ស្ត្រីកាន់តែចាស់នៅតែចង់រួមភេទ ប៉ុន្តែបុរសមិនចង់ដេកជាមួយ
តារាភាពយន្តអង់គ្លេស Jacqueline Bisset អាយុ៦៩ឆ្នាំរូបនេះ បាននិយាយអំពីបំណងស្ត្រីដោយនិយាយថា ស្ត្រីទាំងឡាយដែលកាន់តែចាស់គឺនៅតែចង់រួមភេទ ប៉ុន្តែពួកបុរសមិនចង់ដេកជាមួយពួកគេ ។
ការនិយាយបែបនេះ វាហាក់ដូចជាថា តារាភាពយន្តអង់គ្លេសដ៏ចំណាស់នេះ នៅតែមានចំណាប់អារម្មណ៍លើបញ្ហាផ្លូវភេទនិងបន្ទាប់ពី លោកស្រីមានវ័យកាន់តែចាស់នោះ ហើយសម្រស់ដ៏ស្រស់ស្អាតពីមុនរបស់លោកស្រីនោះក៏ចាប់បាត់បង់ទៅដែរនោះ។
លោកស្រីបាននិយាយថា បញ្ហានោះគឺថា បុរសៗជាញឹកញយនិងច្បាស់ណាស់ដែលថាពួកគេចាប់អារម្មណ៍តែលើសម្រស់របស់ពួកគេ(ស្ត្រីៗ)តែប៉ុណ្ណោះ។
លោកស្រី បន្ថែមថា “ ក្លិនបុរសជាចំណុចដ៏ចាប់អារម្មណ៍ខ្លាំងសម្រាប់លោកស្រី នៅពេលដែល លោកស្រីជ្រើសរើសបុរសជាដៃគូនោះ ពីព្រោះក្លិនធ្វើឲ្យមានអារម្មណ៍រំភើបខ្លាំង សម្រាប់ខ្ញុំ ។ ហើយសំឡេងរបស់បុរសនោះក៏ជាបញ្ហាមួយទៀតផងដែរ ពីព្រោះវាអាចឲ្យស្ត្រីដើរចេញពីបុរសនោះ”។
នៅពេលមួយនោះ លោកស្រីJacqueline Bisset តារាភាពយន្តអង់គ្លេសដែលមិនដែលបានរៀបការនេះត្រូវបានសរសើរដោយទស្សនាវដ្តីអាមេរិកNewsweek ថាជាតារាភាពយន្តដ៏ស្រស់ស្អាតបំផុតនៅគ្រប់ពេលវេលា ។
ខ្សែភាពយន្តចុងក្រោយបំផុតដែល លោកស្រី Jacqueline Bisset បានដើរតួនោះ គឺរឿង Welcome To New York៕ ប្រភព everyday.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម ពេលមានផ្ទៃពោះ
- បែកធ្លាយហើយ ខ្នុរ ចាក់ថ្នាំ ធំហើយទុំលឿនទៀត គឺប្រើពេល តែមួយយប់ទេ !
- ខ្លាចការជោគជ័យគួរតែជំនះអោយបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!