ទិចនិកជួយឱ្យអ្នក មានអារម្មណ៍ល្អប្រសើរជាងមុន ចៀសផុត ពីភាពស្មុគស្មាញ!
ទទួលស្គាល់ថាមនុស្សយើងគ្រប់គ្នា គ្មាននណារម្នាក់ ដែលមានអារម្មណ៍ល្អគ្រប់ពេល វេលានោះទេ។ ជាធម្មតារឿងអាក្រក់ និងរឿងល្អ តែងតែដើរទន្ទឹមគ្នាជានិច្ច។ បើថ្ងៃ នេះមានល្អកើតមានឡើងចំពោះអ្នក គឺអ្នកច្បាស់ជាសប្បាយចិត្ត និងមានអារម្មណ៍ល្អណាស់ត្រូវទេ ប៉ុន្តែផ្ទុយមកវិញ បើសិនជាមានរឿងអាក្រក់ចំពោះអ្នក អ្នកពិតជាមានអារម្មណ៍មិនល្អនោះឡើយ។ តែប្រសិនបើអ្នកដឹងអំពីរបៀបគ្រប់គ្រង និងសម្រួលអារម្មណ៍របស់ខ្លួនឯង ឱ្យបានប្រសើរជាងមុន ប្រាកដណាស់ អ្នកនឹងអាចលុបបំបាត់អារម្មណ៍អាក្រក់ៗទាំងនោះបានយ៉ាងងាយ។
តទៅនេះយើងនឹងណែនាំទិចនិកមួយចំនួន ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរចៀសផុតពីភាពស្មុគស្មាញ បន្សល់តែភាពរីករាយ និងអ្វីល្អៗក្នុងជីវិត៖
#ជាជំហានដំបូង៖អ្នកត្រូវតែដឹងអំពីស្ថានភាពនៃអារម្មណ៍តឹងតែង ដែលតែងតែកើតមាន ឡើងចំពោះខ្លួនអ្នកជាមុនសិន ហើយរកឬសគល់នៃបញ្ហាទាំងអស់ ឱ្យឃើញ ដូចជា ការស្អប់ខឹងច្រណែន អាក់អន់ចិត្ត ទុក្ខព្រួយ ភាពអផ្សុកជាដើម។ អ្នកគួរប្រើថាមពល នៃចិត្តដើម្បីស្វែងរកវាតាមរយៈការធ្វើសមាធិ តាំងសតិបន្ធូរអារម្មណ៍ ឬតាំងស្មារតីឱ្យបាននឹងធឹងល្អ ដោយគិតស្រមៃនៅក្នុងចិត្ត ថាម្តាយអ្នក ឬមនុស្សជាទីស្រឡាញ់ កំពុងតែឱបអ្នកជាប់ក្នុងរង្វង់ដៃ។ អ្នកដឹងទេ? អារម្មណ៍អាក្រក់ៗ និងរឿងស្មុគស្មាញនឹងមានអំណាចទន់ខ្សោយ ប្រសិនបើនៅក្នុងខួរក្បាលអ្នក ព្យាយាមគិតរឿងល្អៗងាយៗ ហើយទទួលស្គាល់ថា «នេះហើយជាបញ្ហារបស់ជីវិត»។
ផ្ទុយមកវិញ វានឹងបង្ហាញខ្លួនសាជាថ្មីម្តងទៀត បើនៅក្នុងការគិតរបស់អ្នក គ្មានរឿង ល្អៗទាំងនោះនៅជាមួយ។ សំខាន់អ្នកត្រូវដឹងថា វិថីនៃជីវិតតែងមានភាពរីករាយ និងរឿងគួរឱ្យចាប់អារម្មណ៍ជាច្រើនខ្លាំងណាស់។ អារម្មណ៍អាក្រក់ កំហឹង ការស្អប់ យើងបានជួបវាជាញឹកញាប់តែសូមកុំយក ចិត្តទុកដាក់ទៅលើវាពេកអីគួរបណ្តោយឱ្យ វាកន្លងផុតទៅដូចជា ខ្យល់ដង្ហើមយើងអញ្ចឹងមានដកចូលនិងដកចេញជានិច្ច មិន ដែលផ្លាស់ប្តូរនោះទេ រហូតដល់ថ្ងៃយើងអស់ជីវិត។ បើអ្នកមានអារម្មណ៍ស្រ្តេសខ្លាំង សូមដកដង្ហើមចេញចូលឱ្យបានវែងៗ នៅកន្លែងស្ងប់ ឬកណ្តាលធម្មជាតិនៅទីណាមួយ ដើម្បីឱ្យចិត្តបានស្ងប់ និងខួរក្បាលបានសម្រាកខ្លះផង។
