តោះទៅស្វែងយល់ពីអត្ថប្រយោជន៍របស់ផ្លែននោងជ្រុងទាំងអស់គ្នា!
ផ្លែននោងជ្រុងជាផ្លែរុក្ខជាតិមួយប្រភេទ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ពីខាងក្នុង។ វាមានផ្កាពណ៌លឿងស្រស់ស្អាតខ្លាំងណាស់ នារដូវវស្សានៅតាមស្រុកស្រែចម្ការ។ ហើយមិនតែប៉ុណ្ណោះមានកន្លង់ជាច្រើន បានមកចោមរោមក្រេបលំអងផ្កាដែលមើលទៅគួរឱ្យច្រណែនណាស់។ នៅក្នុងផ្លែវាមានតម្លៃ និងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព មិនថាមនុស្សចាស់ ឬក្មេងនោះទេ។
ផ្លែននោងជ្រុង គឺជាបន្លែដែលសម្បូរពោរពេញទៅដោយវីតាមីនជាច្រើនមុខ ដូចជាវាជួយកសាងបន្ថែមឡើងវិញ នូវការបាត់បង់ជាតិទឹករបស់រាងកាយ ព្រោះវាជាប្រភេទបន្លែមានផ្ទុកទៅដោយជាតិទឹកច្រើនមែនទែន។ នៅសម័យបុរាណគេបានចាត់ទុកថា ផ្លែននោងជ្រុង ជាបន្លែរុក្ខជាតិឱសថម្យ៉ាង ដែលមានសារធាតុត្រជាក់ច្រើនជាងគេ ក្នុងចំណោមបន្លែផ្សេងៗទៀត ព្រោះវាអាចជំនួយដល់ការរំលាយអាហារនៅក្នុងក្រពះ ធ្វើ ឱ្យបំពង់កមានដំណើរការល្អ កាត់បន្ថយអាការគ្រុនក្តៅ និងបញ្ចុះកំដៅពីក្នុងរាងកាយ បានយ៉ាងមានប្រសិទ្ធភាព។
មិនតែប៉ុណ្ណោះវាមានមុខងារពិសេសក្នុងការបន្ថែមជាតិ សរសៃដល់រាងកាយ ជំនួយចំណោះសុខភាពព្រោះវាសម្បូរទៅដោយ សារធាតុរ៉ែ សំខាន់ៗ ដូចជាការផូស្វ័រក៏មានបរិមាណខ្ពស់ ឯសារជាតិដែកដែលជំនួយដល់ឈាមវិញ ក៏មានច្រើនណាស់ដែរ។ ហើយសារជាតិរ៉ែ នឹងជួយពង្រឹងធ្មេញ និងឆ្អឹងរបស់យើងឱ្យបានរឹងមាំល្អ។
ទាំងនេះគឺជាគុណតម្លៃដ៏ខ្ពស់របស់ផ្លែននោងជ្រុង ដែលអ្នកមិនត្រូវមើលរំលងនោះទេ។ ក្រៅពីនេះស្លឹកវាគេក៏អាចត្រូវប្រើដាំទឹកផឹក ដើម្បីជំនួយដល់ក្នុងការបំបាត់អាការកក ឈាមនៅតាមសរសៃ ឬក្នុងទឹកនោម កំដៅសាច់ដុំ បំបាត់អាការៈក្តៅខ្លួនផងដែរ។ លើសពីនេះស្លឹកវាក៏អាចជួយបន្សាបជាតិពឹសពុល ដែលបណ្តាលមកពីសត្វល្អិតខាំ ឬកើតអាការៈ ពុលទឹកភេសជ្ជៈណាមួយបានយ៉ាងល្អផងដែរ។ ម្យ៉ាងវិញទៀតវាក៏អាចជួយដោះស្រាយបញ្ហាដែលទាក់ទងទៅនឹងការមករដូវមិនទៀងទាត់របស់ស្រ្តីឱ្យមកជាធម្មតាវិញ។
បើនិយាយពីការយកទៅធ្វើម្ហូបញ៉ាំវិញ ផ្លែននោងជ្រុងអាចយកទៅចម្អិនបានជាច្រើនមុខ មានដែលមានរសជាតិឆ្ងាញ់ពិសាខុសៗប្លែកពីគ្នាដូចជា ស្ងោរធ្វើជាអន្លក់ទឹកគ្រឿង ឆា ឬចៀនជាមួយស៊ុតនិងសាច់សត្វនានា ស្លសម្លម្ជូរ និងប្រើធ្វើជាគ្រឿងផ្សំជាមួយ បន្លែផ្សេងបានយ៉ាងឈ្ងុយឆ្ងាញ់ត្រូវមាត់ត្រូវចិត្ត។
#ទិចនិកនៅក្នុងការទិញផ្លែននោងជ្រុង៖ ដើម្បីទិញននោងជ្រុងយកទៅចម្អិនអាហារបានឆ្ងាញ់មិនខុសបំណងគឺត្រូវមើលថា វាមានខៀវស្រស់ល្អដែរឬទេ បើវាមានពណ៌ខៀវក្រម៉ៅគួរចៀសវាង ឯផ្លែរបស់វាវិញ គួរជ្រើសយកផ្លែណាដែលមានរូបរាងត្រង់ស្រឡូនល្អ មិនវៀចវេរ ឬកោងក្ងុក និងមាន គែមខាងក្រៅមុតស្រួចៗបន្តិចផង។
#ទិចនិកនៅក្នុងការចម្អិនផ្លែននោង៖ ក្រៅពីការជ្រើសរើសបានផ្លែល្អហើយ ដើម្បី ចម្អិននោងឱ្យមានរសជាតិឆ្ងាញ់ មិនបាត់បង់ជាតិផ្អែមពីធម្មជាតិនោះ ពេលយកវាទៅ ស្ងោរសូមអ្នកគួរកុំចិតសំបកវាចេញអី គឺដោយគ្រាន់តែចិតជ្រុងៗស្រួចៗ របស់វាចេញជាការស្រេច ព្រោះថាសំបកវានឹងជួយការពារ ការបាត់បង់សារធាតុចិញ្ចឹមដែលនៅក្នុងសាច់ននោងបានល្អ ជាងការដែលយើងចិត្តយកសំបកវាចេញទាល់តែអស់៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ខ្ញុំមានជំងឺ ទឹកនោមផ្អែម! តើខ្ញុំអាចញ៉ាំ អ្វីបានខ្លះទៅ?
- តិចនិកនៃការថើប សម្រាប់ស្នេហ៍គ្រាដំបូង
- ការងារ អាចបង្កវិបត្តិ ជីវិតស្នេហារ គូភរិយាស្វាមី
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!