ការងារជាក្រុមមិនសូវល្អ?
ការងារជាក្រុម ដែលមិនអាចបំពេញកិច្ចសហការគ្នាល្អបាន គឺជារឿងមួយដែលកម្រនឹងទទួលបានជោគជ័យ ហើយអ្វីៗដែលក្រុមការងារចង់ក៏នៅឆ្ងាយផងដែរ។ អាកប្បកិរិយា និងឥរិយាបថច្រើនប្រភេទអាចឆ្លុះបញ្ចាំងអំពីភាពគ្មានប្រសិទ្ធភាពនៃការងារជាក្រុម បន្ថយសីលធម៌របស់ខ្លួន និងប៉ះពាល់ដល់ការបំពេញបំណងការងារទាំងអស់តែម្តង។ ដូច្នេះ តើមានកត្តាអ្វីខ្លះដែលបញ្ជាក់អំពីការងារជាក្រុម ដែលប្រព្រឹតិ្តទៅមិនបានល្អ?
ឥរិយាបថមិនល្អ
ក្រុមការងារមួយដែលមានសមាជិកក្រុមមានឥរិយាបថមិនល្អចំពោះសមាជិកផ្សេងៗទៀត នោះផលិតផលការងារ ឬក្រុមហ៊ុននឹងអាចមិនមានប្រសិទ្ធភាពនោះទេ។ ឧទាហរណ៍ បើសិនជាសមាជិកក្រុមការងារមិនមានបំណងបំផុសគំនិត និងសម្របសម្រួល ផ្តល់យោបល់អោយគ្នា និងគាំទ្រដល់អ្នកផ្សេងទេ នោះគម្រោងផ្សេងៗដែលពួកគេធ្វើជាមួយគ្នានឹងរងការខូចខាត និងច្រើនតែមានផលមិនល្អកើតមានជាមិនខាន។ ក្រុមការងារដែលគ្មានប្រសិទ្ធភាពអាចនឹងក្លាយទៅជាមានអារម្មណ៍ល្វីងជូរចត់ និងខឹងដាក់គ្នាចំពោះ លទ្ធផលដែលខ្វះមុខខ្វះក្រោយ ឬត្រូវបង្ខំចិត្តរែកពន់នូវទំនួលខុសត្រូវដែលច្រើនលើសលុប។
គ្មានបំណងចង់សហការគ្នា
នៅពេលក្រុមការងារបង្ហាញនូវអាកប្បកិរិយាអាត្មានិយម និងមិនមានបំណងចង់សហការគ្នាជាមួយអ្នកដទៃទេនោះ វាអាចនឹងប៉ះពាល់ដល់ការងារដែលពួកគេធ្វើជាមួយគ្នាបាន។ វាប្រហែលជាអាចនាំអោយបែកបាក់ដល់ចង្វាក់នៃការពិនិត្យ ឬគ្មានមេដឹកនាំ។ បុគ្គលិកណាដែលព្យាយាមធ្វើអ្វីៗតែម្នាក់ឯង ដើម្បីគ្រប់គ្រងក្រុមរបស់ខ្លួន ឬធ្វើទៅតាមទិសដៅផ្សេង និងមិនទទួលខុសត្រូវ សុទ្ធតែមានឥទ្ធិពលអាក្រក់ចំពោះក្រុមការងារទាំងអស់។
មិនសូវមានទំនាក់ទំនង
សមាជិកក្រុមការងារដែលធ្វើការបានល្អត្រូវតែមានទំនាក់ទំនងជាមួយសមាជិកដទៃទៀតយ៉ាងមានប្រសិទ្ធភាពទាំងការសរសេរ និងពាក្យសម្តី។ ក្រុមការងារដែលមិនសូវមានជំនាញខាងធ្វើទំនាក់ទំនងគ្នា ច្រើនតែធ្វើការទាំងខុស ព្រោះទទួលបានព័ត៌មានផ្សេងៗគ្នា ហើយក៏មិនអាចអោយសមាជិកក្រុមផ្សេងទៀតធ្វើការបានល្អទៅតាមគោលដៅដែលគេចង់បានដែរ។ រឿងនេះអាចនាំអោយមានការយល់ច្រឡំ ខាតពេលវេលាលើគោលដៅដែលខុស និងរងភាពសាំចិត្តនៅពេលត្រូវធ្វើការងារដដែលម្តងហើយម្តងទៀត។
ជម្លោះក្នុងក្រុម
ក្រុមការងារផ្សំឡើងដោយសមាជិកដែលអាចមានបុគ្គលិកលក្ខណៈ និងទស្សនៈមុខជំនួញខុសៗគ្នា ដូច្នេះ វាពិតជាងាយនឹងមានជម្លោះក្នុងក្រុមណាស់។ រឿងនេះពិតជានាំអោយមានចលាចលក្នុងក្រុម និងប៉ះពាល់ដល់ផលិតផលនៃការងារខ្លាំងណាស់ ព្រោះតែមាននរណាម្នាក់ដែលចេះតែនិយាយរិះគន់គេ និងបន្ទាបគំនិតយោបល់របស់មនុស្សគ្រប់រូបក្នុងក្រុម៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- កូនរបស់ខ្ញុំចង់ខ្ពស់ជាងនេះ គួរធ្វើម៉េច?
- ឥរិយាបទនៃការអង្គុយរបស់មនុស្សស្រី អាចបញ្ជាក់ពីចំណង់ផ្លូវភេទ
- មុខរបរ ៤យ៉ាង អាចបង្កើនគ្រោះថ្នាក់ជំងឺមហារីក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!