ចេះថ្នាក់ថ្នមគូស្នេហ៍ ផ្តល់ប្រយោជន៍អ្វីខ្លះ?
ជីវិតគូរស្នេហ៍ តើមាននរណាខ្លះដែលមិនចូលចិត្តការថ្នាក់ថ្នមគ្នា? គ្មានអ្វីដែលធ្វើអោយយើងមានអារម្មណ៍ល្អជាងការរស់នៅក្នុងរង្វង់ដៃមនុស្សដែលយើងស្រឡាញ់ឡើយ។ សំណួរសួរថា ក្រៅពីអារម្មណ៍បែបនេះ តើមានហេតុផលអ្វីខ្លះទៀតដែលធ្វើអោយពួកគេចូលចិត្តថ្នាក់ថ្នមគ្នា?
ពង្រឹងចំណងស្នេហា
កាលណាអ្នក និងដៃគូនៅកាន់តែនៅជិតគ្នាក្នុងពេលកំពុងតែដេកនោះ វាទំនងជាអាចធ្វើអោយអ្នកមានអារម្មណ៍កាន់តែសប្បាយរីករាយនឹងស្នេហារបស់អ្នក។
ធ្វើអោយអ្នកកាន់តែសប្បាយចិត្ត
រឿងនេះគួរតែអរគុណដល់អរម៉ូន Dopamine និង Serotonin។ ការស្ទាបអង្អែលនរណាម្នាក់ ធ្វើអោយអ្នកបញ្ចេញអរម៉ូនទាំងពីរប្រភេទនេះ ដែលអាចបង្កើនអារម្មណ៍ និងជួយបំបាត់បញ្ហាបាក់ទឹកចិត្ត។
មិនសូវមានស្ត្រេស
ពេលអ្នកប៉ះសាច់គ្នាទៅវិញទៅមកបែបនេះ ខួរក្បាលនឹងបញ្ជូនសញ្ញាទៅក្រពេញលើតម្រងនោម ដើម្បីកាត់បន្ថយការផលិតសារធាតុ Cortisol ដូច្នេះវានឹងមិនធ្វើអោយអារម្មណ៍អ្នកអន្ទះសារឡើយ។
ជួយអោយដេកកាន់តែលក់ស្រួល
នៅពេលដែលអ្នកមិនសូវគិតច្រើន អ្នកអាចនឹងដេកលក់បានយ៉ាងស្រួល។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
អារម្មណ៍ល្អជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺផ្សេងៗ។ រឿងនេះយើងអាចនិយាយបានថា ការថ្នាក់ថ្នមគ្នាមានសារៈប្រយោជន៍ជាងការបង្កើនចំនួនវីតាមីន C ទៅទៀត។
ជីវិតផ្លូវភេទស្រស់ស្រាយជាងមុន
ដៃគូជាច្រើនដែលធ្វើការថ្នាក់ថ្នមគ្នាក្រោយពេលរួមភេទចប់ ទំនងជាមានការសប្បាយនឹងជីវិតផ្លូវភេទរបស់ពួកគេ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- របៀប ទប់កំហឹង
- ងាយៗ ដើម្បីបំបាត់ការឈឺចាប់ពេលមករដូវ
- សាច់ត្រីនិងសាច់សត្វផ្សេងទៀត មួយណាល្អជាង?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!