ស្វែងយល់ពីអន្តរាយ នៃការនិយមពាក់ស្បែកជើងផ្ទាត់ ដែលអ្នកគ្រប់គ្នាគួរតែដឹង!
មិនថានរណាៗក៏ធ្លាប់ពាក់ស្បែកជើងផ្ទាត់ដែរ ទាំងនៅផ្ទះ ឬដើរទៅកន្លែងនានាក្តី។ នៅក្នុងគំនិតអ្នកគឺតែងតែ គិតថាវាមានភាពងាយស្រួល នៅក្នុងការពាក់ និងមានផាសុកភាព។ ទទួលស្គាល់ថាវាពិតជាដូច្នេះមែន ប៉ុន្តែអ្នកក៏គួរតែស្វែងយល់ ពីផលប៉ះពាល់របស់វាមួយចំនួនផងដែរ នៅពេលដែលអ្នកពាក់វាជាប្រចាំពេកដូចជា៖
១. បង្កអាការឈឺបាតជើង៖ ដោយសារផ្ទៃរបស់ស្បែកជើងផ្ទាត់ គឺមានសភាពរាបស្មើជួនកាលអ្នកក៏អាចឈឺ នៅបរិវេណបាតជើង និងកែងជើងផងដែរ ដូច្នេះគួរប្តូរមកពាក់ ស្បែកជើងមានផ្ទៃខ្ពស់ៗខ្លះ ដើម្បីឱ្យបាតជើងបានផ្លាស់ប្តូរ បរិយាកាសខ្លះផង។
២. បណ្តាលឱ្យឈឺកជើង ត្រគាក និងខ្នង៖ ដោយសារតែស្បែកជើងផ្ទាត់មាន ផ្ទៃរាបស្មើរពេក ធ្វើឱ្យជើងអាចខូចទ្រង់ទ្រាយបើអ្នកពាក់វាសម្រាប់រយៈពេលយូរ។ ហើយវាក៏អាចបណ្តាលឱ្យមានការរងរបួសកជើង ត្រគាក និងមានបញ្ហាឈឺចាប់ខ្នង ត្រឡប់មកវិញផងដែរ។ដុច្នវកុំឧស្សាហ៍ពាក់វាទៅណាមកណាពេក គួរមានស្បែក ជើងកែងផុតពីដីបន្តិចផង (ចៀងវាងតែស្បែកជើងមានកែងខ្ពស់ជ្រុលពេក) ដើម្បីផ្លាស់ប្តូរកាធ្វើចរន្តឈាមរត់ក្នុងរាងកាយផង។
៣. កើតអាការៈឈឺកំភួនជើង៖ ស្បែកជើងដែលយើងពាក់រាល់ថ្ងៃ មានការទាក់ទងទៅ នឹងកាធ្វើចលនានៃសម្ពាធឈាម។ ដូច្នេះបើយើងពាក់ស្បែកជើងផ្ទាត់ធ្វើដំណើរ ឬពាក់ក្នុងរយៈពេលយូរវាក៏អាចបណ្តាលឱ្យមានការឈឺចាប់ ផ្ទៃបាតជើង និងកែងជើង ជាពិសេសគឺបណ្តាលឱ្យមានការឈឺចាប់កំភួនជើងតែម្តង ព្រោះកំភួនជើងមិនបានប្តូរ ចលនាខ្លះ។ ដូច្នេះគួរប្តូរមកពាក់ស្បែកជើង មានកែងបន្តិចៗក្នុងគ្រាម្តងកាល ក៏ជាការប្រសើរណាស់ដែរចំពោះសុខភាពជើង។
៤. ងាយទទួលការរងរបួស៖ ដោយសារតែស្បែកជើងផ្ទាត់មានបាតស្តើង និងគ្មានរបាំងកាពារនៅសងខាងជើង ទើបវាស្រួលឱ្យបន្លា ឬអំបែងស្រួចៗ ចាក់ចូលដល់ជើងអ្នកបានយ៉ាងងាយ ដែលពេលខ្លះវាក៏អាចបង្កទៅជាគ្រោះថ្នាក់ ធ្ងន់ធ្ងរមួយចំនួនផងក៏មាន។
៥. ឆ្លងមេរោគ៖ ស្បែកជើងផ្ទាត់ងាយពាក់ ពាក់ហើយមានអារម្មណ៍ល្អ ប៉ុន្តែស្រប ពេលជាមួយគ្នានោះដែរ វាបានធ្វើឱ្យជើងអ្នក ជួបនឹងភាពកខ្វក់ ដែលមើលមិនឃើញជាច្រើន ជាពិសេសនៅតាមផ្លូវ ឬតាមផ្សារ តែងតែមានធូលីស្មោកគ្រោក ភក់ជ្រាំ និងបាក់តេរីច្រើនជាង ១៥,០០០ប្រភេទឯណោះ ដូច្នេះវាងាយនឹងឆ្លងទៅជើង របស់អ្នកណាស់បើអ្នកពាក់ស្បែកជើងផ្ទាត់ មានផ្ទៃរាបជាប់នៅនឹងដី។
សរុបមកការពាក់ស្បែកជើង ឬការជ្រើសរើសប្រភេទស្បែកជើងក៏ជាចំណែកមួយ ជួយថែរក្សាសុខភាពយើងដែរ ដូច្នេះអ្នកមិនគួរពាក់ស្បែកជើង ដែលមានបាតទន់ពេក ឬរឹងពេក ឬតូចចង្អៀតជើងពេកនោះទេ គួរជ្រើសស្បែកជើងណាដែលអាចគាំទ្រ ដល់ជើងរបស់យើងឱ្យបានល្អប្រសើរជាងមុន។ តែទោះជាយ៉ាងណាក្តីក៏ភាគច្រើន ទទួលស្គាល់ថាស្បែកជើងផ្ទាត់ជាប្រភេទស្បែកជើង ដែលងាយស្រួលពាក់ជាងដដែល ប៉ុន្តែនេះគ្រាន់តែជាការស្វែងយល់ពីជ្រុងតូចមួយប៉ុណ្ណោះ រឿងទាំងអស់គឺស្ថិត នៅក្រោមការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាជាធំ៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- តើសក់ស្កូវ អាចបំបាត់បានទេ?
- សុភមង្គលក្នុងគ្រួសារ ៖ តួនាទីរបស់ប្តី នៅពេលភរិយាមានផ្ទៃពោះ
- ហេតុអ្វីបានជាមនុស្សស្វែងរកអ្នកផ្តល់ប្រឹក្សា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!