#ការជួយអ្នកដទៃឱ្យអារម្មណ៍ល្អប្រសើរជាងមុន៖ អ្នកក៏អាចជួយអ្នកដទៃឱ្យមានអារម្មណ៍ល្អប្រសើរជាងមុនបានផងដែរ ដោយនៅពេលដែលគេមានអារម្មណ៍មិនល្អ សូមអ្នកកាន់ដៃរបស់ពួកគេឱ្យជាប់ ហើយប្រាប់ឱ្យគេ យកចិត្តផ្តោតទៅលើខ្យល់ដង្ហើមចេញចូលស្របពេលជាមួយគ្នាដំណាលគ្នានឹងអ្នកដែរ។ នោះអារម្មណ៍ស្មុគស្មាញនឹងរលាយបាត់ទៅដោយមិនដឹងខ្លួន។ ក្រៅពីនេះអ្នកក៏អាច ប្រើនូវវិធីបណ្តុះបណ្តាលអារម្មណ៍ ឱ្យបានប្រសើរតាមរយៈវិធីផ្សេងៗទៀត ដូចនេះផងដែរ៖
•ហាត់ប្រាណឱ្យបានទៀងទាត់ ឬលេងកីឡាផ្សេងៗ តែមិនមែនជាការលេងកីឡា ដើម្បីភ្នាល់ចាញ់ឈ្នះនោះទេ ត្រូវចងចាំថាគ្រាន់តែលេងដើម្បីលំហែអារម្មណ៍តែប៉ុណ្ណោះ។
•សម្លឹងមើលទិដ្ឋភាពនៅជុំវិញខ្លួន ប្រកបដោយភាពសុទិដ្ឋិនិយម គឺមានសញ្ញាបូក (+) ជានិច្ច។
•មានការយោគយល់អធ្យាស្រ័យ មេត្តាករុណា និងការយល់ចិត្តថ្លើម មនុស្សនៅជុំវិញ ខ្លួនឱ្យបានច្រើនគិតពីចិត្តគេចិត្តយើង(Empathy)។
•បង្រ្កាបចិត្តអាត្មានិយមឱ្យទាបជាងចិត្ត សណ្តោសប្រណី ទាំងចំពោះខ្លួនឯង និងអ្នក ដទៃ។
•នឹកដល់ព្រឹត្តិការណ៍ល្អដែលបានកើតឡើងចំពោះអ្នក យ៉ាងហោចណាស់១ថ្ងៃឱ្យ បានម្តងដែរហើយអរគុណជីវិត ដែលបានធ្វើឱ្យអ្នកជួបប្រទះ នូវរឿងល្អទាំងនោះក្នុងជីវិត ដោយមិនចាំបាច់គិតដល់រឿងមិនល្អនោះទេ។
•រស់នៅក្នុងបរិស្ថានល្អមានអនាម័យនៅក្នុងចំណោមមិត្តភក្តិដែលមានតែភាពសប្បាយ រីករាយគ្មានសម្ពាធច្រើន។
•ចូរស្ដាប់ភ្លេង ឬចម្រៀងដែលអ្នកចូលចិត្ត ហើយបង្ហើរអារម្មណ៍តាមវាយឺតៗ ដើម្បី បន្ថយការគិតច្រើន។
•មានមោទនភាពនិងពេញចិត្តចំពោះដោយខ្លួនឯង នៅក្នុងរឿងការពិត ជាក់ស្តែង ដែលខ្លួនបានធ្វើនៅថ្ងៃនេះ។
•ជំរុញហើយលើកទឹកចិត្តឱ្យខ្លួនឯងឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបានជា មួយនឹងក្តីសង្ឃឹមជាប់ជានិច្ច។
ទាំងនេះគឺជាការអភិវឌ្ឍអារម្មណ៍ឱ្យបានល្អប្រសើរជាងមុន ដែលអ្នកគួរតែអនុវត្ត វា។ បន្ទាប់មកអ្នកគឺជាការមើលឃើញថា អ្វីៗគឺគួរឱ្យស្រឡាញ់ខ្លាំងណាស់នៅជុំ វិញខ្លួនហើយអារម្មណ៍ស្មុគស្មាញផ្សេងៗ នឹងរលាយបាត់បង់ពីក្នុងចិត្តអ្នកបានយ៉ាងឆាប់រហ័ស៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្វីជាមួលហេតុ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនល្អ?
- ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ អាចជះឥទ្ធិពលដល់ទម្ងន់នៅថ្ងៃក្រោយ
- ធ្លាក់ត្របកភ្នែក ពេលណាដែលត្រូវជួប នឹងគ្រូពេទ្យ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!