ឈប់ស្រលាញ់ ឬក៏នៅតែស្រលាញ់គ្នា?
នៅពេលអ្នកស្ថិតក្នុងដំណាក់កាលស្រឡាញ់មនុស្សម្នាក់ហើយ ការរស់នៅក្នុងសេចក្តីស្នេហាមួយ ហាក់បីដូចជាអ្វីៗទាំងអស់ដែលអ្នកចង់បាន សុទ្ធតែធ្វើអោយអ្នកសប្បាយចិត្ត។ នៅពេលអ្នកចូលខ្លួននៅជាមួយមនុស្សម្នាក់នោះ រយៈពេលពីរបីថ្ងៃដំបូង វាពិតជារឿងអស្ចារ្យណាស់មើលទៅ។
ដំបូងឡើយ មនុស្សម្នាក់នោះហាក់បីដូចជាមានការគិតគូរច្រើន ទាក់ទាញអារម្មណ៍ និងចេះយល់ចិត្តមនុស្សដូចគ្នា។ ប៉ុន្តែ មានពេលខ្លះ ទំនាក់ទំនងស្នេហាដែលធ្លាប់តែមានពន្លឺក៏ងាយនឹងរលត់ឈឹងវិញដែរ។ ឥឡូវនេះ អ្នកមានអារម្មណ៍ថាស្នេហាមានសុភមង្គលហើយ គ្មាននរណាមកជ្រៀតជ្រែកអ្នកឡើយ ប៉ុន្តែ មនុស្សមួយចំនួនបែរជាលែងចាប់អារម្មណ៍លើគ្នាទៅវិញទៅមក។
ដូច្នេះ តើអ្នកគិតថា អ្នកកំពុងតែសប្បាយចិត្តចំពោះស្នេហារបស់ខ្លួនដែរទេ?
តើអ្នកពេញចិត្តនឹងពេលវេលានៅជាមួយគ្នាដែរទេ?
តើអ្នកពេញចិត្តនឹងអត្តចរិកគ្នាទៅវិញទៅមកដែរទេ នៅពេលដែលអ្នកចំនាយពេលនៅជាមួយគ្នា? តើអ្នកទទួលបានសេចក្តីសុខគ្រប់ពេលដែរទេ នៅពេលដៃគូហៅអ្នកចេញទៅជួបគ្នា? បើសិនជាចម្លើយថាវិជ្ជមានទាំងអស់នោះ មានន័យថា អ្នកពិតជាសប្បាយចិត្តចំពោះស្នេហាមួយនេះហើយ។ ខណៈពេលដែលមានគូស្នេហ៍មួយចំនួនដែលចំណាយពេលនៅជាមួយគ្នាដោយសារតែការខ្លាចនៅម្នាក់ឯងនោះ វាក៏មានអ្នកខ្លះទៀតចំណាយពេលវេលានៅជាមួយគ្នា ដោយសារតែពួកគេចូលចិត្តនៅជាមួយគ្នាដែរ។
តើអ្នកមានការជឿជាក់លើដៃគូច្រើនប៉ុណ្ណាទៅ?
តើអ្នកជឿជាក់លើដៃគូខ្លួនឯងខ្លាំងប៉ុណ្ណា? តើអ្នកទាំងពីរមានគិតថា ម្នាក់ៗកំពុងតែរំខាន មិនសប្បាយចិត្តដាក់គ្នាទៅវិញទៅមក ឬធ្វើអោយឈឺចិត្តគ្នាដែរទេ? កម្រិតនៃការជឿជាក់ដែលអ្នកមានក្នុងរង្វង់ស្នេហានេះ គឺវាសំខាន់ខ្លាំងណាស់ ដើម្បីអោយស្នេហាអាចបន្តទៅមុខទៀតបាន។
តើទំនាក់ទំនងខាងផ្លូវភេទ មានលក្ខណៈកក់ក្តៅដូចម្តេចទៅ?
តើអ្នកមានពេលវេលាគ្រប់គ្រាន់នៅជាមួយដៃគូ ជាពិសេសការផ្តល់នូវការសប្បាយខាងផ្លូវភេទដែរទេ? តើអ្នកស្រាប់តែចង់រួមភេទភ្លាមៗដែរទេ? បើសិនជាដៃគូអ្នកមិនមានភាពស្រើបស្រាលខាងផ្លូវភេទទេនោះ ការងាររបស់អ្នក គឺធ្វើយ៉ាងណាដោះស្រាយបញ្ហានេះអោយបានសិន។ តើដៃគូអ្នកមានបង្ខំអោយអ្នកធ្វើសកម្មភាពផ្លូវភេទណាមួយដែលអ្នកមិនមានផាសុខភាពដែរទេ? បើសិនជាគេពិតជាបង្ខំអោយអ្នកធ្វើអ្វីមួយដែលអ្នកមិនចង់ធ្វើមែននោះ ចូរព្យាយាមនិយាយត្រង់ទៅត្រង់មក ហើយបើសិនជាគេនៅតែបន្តទៀតនោះ យកល្អគួរតែដល់ពេលក្រើនរំលឹកអំពីទំនាក់ទំនងស្នេហារបស់អ្នកហើយ។
ស្នេហាហារដ៏ល្អមួយត្រូវតែមានការយល់ដឹងអំពីគ្នា ជឿជាក់លើគ្នា និងថែរក្សាគ្នាអោយបានច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកស្រឡាញ់ដៃគូមែន អ្នកមិនត្រូវរំពឹងថា គាត់នឹងស្រឡាញ់អ្នកដូចអ្នកស្រឡាញ់គាត់ឡើយ។ ចូរយល់ថា មនុស្សគ្រប់រូប សុទ្ធតែមានវិធីសាស្ត្ររៀងៗខ្លួនក្នុងការបង្ហាញអំពីសេចក្តីស្រឡាញ់៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ៥យ៉ាងបើបានធ្វើជាមួយគ្នា ធានាថាបំភ្លេចមិនបាន ទោះឈ្លោះគ្នាបែកផ្សែងក៏មិនបែកដែរ!
- ៥ចំណុចបើនារីៗនៅតែប្រឹងធ្វើច្បាស់ជាសង្សារទ្រាំមិនបានសុំបែក
- តើអ្នកមិនត្រូវប្រើ ទង្វើអ្វីខ្លះ មកអប់រំកូន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!