ឪពុកម្តាយ គួរនិយាយ “សុំទោស” ទៅកូនដែរទេ?
ការនិយាយថា “សុំទោស” ចំពោះកំហុសរបស់ខ្លួនទៅកាន់កូន គឺជារឿងដ៏ពិបាកមួយសម្រាប់ឪពុកម្តាយគ្រប់រូប។ ប៉ុន្តែ យើងមានវិធីសាស្ត្រមួយចំនួនដែលអាចជួយដល់អ្នកបាន។
ខណៈពេលដែលឪពុកម្តាយមួយចំនួនយល់ថា ពួកគេនឹងបាត់បង់ឥទ្ធិពលរបស់ខ្លួន ក៏មានអ្នកខ្លះទៀតគិតថា ការដែលសារភាពថាខ្លួនឯងមានកំហុសនឹងធ្វើអោយខ្លួនឯងលែងសូវមានភាពអស្ចារ្យចំពោះខ្សែភ្នែកកូនទៀតហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការសុំទោសកូនរបស់អ្នក ពិតជាបង្ហាញនូវអត្តចរិតមួយដ៏ល្អ និងជាការគោរពចំពោះកូនរបស់អ្នកទៅវិញទេ។
វានឹងធ្វើអោយអ្នកក្លាយទៅជា “បុគ្គលគំរូ” ដ៏ល្អម្នាក់ចំពោះកូន
កូនក្មេងចូលចិត្តសិក្សាអំពីអត្តចរិតរបស់មនុស្សធំតាមរយៈការត្រាប់តាមអ្វីដែលមនុស្សធំធ្វើចំពោះពួកគេ។ នៅពេលអ្នកធ្វើខ្លួនជាមនុស្សគំរូល្អ ចំពោះកំហុសរបស់អ្នក វានឹងបង្កើតបានជាអត្តចរឹតដ៏ល្អមួយដែលកូនអ្នកអាចនឹងធ្វើតាមទាំងនៅក្មេង និងធំឡើង។ អ្នកនឹងបង្រៀនគេអោយចេះសុំការអភ័យទោស ហើយក៏មិនមែនធ្វើអោយអ្នកក្លាយទៅជាមនុស្សទន់ខ្សោយចំពោះកំហុសខ្លួនឡើយ ដូច្នេះ វាពិតជារឿងមួយរីករាយខ្លាំងណាស់ចំពោះការសុំទោសកូន។
ពួកគេអាចសិក្សា និងដឹងពីរបៀបសុំទោស
ការមើលឃើញអ្នកសុំការអភ័យទោសនឹងជួយអោយពួកគេដឹងថា គេគួរធ្វើយ៉ាងណាទើបជាការត្រឹមត្រូវ។ ក្មេងៗគឺជាមនុស្សដែលងាយនឹងមានការលូតលាស់ខាងបញ្ញាណាស់ ហើយក៏អាចត្រាប់តាមចរឹតរបស់ឪពុកម្តាយដោយមិនដឹងខ្លួនទៀតផង។ ដូច្នេះ បើសិនជាកូនអ្នកសាងកំហុស ឬជំពាក់កំហុសអ្នកនោះ គេទំនងជាមានការទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលពួកគេបានធ្វើយ៉ាងសមរម្យជាមិនខាន។
ធ្វើអោយអ្នកកាន់តែក្លាយជា “មនុស្សដែលងាយស្រួលទាក់ទងគ្នា”
តាមរយៈការយល់ព្រមចំពោះកំហុសដែលបានប្រព្រឹត្ត អ្នកនឹងក្លាយទៅជាមិត្តភក្តិដ៏ល្អម្នាក់សម្រាប់កូន។ រឿងនេះក៏ធ្វើអោយកូនអ្នកយល់ថា ទោះបីជាមនុស្សធំក៏មានអាចធ្វើអ្វីៗខុសដូចកូនក្មេងដែរ។ ដូច្នេះ កូនអ្នកទំនងជាមានអារម្មណ៍កាន់តែមានផាសុខភាពពេលនៅជាមួយអ្នកជាមិនខាន។ គេនឹងមិនខ្លាចក្នុងការនៅជាមួយអ្នកពេលមានបញ្ហាទៀតឡើយ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- មនុស្សប្រុសមានដោះធំដូចមនុស្សស្រីមកពីហេតុអ្វី?
- មានដឹងថា ពន្លឺព្រះអាទិត្យ មានសារៈសំខាន់ ដល់សុខភាព មនុស្សច្រើន កម្រិតណាទេ?
- “ញ័រទ្រូង” ជារឿងធម្មតា ឬក៏ជាជំងឺ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!