ធ្វើ​ដូចម្តេច​ទើប​ស្នេហា​អ្នក​មិន​មាន​ភាព​ធុញ​ទ្រាន់​

 
 

​វា​ងាយ​ណាស់​ដែល​ធ្វើអោយ​យើង​ធ្លាក់ខ្លួន​ចូលទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ដ៏​រ៉ូ​ម៉ែន​ទិច​មួយ ប៉ុន្តែ​មិន​ខ្វល់ ថា​ពិបាក ប៉ុណ្ណា​ទេវា​ប្រហែល​ហាក់បីដូចជា អាច​ចៀសវាង​ទម្លាប់​ធុញទ្រាន់​ក្នុង​រង្វង់​ស្នេហា​បាន ព្រមទាំង​អាច​ជួយ​អោយ​ជីវិត​ពោរពេញ​ដោយ​ភាព​រ៉ូ​ម៉ែន​ទិច​ទៀត​។ ការខិតខំ​ប្រឹងប្រែង​ដើម្បី​ជម្រុញ​អោយ​ស្នេហា​មានតម្លៃ​គួរតែ​ជា​រឿង​ត្រូវ​ធ្វើ​តែ​ធ្វើ​ដើម្បី​ទទួលបាន​ប្រយោជន៍​ខាង​សុខភាព​ផ្លូវចិត្ត និង​កាយ ព្រោះ​វា​អាច​ផ្តល់អោយ​ពួកគេ​ទទួលបាន​ប្រព័ន្ធ​គាំទ្រ​ដែល​ចៀស​ផុត​ពី​ជីវិត​ពោរពេញ​ដោយ​ស្ត្រេសបាន​។​

ការ​ណាត់​ជួប​គ្នា​នៅ​ពេលយប់​
ពិតណាស់ អ្នក​និង​ដៃ​គួរតែមាន​ជម្រើស​ដើម្បី​នៅ​ជាមួយគ្នា​ក្នុង​ពេល​យប់​ម្តង​ហើយ​ម្តងទៀត ជាពិសេស​ការ​ញ៉ាំ​អាហារ​, ចំអិន​អាហារ​ពេលយប់ និង​រៀបចំ​គម្រោង​មើល​រឿង​ជាដើម​។ ឬ​អ្នក​ទាំង​ពីរ​អាច​ស្លៀក​សម្លៀកបំពាក់​ដើម្បី​ចូលរួម​កម្មវិធី​ញ៉ាំ​អាហារ​ពេល​យប់​, មើល​រឿងកុន ឬ​ការ​រាំ​កម្សាន្ត​នៅ​ពេល​ល្ងាច​។ ចូរ​រៀប​គម្រោង​អោយមាន​លក្ខណៈ​ខុស​ពី​ធម្មជាតិ​ដែល​អ្នក​ធ្លាប់​តែ​ធ្វើ​ទៅ ព្រោះ​វា​អាច​ជម្រុញ​អោយ​ស្នេហា​អ្នក​មាន​ភាព​ស្រស់ស្រាយ ជាពិសេស​ម្នាក់ៗ​នឹង​បញ្ចេញ​សារធាតុ​អុក​ស៊ី​តូ​ស៊ីន​ក្នុង​ខួរក្បាល​ដើម្បី​បង្កើន​អារម្មណ៍​ភ្ញាក់ផ្អើល​ក្នុង​ការរក្សា​ចំណង​ស្នេហា​។​

ធ្វើ​ដំណើរ​កម្សាន្ត​
ការធ្វើ​ដំណើរ​កម្សាន្ត​នៅ​ចុង​សប្តាហ៍​ជាមួយ​ដៃគូ​គឺជា​រឿង​មួយ​ដែល​ជួយ​បង្កើន​ភាពរស់រវើក​ដល់​ស្នេហា​ហើយ ព្រមទាំង​ធ្វើអោយ​អ្នក​ទាំង​ពីរ​បង្កើត​បាន​ជា​អនុសាវរីយ៍​ថ្មីៗ​ទៀតផង​។ បើសិន​ជា​អ្នក និង​ដៃគូ​ចូលចិត្ត​ការ​ដើរលេង​នោះ ចូរ​ចំណាយ​ពេល​ធ្វើដំណើរ​ឡើង​ភ្នំ​ដើម្បី​អាច​បោះតង់​, ជិះ​ស្គី ឬ​ស្តូចត្រី​ជាដើម​។ ការចំណាយ​ពេល​ដើរ​លេង​ជាមួយ​គ្នា​បែប​នេះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​សុខភាព​ផ្លូវកា​យ​និង​ចិត្ត​ដូច​ជា បង្កើន​សកម្មភាព​រាង​កាយ​, បង្កើន​ចំនួន​វីតាមីន D (​សម្រាប់​ទប់ស្កាត់​ការបាក់​ទឹកចិត្ត​, ជំងឺ​គាំងបេះដូង និង​មហារីក​) ព្រមទាំង​បង្កើន​ភាព​មាន​សុភមង្គល​។​

ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ និង​ចិត្ត​
រឿង​មួយ​ដែល​ធ្វើអោយ​ស្នេហា​មាន​ភាព​ធុញទ្រាន់​លឿន​បំផុត​នោះ​គឺ​ការ​កង្វះ​ភាពស្និទ្ធស្នាល​ខាង​ផ្លូវកាយ និង​ចិត្ត​តែម្តង​។ ការ​ដែល​មិន​បាន​រួមភេទ​ជា​ញឹកញាប់​ច្រើនតែ​ជា​ក្តីបារម្ភ​មួយ​ក្នុង​ការព្យាបាល​ស្នេហា​មនុស្ស​ប្រុស​ស្រី​។ មាន​កត្តា​ច្រើនណាស់​ដែល​ចូលរួម​ក្នុង​រឿង​នេះ​ដូចជា ការខឹង ឬ​សកម្មភាព​ផ្លូវភេទ​ដែល​គួរ​អោយ​ធុញទ្រាន់ និង​មិន​អាច​ធ្វើអោយ​ការ​រួមភេទ​នោះ​ក្លាយទៅជា​រឿង​សំខាន់​បាន​។ ដូច្នេះ​ដើម្បី​អោយ​សិច​នៅតែ​ល្អ ចូរ​ធ្វើយ៉ាងណា​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី ព្រមទាំង​ព្យាយាម​ស្វែងរក ឬ​ពិសោធន៍​ក្បាច់​រួមភេទ​ថ្មីៗ​ផង​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម