សកម្មភាព​ជម្រុញ​អោយ​ស្នេហា​កាន់តែ​ល្អ​ជាង​មុន​

 
 

​ម៉ា​ហ្គារី​តា តា​តា​កូ​វស្គី (Margarita Tartakovsky, M.S.) បានអោយដឹងថា សុភាសិត​មួយ​និយាយថា “​សកម្មភាព​អាច​បន្លឺសម្លេង​លឺ​ជាង​ពាក្យ​និយាយ​ទៅទៀត​” ហើយ​រឿង​នេះ​ពិតជា​ត្រឹមត្រូវ​ណាស់​នៅ​ពេល​អ្នក​បាន​បង្ហាញ​យ៉ាង​សកម្ម​ថា ប្តី​ឬ​ប្រពន្ធ និង​ស្នេហា​របស់​អ្នក​ជា​មនុស្ស​ដែល​មាន​អាទិភាព​បំផុត​ចំពោះ​អ្នក​។ ស្នេហា​របស់​អ្នកត្រូវការ​ភាពជឿជាក់​, ការប្តេជ្ញា និង​ការអោយ​តម្លៃ​ដើម្បីអោយ​វា​មាន​ភាព​យូរអង្វែង ហើយ​អ្នក​អាច​ធ្វើ​វា​បាន​តាមរយៈ​ការបង្កើត​នូវ​សកម្មភាព​ធ្វើ​ជាមួយគ្នា​ដើម្បី​បង្កើន​គុណភាព​នៃ​ការបង្កើត​ស្នេហា​កាន់តែ​ល្អ និង​រឹងមាំ​ជាង​មុន​ថែម​ទៀត​។​

​បង្កើត​ភាពជឿជាក់​
​ចូរ​បង្កើត​ភាពជឿជាក់​តាមរយៈ​ការរក្សា​នូវ​កិច្ចសន្យា​របស់​អ្នក​។ បើសិនជា​អ្នកធ្វើដំណើរ​មាន​ភាពយឺតយ៉ាវ ចូរ​ទូរស័ព្ទ​ទៅប្តីឬ​ប្រពន្ធ និង​អោយ​ដៃគូ​ដឹងថា​ពេល​ណា​ទើប​អាច​លើកលែង​អោយ​អ្នក​បាន​។ អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ​ធ្វើ​យ៉ាងណា​កុំអោយ​មាន​ភាព​លាក់លាម​គ្នា​អោយសោះ​។​

​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​
​ចូរ​បញ្ជាក់ថា ប្តី​ឬ​ប្រពន្ធ​អ្នក​គឺជា​មនុស្ស​ដែល​សំខាន់​បំផុត​តាម​រយៈ​ការជ្រើសរើស​ពេលវេលា​នៅ​ជាមួយ​គេ​ជំនួស​ការសប្បាយ​ជាមួយ​មិត្តភក្តិ​។ ចូរ​ដាក់​សញ្ញា​ដើម្បី​រំលឹក​ដល់​អ្នក​ដូចជា ការដាក់​រូបថត​ប្រពន្ធ ឬ​ប្តី​អ្នក​នៅ​លើ​តុ​ធ្វើការ​ជា​ដើម​។ ចូរ​ធ្វើការ​ណាត់​ជួប​គ្នា​នៅពេល​យប់​អោយបាន​ទៀងទាត់ និង​ជ្រើសរើស​សកម្មភាព​ដែល​អាច​ធ្វើ​ជាមួយគ្នា​បាន​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ច្រើន​នោះ ចូរ​យល់​ស្រប​នឹង​ការជួប និង​លួង​ប្រពន្ធ ឬ​ប្តី​អ្នក​រហូត​។ អ្នក​អាច​និយាយ​ពាក្យ​ផ្អែមល្ហែម​បាន​ដូចជា “​បង​ពិតជា​មាន​សំណាង​ណាស់​ដែល​បាន​អូន​ជា​ប្រពន្ធ​” ឬ “​គ្មាន​នរណា​ម្នាក់​ធ្វើ​ល្អ​ដូច​បង​ធ្វើ​ចំពោះ​អូន​ឡើយ​”​។​

​ធ្វើខ្លួន​អោយ​មាន​តម្លៃ​
​ចូរ​ចែករំលែក​អារម្មណ៍​របស់​អ្នក​ជាមួយ​ប្តី ឬ​ប្រពន្ធ​ដើម្បី​បង្ហាញ​នូវ​តម្លៃ​របស់​អ្នក​។ ចូរ​ធ្វើ​ដូច​ការ​ពិត​អញ្ចឹង ដោយ​អោយ​ដៃគូ​អ្នក​ដឹងថា​ពេល​ណា​អារម្មណ៍​អ្នក​មាន​ការឈឺចាប់ ឬ​ពេល​ណា​ដែល​អ្នក​មិន​សប្បាយចិត្ត​។ ចូរ​ស្ទាបអង្អែល​គាត់​ដោយ​ក្តីស្រឡាញ់ និង​ប្រុងប្រយ័ត្ន​ដើម្បី​អោយដឹងថា ស្នេហា​នេះ​មាន​តម្លៃ​ចំពោះ​អ្នក​មែន​។ ចូរ​បង្ហាញ​ពី​អារម្មណ៍ និង​អនុញ្ញាត​អោយ​ប្រពន្ធ ឬ​ប្តី​អ្នកផ្តល់​នូវ​ផាសុខភាព និង​គាំទ្រ​នៅពេល​អ្នកត្រូវការ​វា​។​

​ចែករំលែក​ការសប្បាយ​ជាមួយគ្នា​
​មិន​ត្រូវអោយ​ការសប្បាយ​កប់​ចោល​ក្នុង​ស្នេហា​របស់​អ្នក​ឡើយ​។ ចូរ​បង្កើត​ជា​ការធ្វើដំណើ​រ​កម្សាន្ត​មួយ​ដើម្បី​ក្លាយទៅជា​អនុស្សាវរីយ៍​ថ្មី ឬ​ចាប់ផ្តើម​បង្កើត​ទម្លាប់​កម្សាន្ត​ថ្មី ឬ​ការចាប់អារម្មណ៍​ណាមួយ​ដែល​អាច​ធ្វើ​ជាមួយគ្នា​បាន ដូច​ជា​ការ​រាំលេង​តែ​ពីរ​នាក់​ជាដើម​។ អ្នក​អាច​និយាយ​រឿង​កំប្លែង​ដើម្បី​អាច​សើច​ទាំងអស់គ្នា​។ លេង​ហ្គេម​កម្សាន្ត​, រត់​លេង​នៅក្នុង​ឧស្យាន ឬ​លេង​កាំភ្លើង​បាញ់​ទឹក​ដាក់​គ្នា​ក៏​ជា​រឿង​សប្បាយ​ដែរ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម