ចាប់ផ្តើម​ស្នេហា​ថ្មី​មួយ​ឱ្យមាន​ភាព​រ៉ូ​មែនទិច​ដោយ​វិធី​ណា​?

 
 

 

​មនុស្ស​ជាច្រើន​ចង់​បាន​ទំនាក់ទំនង​ស្នេហា​មួយ​ដែល​មាន​ភាព​រ៉ូ​មែនទិច ប៉ុន្តែ​មិនដឹងថា​គួរ​ចាប់ផ្តើម​ដោយ​របៀប​ណា​។ ប្រសិនបើ​អ្នក​កំពុងតែ​ចាប់អារម្មណ៍​នរណាម្នាក់ ហើយ​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ម្នាក់​នោះ ចូរ​អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​៖

១. ស្វែងរក​អ្វី​ដែល​អ្នក​ចាប់អារម្មណ៍​លើ​មនុស្ស​ម្នាក់​នោះ​៖ វា​អាច​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​មាន​ដូចគ្នា ឬអ្វី​ដែល​អ្នក​អាច​បំពេញ​វា​បាន​។ ប្រើប្រាស់​ចំណាប់អារម្មណ៍​នោះ​ដើម្បី​បង្កើត​ទៅ​ជា​ការសន្ទនា​។​

២. ស្នើ​ឱ្យ​គេ​ធ្វើ​អ្វីមួយ​ដែល​មិន​ប៉ះពាល់​ដល់​គេ ដូច​ជា​ការ​ណាត់​ជួប​នៅ​កន្លែង​សាធារណៈ ឬ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា ឬ​ដើរ​លេង​ក្នុង​សួនច្បារ​។ ប្រសិនបើ​អ្នក​មាន​មិត្តភក្តិ​រួម​គ្នា ចូរ​បបួល​គេ​ឱ្យ​ចូលរួម​ផង​ដែរ​។ ជៀសវាង​ការ​នៅ​ឆ្ងាយ​ពី​អ្នក​ដទៃ​ជាមួយនឹង​មនុស្ស​ដែល​អ្នក​មិន​ទាន់​ស្គាល់​ច្បាស់​។​

៣. ស្មោះត្រង់​ថា​អ្នក​គឺ​ជា​នរណា និង​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ទំនាក់ទំនង​មួយ​នោះ​៖ អ្នក​មិន​ត្រូវ​ចាប់ផ្តើម​ទំនាក់ទំនង​មួយ​ជាមួយនឹង​ភាពមិនស្មោះត្រង់​នោះទេ​។ ចូរ​ដើរតួ​ជា​ខ្លួន​អ្នក មិន​ត្រូវ​ព្យាយាម​កែប្រែ​អត្ត​ចរិក​ពិតប្រាកដ​របស់​អ្នក​ឡើយ​។ វា​នឹង​ធ្វើឱ្យ​មនុស្ស​ម្នាក់​នោះ​ចូលចិត្ត​អ្នក​ក្នុងនាម​ជា​អ្នក មិនមែន​ចូលចិត្ត​អត្ត​ចរិក​របស់​អ្នក​ដែល​អ្នកខំ​ព្យាយាម​កុហក​គេ​នោះទេ​។ ចូរ​ចងចាំ​ថា ប្រសិនបើ​ទំនាក់ទំនង​មួយ​នេះ​ក្លាយទៅជា​ស្នេហា​ដែល​មាន​រយៈពេល​យូរ ការពិត​នឹង​លាតត្រដាង​ចេញ​មក​នៅ​ពេល​ណាមួយ​។​

៤. មិន​ត្រូវ​ឈ្លានពាន ឬ​អន្ទះសារ​ពេក​នោះ​ទេ​៖ ប្រសិនបើ​អ្នក​ត្រូវ​បង្ខំ​ឱ្យ​នរណា​ម្នាក់​ដើរលេង​ជាមួយ​អ្នក អ្នក​មិន​ត្រូវ​ធ្វើ​បែបនេះ​នោះ​ទេ​។​

៥. មិន​ត្រូវ​ផ្ញើរ​សារ​ដែល​មាន​ន័យ​បន្លំ​នោះទេ ជា​ពិសេស​អំពី​រឿង​រួមភេទ​៖ ចូរ​ដឹង​ច្បាស់​ពី​ការប្រើប្រាស់​កាយវិកា​ររ​បស់​អ្នក និង​ទំនាក់ទំនង​ដែល​មិន​ប្រើ​ពាក្យសម្តី​ផ្សេងៗ​ទៀត​។​

៦. បង្ហាញ​ការចាប់អារម្មណ៍​ទៅ​លើ​គេ​៖ ស្វែងយល់​ពីអ្វី​ដែល​គេ​ចូល​ចិត្ត​និង​មិន​ចូល​ចិត្ត​, គ្រួសារ និង​មិត្តភក្តិ​, ការ​ឱ្យ​តម្លៃ​និង​ជំនឿ​, និង​គោលបំណង​និង​ក្តី​ស្រ​ម៉ៃ​របស់គេ​។ ចូរ​ស្វែងយល់​ពី​គេ​ឱ្យ​បាន​ច្បាស់ និង​មិន​ត្រូវ​ធ្វើ​ការវាយតម្លៃ​គេ​លឿន​ពេក​នោះ​ទេ​។ ព្យាយាម​កុំ​គ្របដណ្តប់​លើ​ការសន្ទនា​ទាំងមូល​ដោយ​ការនិយាយ​តែ​ពី​ខ្លួន​អ្នក​។​

៧. ចូរ​កុំ​ព្យាយាម​ប្រញាប់​បង្កើតជា​ទំនាក់ទំនង​ស្នេហា​ពេក ជា​ពិសេស​ប្រសិនបើ​អ្នក​ទើបតែ​បញ្ចប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​អ្នក​ផ្សេង​។ ពេល​ខ្លះ​វា​អាច​រឿង​ល្អ​ក្នុង​ការ​នៅ​ម្នាក់ឯង​មួយរយៈ​។​

៨. ប្រសិនបើ​អ្នក​បង្កើត​មិត្តភាព​មួយ​ជាមួយនឹង​មនុស្ស​ម្នាក់​ទៀត ហើយ​អ្នក​ទាំង​ពីរ​មិន​មាន​អារម្មណ៍​រ៉ូ​មែន​ទិចឬភាព​ទាក់ទា​ញ​ផ្លូវភេទ​ទៅវិញទៅមក​ទេនោះ ចូរ​រក្សា​មិត្តភាព​នោះ​ឱ្យ​នៅ​ជា​មិត្តភាព​។ មិន​ត្រូវ​បង្ខំ​ឱ្យ​កើតមាន​អ្វី​ដែល​មិន​គួរ​នឹង​មាន​នោះ​ទេ​។ ភាព​ទាក់ទាញ​និង​អារម្មណ៍​រ៉ូ​មែនទិច​កើតឡើង​តាម​ធម្មជាតិ ហើយ​មិនមែន​ជា​អារម្មណ៍​ដែល​អ្នក​អាច​បង្កើត​បាន​នោះ​ទេ​។b

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម