កាដូដែលមានតម្លៃថោកតែមានន័យសម្រាប់មិត្តប្រុសរបស់អ្នក
ការស្វែងរកកាដូដែលមានតម្លៃថោកសម្រាប់មិត្តប្រុសរបស់អ្នកតម្រូវឱ្យអ្នកមានគំនិតច្នៃប្រឌិត និងគិតឱ្យបានវែងឆ្ងាយ។ ចំណុចសំខាន់បំផុតនៃកាដូនោះគឺវាមានអត្ថន័យនិងចេញពីបេះដូងពិតរបស់អ្នក។ អ្នកត្រូវប្រាកដថាកាដូរបស់អ្នកមានភាពប្លែកពីគេ និងមានអត្ថន័យដែលសំខាន់។ ចូរស្តាប់មិត្តប្រុសរបស់អ្នកនិយាយ ហើយសួរគេថាតើគេចូលចិត្តនិងមិនចូលចិត្តអ្វីខ្លះ។ ការធ្វើបែបនេះអាចផ្តល់គំនិតល្អៗដល់អ្នកថាតើគួរចាប់ផ្តើមស្វែងរកកាដូពីកន្លែងណាទៅ។
ធ្វើអាហារដោយផ្ទាល់ដៃ
មិនមានអ្វីបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកជាងការចំណាយពេលវេលាធ្វើម្ហូបដែលមានរសជាតិឆ្ងាញ់ឱ្យគេនោះទេ។ ចូរស្វែងរកពីអាហារដែលគេចូលចិត្ត ហើយធ្វើវាម្តងដើម្បីសាកមើលសិន។ ភ្លក់វាមើល ហើយឱ្យមិត្តភក្តិឬសមាជិកគ្រួសារភ្លក់មើលដើម្បីយកមតិពីពួកគេថាតើអ្នកត្រូវកែប្រែគ្រឿងផ្សំអ្វីខ្លះដើម្បីឱ្យឆ្ងាញ់ជាងនេះ។ បន្ទាប់មកធ្វើវាម្តងទៀតជាមួយនឹងការកែប្រែដោយធានាថាវាឆ្ងាញ់បំផុតតាមដែលអាចធ្វើបាន។ យកវាទៅឱ្យមិត្តប្រុសរបស់អ្នកដោយកុំប្រាប់គេជាមុនដើម្បីបង្កើតជាភាពភ្ញាក់ផ្អើល។
កំណាព្យ
ចូរសរសេរកំណាព្យឱ្យគេ។ ការសរសេរកំណាព្យមិនចំណាយអ្វីផ្សេងក្រៅពីពេលវេលារបស់អ្នកនោះទេ ហើយវាតែងតែត្រូវបានគេចាត់ទុកថាជាការបង្ហាញនូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅនិងកក់ក្តៅបំផុត។ ប្រសិនបើអ្នកព្យាយាមសរសេរដោយខ្លួនឯងមិនបានសម្រេច ចូរសាកល្បងអានកំណាព្យរបស់អ្នកនិពន្ធល្បីៗហើយផ្ញើរវាជូនទៅឱ្យមិត្តប្រុសរបស់អ្នកដោយចម្លងវាទៅលើក្រដាសមួយសន្លឹក ឬដាក់ក្នុងស៊ុមរូបថត ហើយយកទៅឱ្យមិត្តប្រុសរបស់អ្នកចាត់ទុកថាជាកាដូ។ រាល់ពេលដែលគេអានវា គេនឹកឃើញពីក្តីស្រឡាញ់របស់អ្នកចំពោះគេ។
សៀវភៅ និងសំភារៈផ្សេងទៀត
ចូរទៅហាងលក់សៀវភៅដើម្បីស្វែងរកមើលកាដូដែលមានតម្លៃថោកខុសៗគ្នាជាច្រើនប្រភេទសម្រាប់មិត្តប្រុសរបស់អ្នក។ កាដូដូចជា សៀវភៅ សៀវភៅសរសេរ សៀវភៅកំណត់ត្រា និងប្រតិទិនគឺសុទ្ធតែមានប្រយោជន៍និងមិនមានតម្លៃថ្លៃនោះទេ។ អ្នកអាចស្វែងរកសៀវភៅរឿង ឬសៀវភៅជីវប្រវត្តិ ឬសៀវភៅផ្សេងៗទៀតដែលអាចត្រូវនឹងចំណាប់អារម្មណ៍របស់មិត្តប្រុសរបស់អ្នក។ ពិនិត្យមើលប្រតិទិន និងផ្ទាំងរូបភាពផ្សេងៗដែលអាចត្រូវនឹងចំណូលចិត្តរបស់គេ។
ប្រភព៖ Health.com
មើលគួរយល់ដឹងផ្សេងៗទៀត
- នៅពីក្រោយសុភមង្គលគ្រួសារតើបុរសផ្ដោតលើ ភាពបរិសុទ្ធឬទឹកចិត្តនារីម្នាក់មុនសម្រេចរៀបការ?
- របៀបជម្រះសារធាតុពុល ក្នុងសួត ចំពោះអ្នកជក់បារី
- ៦ចំនុចនេះ អ្នកនឹងដឹងថា គ្រាប់ស្វាយចន្ទី មានប្រយោជន៍ច្រើនប៉ុណ្ណា ដល់សុខភាព
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!