ដោះស្រាយបញ្ហាទំនាក់ទំនងស្នេហាដោយរបៀបណា?
នៅក្នុងជីវិតរស់នៅ ការទំនាក់ទំនងមិនត្រូវគ្នាច្រើនតែប៉ះពាល់ដល់ស្នេហារបស់មនុស្ស។ សមត្ថភាពក្នុងការស្តាប់គឺជាឧបករណ៍ល្អបំផុតដែលអ្នកអាចប្រើដើម្បីផ្សះផ្សាទំនាក់ទំនងរបស់អ្នកវិញ។ ខាងក្រោមនេះគឺជាការណែនាំដែលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហានេះ។
១. ចូរចងចាំថា សេចក្តីស្រឡាញ់គឺជាកិរិយាស័ព្ទ៖ អ្នកអាចជ្រើសរើសការស្រឡាញ់ដៃគូរបស់អ្នកឱ្យបានល្អជាងមុនឬអាក្រក់ជាងមុន។
២. និយាយគ្នា បើទោះបីជាលទ្ធផលនឹងក្លាយទៅជាការឈ្លោះគ្នាក៏ដោយ៖ ចូរជ្រើសរើសកន្លែងឯកជនមួយ និងពេលវេលាមួយដែលមិនអាចនឹងមានអ្នករំខាន។
៣. មិននិយាយពីឈ្មោះ ឬរឿងអ្វីផ្សេងៗដែលកើតមានពីមុន ក្នុងពេលដែលឈ្លោះគ្នា។ ចូរដោះស្រាយតែបញ្ហាចំពោះមុខ។
៤. ស្តាប់ដៃគូរបស់អ្នកដោយយកចិត្តទុកដាក់និងមិនរំខាន៖ យកចិត្តទុកដាក់លើអារម្មណ៍ដែលបង្ហាញចេញតាមពាក្យសម្តីនិងកាយវិការ។ មិនត្រូវព្យាយាមផ្លាស់ប្តូរអារម្មណ៍នោះ ឬផ្តល់ជាដំណោះស្រាយឡើយ គ្រាន់តែបញ្ជាក់វាដោយការស្តាប់ទៅបានហើយ។
៥. មិនត្រូវចូលគេងទាំងអារម្មណ៍នៅខឹងនឹងគ្នាទៅវិញទៅមក៖ ផ្អាកអារម្មណ៍ខឹងសម្បារមុនពេលចូលគេង។ រឿងភាគច្រើននឹងប្រែក្លាយទៅជាល្អប្រសើរវិញនៅពេលព្រឹក។
៦. ធ្វើសកម្មភាព៖ ធ្វើអ្វីម្យ៉ាងរៀងរាល់ថ្ងៃដែលបង្ហាញពីក្តីស្រឡាញ់របស់អ្នកចំពោះដៃគូ ទោះបីជាអ្នកមិនមានអារម្មណ៍ស្រឡាញ់ក៏ដោយ។
៧. ចូរចងចាំថា ក្តីស្រឡាញ់នឹងកើនឡើងកាន់តែខ្លាំងឡើង ក្រោយពេលអ្នកទាំងពីរបានឆ្លងកាត់រឿងពិបាកជាមួយគ្នា។
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ធ្វើម៉េចទើបដឹងថា កូនរបស់អ្នក ត្រូវការជំនួយបន្ថែម នៅក្នុងមុខវិជ្ជាគណិតវិទ្យា?
- “អ្នកក្រ” អាចក្លាយជា “អ្នកមាន” បានឬ?
- សូមប្រុងប្រយ័ត្ន! គុយទាវក្លែងក្លាយ កំពុងតែចរាចរ លើទីផ្សារ!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!