តើធ្វើដូចម្តេចទើបរកការងារធ្វើបានលឿនទៅ?
ពេលខ្លះ វិបត្តិហិរញ្ញវត្ថុ ឬតម្រូវការចំណាយដែលមិនអាចរំពឹងទុកបានទាមទារ អោយអ្នកត្រូវការស្វែងរកការងារ ធ្វើអោយបានលឿន។ អ្នកប្រហែលជាចង់រកការងារធ្វើអោយបានលឿនដើម្បីអាចសន្សំលុយ បានច្រើនសម្រាប់ ថ្ងៃអនាគត់។ ជាមួយគ្នានេះដែរ ដើម្បីរកការងារអោយបានលឿនតាមតែអាចធ្វើបាន អ្នកត្រូវតែប្រើប្រាស់ធន ធានតារាងការងារទាំងអស់ដែលអ្នកអាចធ្វើបានដូចខាងក្រោមនេះ៖
ការសរសេរប្រវត្តិរូប
ខណៈពេលដែលការងារមួយចំនួនទាមទារត្រូវការដាក់ដឺម៉ង់នោះ អ្នកដាក់ពាក្យក៏ត្រូវភ្ជាប់ជាមួយនឹងប្រវត្តិរូបផ្ទាល់ខ្លួនដែលសរសេររៀបរាប់អំពីជំនាញ, ភាពប៉ិនប្រសប់ និងបទពិសោធន៍ការងារដែរ។ ការដាក់ពាក្យធ្វើការជាមួយនឹងប្រវត្តរូបដែលគ្មានសមត្ថភាពគឺជាវិធីសាស្ត្រលឿនបំផុតក្នុងការបាត់បង់ឱកាសការងារ ដូច្នេះចូរប្រាកដថា ប្រវត្តិរូបអ្នកបានបង្ហាញត្រួសៗទាក់ទងនឹងសមត្ថភាពការងារ និងជំនាញផ្ទាល់ខ្លួនអោយគេបានដឹង។
សរសេរ Cover Letter មួយច្បាប់ភ្ជាប់ជាមួយ
ការងារមួយចំនួនមិនត្រូវការសរសេរ Cover Letter ទេ ប៉ុន្តែបើសិនជាមានតម្រូវការវាមែន ចូរផ្តោតសំខាន់ទៅលើគោលដៅ និងសមត្ថភាពអ្នកជាពិសេសចំពោះការងារអ្នកកំពុងតែដាក់ពាក្យសុំនោះ។ ក្នុង Cover Letter នោះ ចូរប្រាកដថាអ្នកបានសរសេររៀបរាប់ ឬលើកជើងខ្លួនឯងតែម្តង។
ស្វែងរកសញ្ញាដែលត្រូវការបុគ្គលិកតាមរយៈការផ្សាព្វផ្សាយនានា
ចូរចម្លងប្រវត្តរូបអ្នកជាប់ខ្លួនជានិច្ចដើម្បីអាចដាក់ពាក្យទៅតាមដំណែងការងារណាដែលអាចធ្វើបាន។ នៅពេលអ្នកដាក់ពាក្យ ចូរសុំអោយប្រធានគ្រប់គ្រងជ្រើសយកអ្នកធ្វើការផងទៅដើម្បីអោយប្រាកដថា ដឺម៉ង់អ្នកបានដាក់នៅកន្លែងដែលត្រឹមត្រូវ។ ចូរភ្ជាប់ទំនាក់ទំនងនឹងប្រធានគ្រប់គ្រងជាមួយនឹងការសន្ទនាបែបជំនាញណាមួយដើម្បីប្រាប់អោយគេដឹងអំពីសមត្ថភាពការងាររបស់អ្នក។ រឿងនេះនឹងបង្កើនឱកាសការងារកាន់តែខ្ពស់។
ស្វែងរកតារាងជ្រើសរើសបុគ្គលិកតាមសារព័ត៌មានក្នុងតំបន់
ក្រុមហ៊ុនជាច្រើនបានបង្កើតជាការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកនៅពេលពួកគេកំពុងតែស្វែងរកបុគ្គលិកធ្វើការជាបន្ទាន់។ លើសពីនេះទៅទៀត ជំនួញនៅតាមតំបន់ប្រហែលជាអាចជ្រើសរើសបុគ្គលិកជាបណ្តោះអាសន្ន ឬការងារក្រៅម៉ោងដែរ។ ដូច្នេះវាពិតជាល្អណាស់បើសិនជាអ្នកកំពុងតែស្វែងរកការងារអោយបានលឿននោះ។
ស្វែងរកការងារតាមអ៊ីនធើណែត
គេហទំព័រស្វែងរកការងារតាមអ៊ីនធើណែតភាគច្រើននឹងទទួលយកឌឺម៉ង់របស់អ្នកតាមរយៈអ៊ីម៉េល ដែលវាជារឿងមួយកាន់តែងាយស្រួលថែមទៀតក្នុងការដាក់ពាក្យធ្វើការបានច្រើនកន្លែង។ មួយវិញទៀត តារាងការងារដែលមានតាមអ៊ីនធើណិតត្រូវបានគេបែងចែកជាក្រុមរបស់វារៀងៗខ្លួន ដូច្នេះវាពិតជាមិនពិបាកទេក្នុងការស្វែងរកការងារដែលត្រូវនឹងជំនាញរបស់អ្នក៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ស្វែងយល់ពីអត្ថន័យអំពីពិធីលាងជើង ក្នុងមង្គលការ ដែលទទួលរងការរិះគន់ និងសរសើរ
- ហេតុអ្វីបានជា ច្រមុះរបស់ខ្ញុំហូ រឈាម?
- ថ្នាំបំបាត់ការឈឺចាប់មួយចំនួន អាចបន្ថយហានិភ័យ ជំងឺមហារីកពោះវៀនធំ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!