ណែនាំវិធីសាស្ត្រចៀនសាច់ជ្រូក ឱ្យមានរសជាតិឆ្ងាញ់ជាប់ចិត្ត!
សាច់ជ្រូក គឺជាអាហារមួយប្រភេទដែលមនុស្សមួយចំនួនធំ និយមចូលចិត្តទទួលទានជារៀងរាល់ថ្ងៃ គ្រប់រដូវ គ្រប់ពេល មិនថាមានកម្មវិធី តូចធំនានានោះទេ វាតែងដើរតួនាទីសំខាន់មិនអាចខ្វះបានជានិច្ច។ សូម្បីតែអ្នក ធ្វើការនៅក្នុងក្រុមហ៊ុនតូច ធំ កម្មករ អ្នកស្រែចម្ការ អ្នកធ្វើការក្នុងការិយាល័យ ក៏តែង នាំសាច់ជ្រូកទៅបរិភោគជាប្រចាំមិនដែលអាក់ខានផង ព្រោះវាងាយចំអិន និងដាក់យកទៅតាមខ្លួន។ ជាពិសេសនៅក្នុងរដូវរងារ បើបានសាច់ជ្រូកចៀនញ៉ាំជាមួយនឹងបាយ ក្តៅហុយៗវិញមិនបាច់និយាយទេគឺថាឆ្ងាញ់អស់ទាស់។ ខាងក្រោមនេះជាវិធីចៀនសាច់ជ្រូកថ្មីមួយ ដោយប្រើរូបមន្តពិសេស៖
គ្រឿងផ្សំសម្រាប់ប្រឡាក់សាច់មានដូចជា៖
- សាច់ជ្រូក៣ជាន់៣-៤បន្ទះ ប្រមាណ៥00-៧00ក្រាម
- ទឹកស៊ីអ៊ីវធ្វើពីសណ្តែកសៀង២ស្លាបព្រា
- ស្ករស១ស្លាបព្រា
- រ៉តឌី ១ស្លាបព្រា
- ប្រេង ឬខ្លាញ់ដែលចម្រាញ់មកពីគ្រាប់ធញ្ញជាតិ២ស្លាបព្រា
- ទឹកសុទ្ធ ១/៤ កូនចានតូច
- ខ្ទឹមស ១0 កំពឹស (បុក ឬចិញ្ច្រាំឱ្យល្អិត)
- ម្រេចម៉ត់១ស្លាបព្រា
គ្រឿងផ្សំបន្ថែមមុនពេលចៀនសាច់៖
អ្នកអាចប្រើម្សៅមី ឬម្សៅចៀនចណុះ ១៥0ក្រាម ឬលើសពីនេះទៅតាមបរិមាណ សាច់ជ្រូករបស់អ្នក។
វិធីធ្វើ៖
១. យកសាច់ជ្រូកហាន់ជាបន្ទះស្តើងៗលាយប្រឡាក់ ជាមួយគ្រឿងផ្សំគ្រប់មុខចូលគ្នា ហើយកូរច្របល់ឱ្យសព្វ បន្ទាប់មកដាក់វាឱ្យហាប់ណែនជាប់គ្នា រួចក្លាស្សេទុកចោល រយៈពេលប្រាំបីម៉ោង ឬពេញមួយយប់នៅក្នុងទូរទឹកកក។
២. ពេលចៀនត្រូវដាក់ខ្លាញ់ពាក់កណ្តាលខ្ទះ ទុកវាឱ្យក្តៅសិនទើបយកសាច់ចេញ ពីក្នុងទូទឹកកកមកប្រឡាក់លាយ ជាមួយម្សៅដែលបានត្រៀមទុក ឱ្យសព្វចូលគ្នាល្អ សឹមបង់ចូលទៅក្នុង ខ្ទះខ្លាញ់ដែលកំពុងក្តៅ។
៣. បើកភ្លើងចម្អិនបន្តិចៗល្មម មិនខ្លាំងពេកនោះទេ ព្រោះអាចបណ្តាលឱ្យសាច់នៅ ខាងក្នុងឆ្អិនមិនល្អ។ ក្រោយមកបន្តបង់សាច់ដែលប្រឡាក់ជាមួយម្សៅចូល ម្តងមួយៗរហូតទាល់តែអស់ និងចាប់ផ្តើមដួសសាច់ដែលឆ្អិនចេញជាបណ្តើរៗ ដាក់នៅលើកន្លែងណាមួយដើម្បីឱ្យវា ស្រក់ខ្លាញ់ចេញសិន ទើបយកទៅទទួលទាន បានតាមក្តីប្រាថ្នា។
ដូច្នេះសូមសាកល្បងធ្វើវិធីនេះទាំងអស់គ្នាលមើល! ដើម្បីផ្លាស់ប្តូររសជាតិសាច់ជ្រូក ចៀនរបស់អ្នកឱ្យកាន់ពិសេសទ្វេរឡើង៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- មនុស្សដែលសាកសម សហការជាមួយអ្នក
- លុយកាក់ក្នុងជីវិតអាពាហ៍ពិពាហ៍(តចប់)
- តោះ! មកស្វែងយល់អំពីការធ្វើនំអន្សម របស់អ្នកខេត្តបាត់ដំបង តើមានអ្វីប្លែក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!