមួយចំនួន ដូចជាងូតទឹក ដែលរឹតតែអាចបញ្ជាក់ថា អ្នកជាមនុស្សឯកោដ៏កម្រិតណា។

នេះបើតាមនាយកដ្ឋានចិត្ដវិទ្យានៅឯសាកលវិទ្យាល័យ Chicago បានឲ្យនិយមន័យនៃពាក្យឯកោនេះថា៖ នេះជាភាពទុក្ខព្រួយ ដែលកើតចេញមកពីភាព មិនស៊ីសង្វាក់គ្នា រវាងឧត្ដមគតិរបស់ខ្លួន និងទំនាក់ទំនងក្នុងសង្គម។ ឬក៏អាចប្រើពាក្យផ្សេងទៀតថា ជាការអស់សង្ឃឹម ដែលអ្នក គ្មានអារម្មណ៍ក្នុងការទាក់ទងជាមួយអ្នកដទៃ ឬសប្បាយចិត្ដ ជាមួយនឹងបច្ចុប្បន្នភាពរបស់ពួកគេ។ 

នាពេលបច្ចុបន្ននេះ អ្នកចិត្ដវិទ្យា បានបង្ហាញពីកត្តាជាច្រើន ដែលធ្វើឲ្យប៉ះពាល់ ពីរបៀបនៃមនុស្សផ្សេងៗគ្នា ក្នុងការឆ្លើយតបទៅនឹង ភាពឯកោនេះ ដូចជាអ្នកខ្លះ ស្ដាប់បទចម្រៀង ជាដើម។ មួយវិញទៀតភាពឯកោនេះ មិនមែនសម្ដៅថា អ្នកមិនសូវជាមានមិត្ដភិក្ដអ្វីនោះទេ តែដោយសារតែអ្នក មិនមានទំនាក់ទំនងល្អជាមួយនឹង សង្គម និងមានអារម្មណ៍ថា ខ្លួនអ្នករស់នៅដាច់ឆ្ងាយពីមនុស្សជុំវិញខ្លួន។

<<យ៉ាងណាមិញ ការងូតទឹក ក៏អាចបញ្ជាក់ថា អ្នកជាមនុស្សឯកោដែរ។ នេះបើយោងទៅតាមអ្នកសិក្សាស្រាវជ្រាវពី សាកលវិទ្យាល័យ Yale បានបង្ហាញឲ្យដឹងថា មនុស្សដែលងូតទឹកយូរ ប្រហែលជាចង់ឲ្យខ្លួនធូរស្រាលពីភាពឯកោ។ មនុស្សកាន់តែមានភាពឯកោ គឺកាន់តែងូតទឹក និងកាន់តែងូតទឹកក្ដៅ​ ហើយកាន់តែចំណាយពេលយូរ ដើម្បីនៅខាងក្រោមវា។>> ទាំងនេះជាសម្ដីរបស់សាស្ដ្រាចារ្យបណ្ឌិតផ្នែកចិត្ដវិទ្យាលោក John Bargh អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale។

សម្រាប់ការស្រាវជ្រាវនេះផងដែរ ក៏បានបង្ហាញទៀតថា ទឹកក្តៅ ដែលមាននៅក្នុងអាងងូតទឹក ឬអ្នកកំពុងតែបាញ់ពីលើមុខ (ប្រើទឹកផ្កាឈូក) គឺជាការជំនួស ឬប្រៀបដូចជាដៃគូ ដែលនឹងអាចលុបបំបាត់ចោលនូវ អារម្មណ៍ឯកោអ្នកបាន។ ការសិក្សានេះ ក៏បានបង្ហាញពីចំនុចចាប់អារម្មណ៍មួយទៀតថា នៅពេលដែលអ្នកកាន់ភេសជ្ជៈក្ដៅៗ អ្នកនឹងមានអារម្មណ៍ធូរស្រាល និងងាយស្រួល ធ្វើការទំនាក់ទំនងជាមួយនឹង អ្នកដទៃ។

ចុះប្រិយមិត្ដវិញ? ចំណាយពេលខ្លី ឬយូរក្នុងការងូតទឹក?

រូ​បតំណាង

ប្រភព ៖ Lifehack

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម