៥វិធីងាយៗ ផ្លាស់ប្តូរខ្លួនឯង ទៅជានារីម្នាក់ ដែលបុរសៗភាគច្រើន កំពុងតែស្វែងរក!
មនុស្សស្រីក្រៅពីមានសម្រស់មន្តស្នេហ៍ នៅក្នុងការទាក់ទាញភេទផ្ទុយហើយ ថែម ទាំងមានសមត្ថភាពអាចបង្កើនឱកាសឱ្យខ្លួនឯង សម្រាប់ធ្វើឱ្យមនុស្សនៅជុំវិញខ្លួនចូលចិត្ត និងងាយទៅជិតពួកនាងបន្ថែមទៀត។
ប៉ុន្តែសមត្ថភាពដ៏ពិសេសនេះ មិនមែនមនុស្សស្រីគ្រប់រូប សុទ្ធតែមានវានោះទេ។ នារីដែលគួរឱ្យទាក់ទាញ និងគួរឱ្យចូលចិត្ត ជានារីម្នាក់ ដែលចេះតុបតែងបន្ថែម ទៅលើរូបរាងកាយ និងស្គាល់ពីខ្លួនឯងច្បាស់ ទាំងបុគ្គលិកលក្ខណៈ និងចិត្តគំនិត។
ថ្ងៃនេះខ្មែរឡូត នឹងផ្តល់ដំបូន្មាន៥យ៉ាង ទៅលើរបៀបបង្កើនមន្តស្នេហ៍របស់សុភាពនារីទាំងឡាយ៖
១. Make Up (ផាត់មុខ)៖ វាគឺជារឿងសំខាន់ណាស់ សម្រាប់មនុស្សស្រីដែលមិនអាចខ្វះ និងមិនអាចប្រកែកបាន។ ការតុបតែងមុខរួមចំណែកយ៉ាងខ្លាំង ដើម្បីបន្ថែមភាពទាក់ទាញរបស់ស្រីៗ ព្រោះវាបានបិទបាំង ភាពមិនល្អឥតខ្ចោះនៅលើផ្ទៃមុខបាន ជាពិសេស នៅលើបបូរមាត់ បើមនុស្សស្រីលាបក្រែមពណ៌ក្រហមវិញ នាងនឹងក្លាយទៅជានារីវ័យក្មេងស្រស់ស្អាត ហើយនឹងស៊ិចស៊ីម្នាក់ នៅក្នុងក្រសែភ្នែកបុរសៗ។
២. កាយវិការ៖ ទង្វើដែលស្តែងចេញមកខាងក្រៅ គឺប្រសើរជាងការនិយាយតែមាត់ ឆ្ងាយណាស់។ ប៉ុន្តែទទួលស្គាល់ថារឿងនេះ មិនងាយស្រួលនៅក្នុងការផ្លាស់ប្តូររយៈ ពេល ១ ឬ ២ថ្ងៃនោះទេ តែវាទាមទារការយកចិត្តទុកដាក់ ការអត់ធ្មត់ និងឧបនិស្ស័យតាំងពីកំណើត ផ្សំមកជាមួយដែរ។ ដូច្នេះសូមចាប់ផ្តើមផ្លាស់ប្តូរពីការធ្វើសកម្មភាពធម្មតាជាប្រចាំរបស់ខ្លួន ទៅជាការញញឹមរាក់ទាក់ ឬនិយាយទៅកាន់នរណាម្នាក់ ដោយប្រើភាពស្មោះត្រង់ស្និទ្ធស្នាល អមដោយក្រសែភ្នែកទន់ភ្លន់ស្លូតបូតជាងមុនផង បើអ្នកធ្លាប់តែជាមនុស្សដែលសោះអង្គើយ ឬស្លៀកពាក់ឱ្យបានឡូយឆាយបន្តិច បើអ្នកជាមនុស្សសុភាពរាបសារមិនសូវនិយាយស្តី។ ព្យាយាមគិតនៅក្នុងចិត្តខ្លួនឯងថា «ខ្ញុំពិតជាអាចធ្វើបាន»។ គេតែងតែនិយាយថា ភ្នែកគឺជាបង្អួចដែលអាចឱ្យព្រលឹង និងមនោសញ្ចេតនាបង្ហាញខ្លួន បញ្ចេញមកខាងក្រៅបានដោយឯកឯង ដោយមិនចាំបាច់ប្រើពាក្យអធិប្បាយ។ បើជារូបអ្នកវិញ មានអារម្មណ៍បែបណា ពេលដែលមាននណារម្នាក់ ញញឹមមកកាន់ខ្លួន? ទោះបីជាអ្នកធ្លាប់ស្គាល់ ឬមិនធ្លាប់ស្គាល់គេក្តី។
៣. រូបរាងល្អ៖ អ្នកដែលមានរូបរាងល្អ មិនមែនមានន័យថា ទាល់មានរាងស្វែលស្អាត ១០០% នោះទេ តែជាមនុស្សដែលចេះមើលថែទាំសុខភាពខ្លួនឯង បានយ៉ាងល្អ ទោះបីជាមានអារម្មណ៍ធុញទ្រាន់ម្តងម្កាលក៏ដោយ ទាំងបុរស និងស្ត្រី។ ប្រសិនបើអ្នក ថែរក្សាខ្លួននៅក្នុងរូបរាងល្អស្អាត មានអនាម័យជានិច្ច នណារក៏ចង់ចូលមកនៅជិតក្បែរអ្នកដែរ។ ក្រៅពីការមានសុខភាពល្អ រួមទាំងសម្លៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួនផងនោះ វាបានបន្ថែមសម្រស់ និងការទាក់ទាញកាន់តែខ្លាំង ដែលអ្នកអាចធ្វើវាបានដោយងាយស្រួល។
៤.កាត់បន្ថយភាពតានតឹងខ្លះ៖ ជាធម្មតាអ្នកណាក៏មាននូវភាពស្មុគស្មាញ ភាពតាន តឹងនៅក្នុងចិត្តដែរ ដែលវាកើតចេញពីរឿងផ្សេងៗគ្នា។ សូមព្យាយាមបន្ធូរអារម្មណ៍ខ្លះ ទោះបីជាពេលខ្លះអ្នកកំពុងពិបាកចិត្តខ្លាំងក៏ដោយ កុំយកស្ថានភាពតឹងតែងមកដាក់ នៅក្នុងខ្លួន ពេលនៅជាមួយមិត្តភក្តិ មិត្តរួមការងារ ឬដៃគូរអាជីវកម្ម ជាពិសេសមនុស្សដែលអ្នកស្រឡាញ់។ ចូរមើលអ្វីៗដោយភាពសុទិដ្ឋិនិយម ញញឹមឱ្យបាន ច្រើន និងរីករាយជានិច្ច ដើម្បីបន្លប់ចិត្តគ្រាំគ្រា។ គួរបង្កើតបរិយាកាសរីករាយជុំវិញខ្លួនឱ្យបានច្រើន ព្រោះមនុស្សប្រុសសម្លឹងមកមនុស្សស្រីជាលើកដំបូង គឺពោរពេញ ទៅដោយភាពរីករាយ មិនមែនដោយភាពស្មុគស្មាញនោះទេ។
៥. អាក្បកិរិយា៖ វាខុសពីកាយវិការ ចលនា និងការនិយាយ ប៉ុន្តែវាជាផ្នែកមួយដ៏ សំខាន់នៅក្នុងការទាក់ទាញមនុស្សនៅជុំវិញខ្លួន។ មានអ្នកខ្លះ រូបរាងមុខមាត់មិន ស្រស់ស្អាតនោះទេ តែចេះតែធ្វើឱ្យអ្នកដទៃចង់នៅក្បែរ ចង់បង្កើតភាពស្និទ្ធស្នាល និងរាប់អានជាមួយ។ នេះដោយសារតែចរិតសុភាពរាបសារ ឬរួសរាយរាក់ទាក់របស់ បុគ្គលរូបនោះផ្ទាល់នោះឯង។
ជឿជាក់ថា មនុស្សគ្រប់រូប មានភាពទាក់ទាញ ដែលបានលាក់នៅក្នុងខ្លួនវារួចស្រេចទៅហើយ គ្រាន់តែមិនដឹងពីវា និងរបៀបប្រើប្រាស់វា ឱ្យចេញទៅជាប្រយោជន៍តែប៉ុណ្ណោះ៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- គ្រឿងស្រវឹង ធ្វើឱ្យអ្នក គេងលកស្រួល
- ធ្វើដូចម្តេចទើបមានការគោរពនៅកន្លែងធ្វើការ?
- យុវវ័យមើលទូរទស្សន៍រងឥទ្ធិពលអវិជ្ជមានអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!