ហេតុផល ៥យ៉ាងដែលត្រូវមានស្នេហា
គ្មានអ្វីស្ងៀមស្ងាត់ដូចជាអារម្មណ៍នៃការមានស្នេហាឡើយ។ អំណះអំណាងបានបង្ហាញអោយដឹងថា អារម្មណ៍នៃភាពស្រស់ត្រកាល និងសប្បាយចិត្តជួយជម្រុញអោយរាងកាយមានសុខភាពល្អ ហើយសុខភាពទាំងមូលក៏ល្អដូចគ្នាដែរ។ ខាងក្រោមនេះគឺជាហេតុផលប្រាំយ៉ាងដែលគួរមានស្នេហា។
ព្យាបាលបេះដូងដែលរបួស
វាគឺជារឿងឆ្ងល់បន្តិចបន្តួចដែលថាហេតុអ្វីបានជាយើងមានជាប់ពាក់ព័ន្ធនឹងសេចក្តីស្នេហាជាមួយបេះដូង ព្រោះការមានស្នេហាត្រូវបានគេរកឃើញថា វាជួយផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពបេះដូងតែម្តង។ ការសិក្សាមួយនៅឯសាកលវិទ្យាល័យ Pittsburgh ក្នុងសហរដ្ឋអាមេរិកបានរកឃើញថា ស្ត្រីដែលសប្បាយចិត្តនឹងអាពាហ៍ពិពាហ៍ពួកគេ ឃើញថាអាចបន្ថយការប្រឈមនឹងជំងឺបេះដូង-សរសៃឈាមច្រើនជាងអ្នកដែលមានទំនាក់ទំនងស្នេហាដែលពោរពេញទៅដោយភាពតានតឹង។ ការស្រាវជ្រាវផ្សេងៗទៀតក៏បានបញ្ជាក់ដែរថា អ្នកដែលរស់នៅក្នុងទំនាក់ទំនងស្នេហាដែលសប្បាយចិត្តទំនងជាអាចមានជីវិតរស់នៅក្រោយពេលវះកាត់ជំងឺបេះដូងរហូតដល់ ៣ដង និងមិនងាយមានបញ្ហាផ្លូវចិត្តដែលប៉ះពាល់កម្រិតកូឡេស្តេរ៉ុលក្នុងឈាមឡើយ។
ពង្រឹងដល់សុខភាពផ្លូវចិត្ត
តើអ្នកចង់បំបាត់នូវអារម្មណ៍ឯកោដែរទេ? ដូច្នេះចូរមានសេចក្តីស្រឡាញ់ក្នុងខ្លួន។ ការស្រាវជ្រាវនៅប្រទេសញ៉ូហ្ស៊ីលែនបានបង្ហាញអោយដឹងថា អ្នកដែលមានទំនាក់ទំនងស្នេហារយៈពេលយូរជាង ៥ឆ្នាំ ទំនងជាមិនសូវមានបញ្ហាបាក់ទឹកចិត្តឡើយ។ អ្នកឯកទេសជាច្រើនជឿជាក់ថា ទំនាក់ទំនង និងអារម្មណ៍នៃការទាក់ទងដែលផ្តល់អោយនោះនឹងជួយកំចាត់ចោលនូវអារម្មណ៍នៃភាពឯកោ និងការរស់នៅដាច់ឆ្ងាយពីគេ។
បញ្ចុះសម្ពាធឈាម
បើយោងទៅតាមការស្រាវជ្រាវសហរដ្ឋអាមេរិកបានអោយដឹងថា ការឪបគ្នាជាមួយដៃគូរយៈពេលយូរ ក្រោយមកនិយាយគ្នា ១០នាទីទៀតអាចជួយបន្ថយសម្ពាធឈាម និងបង្កើនកម្រិតអ័រម៉ូន Oxytocin ដែលជាអ័រម៉ូនបន្ធូរអារម្មណ៍ បានយ៉ាងអស្ចារ្យ។
នៅក្មេងជានិច្ច
សេចក្តីស្នេហា និងការរួមភេទត្រូវបានគេរកឃើញថា ជាសមាសធាតុជួយអោយរូបរាងខាងក្រៅរបស់យើងនៅតែមើលទៅដូចយុវវ័យដដែល។ ការស្រាវជ្រាវបានបញ្ជាក់ថា ស្ត្រីដែលរួមភេទចាប់ពីបួនដងឡើងទៅក្នុងមួយសប្តាហ៍ អាចជួយអោយពួកគេក្មេងជាងមុន ១០ឆ្នាំឯណោះ។ ការរួមភេទមិនគ្រាន់តែមានឥទ្ធិពលយ៉ាងអស្ចារ្យចំពោះរាងកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែតណ្ហានៅលើគ្រែមានទំនាក់ទំនងធ្វើអោយមនុស្សយើងយល់ថារាងកាយនៅពេលនោះគឺស្អាតតែម្តង ដែលជាហេតុនាំអោយភ្ញោចដល់អ័រម៉ូនជម្រុញដល់ភាពក្មេងជាងវ័យ និងឆ្លើយតបបានយ៉ាងល្អទៀតផង។
ប្រឆាំងនឹងជំងឺមហារីកក្រពេញអូវ៉ែ
ការស្រាវជ្រាវបានអោយដឹងថា អ្នកជំងឺមហារីកក្រពេញអូវ៉ែដែលមានភាពសប្បាយរីករាយនឹងទំនាក់ទំនងស្នេហារបស់ខ្លួន ព្រមទាំងមានអារម្មណ៍នៃទំនាក់ទំនងជាមួយមនុស្សផ្សេងៗទៀតយ៉ាងខ្លាំងក្លា ឃើញថាធ្វើអោយកោសិការមានសកម្មភាពកាន់តែខ្លាំង ជាពិសេសនៅកន្លែងដែលជាដុំសាច់មហារីកនោះតែម្តង ដែលធម្មតាធ្លាប់តែមិនសូវមានទេ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ដកស្រង់សម្ដីសំខាន់ៗទាំង៧ របស់បុគ្គលល្បីៗស្ដីពីការអប់រំ
- ធ្វើដូចម្តេចទើប កុំអោយកូនលេងថ្នាំញៀនបាន?
- តើមានចំនុចអ្វីខ្លះ ដែលធ្វើឱ្យនារី មិនងាយមានផ្ទៃពោះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!