ស្ត្រី ៥ ប្រភេទ ដែលបុរសគួរតែចៀសវាង
ខណៈពេលដែលមានហេតុផល និងដំបូន្មានគ្រប់គ្រាន់ទៅលើប្រភេទមនុស្សប្រុសដែលស្ត្រីគួរតែចៀសវាងនោះ ខាងក្រោមនេះ គឺជាប្រភេទមនុស្សស្រីដែលបុរសគួរតែចៀសវាងវិញម្តង។
ចូលចិត្តធ្វើ “មេ” គេ
ខណៈពេលដែលនាងជាមនុស្សស្អាតមែននោះ តែអ្នកនឹងយល់ថា នាងធ្វើអ្វីៗ ដើម្បីគ្រប់គ្រងមនុស្សប្រុសតែប៉ុណ្ណោះ។ ទោះបីជាអ្នកនិយាយជាមួយមិត្តភក្តិក៏ដោយ ក៏អ្នកគួរតែផ្តល់ជាសាច់រឿងគ្រប់យ៉ាងអំពីរបៀបដែលអ្នកស្គាល់ម្នាក់នោះ និងប្រាប់រឿងទាំងអស់ដែលអ្នកនិយាយគ្នាអោយនាងដឹងដែរ។ ដូច្នេះ ស្ត្រីបែបនេះ អ្នកគួរតែកុំអោយរស់នៅក្នុងជីវិតអ្នកអី។
ចូលចិត្តស្មានផ្តេសផ្តាស់
ស្ត្រីប្រភេទនេះតែងតែមានការពិបាកក្នុងការទទួលយកអ្វីមួយ។ ទោះបីជានាងនិយាយថា “អត់អីក៏ដោយ” ក៏អ្នកតែងតែត្រូវរង់ចាំនាង ដើម្បីធ្វើអ្វីទៀតជាមួយអ្នកដែរ។ នាងតែងតែយអ្នកប៉ាន់ស្មានរហូត ថាតើនាងជាមនុស្សដែលចូលចិត្តអ្នក ឬក៏អត់។ ជាលទ្ធផលឃើញថា អ្នកនឹងលែងមានសន្តិសុខក្នុងខ្លួនរហូតតែម្តង។
ចង់អោយអ្នកធ្វើខ្លួនអោយដូចនាង
ចំពោះស្ត្រីប្រភេទនេះវិញតែងតែចង់អោយអ្នកធ្វើអ្វីៗតាមនាងជានិច្ចដូចជា ការភ្លក់មុខម្ហូប មើលកុន ស្តាប់ចម្រៀង និងរឿងគ្រប់យ៉ាងដែលអ្នកចង់ធ្វើតែម្តង។ បើសិនជាអ្នកមិនយល់ស្របនឹងនាងទេ នាងនឹងខឹងខ្លាំង ព្រមទាំងធ្វើអោយអ្នកយល់ថា អ្នកជាមនុស្សក្បត់ពាក្យសន្យាជាមួយនាងទៀតផង។
ប្រច័ណ្ឌជាប់រហូត
ស្ត្រីប្រភេទនេះតែងតែគ្មានសន្តិសុខចំពោះអ្នកទេ ព្រោះនាងតែងតែគិតថា អ្នកអាចចេញពីនាងទៅរកនរណាម្នាក់ផ្សេងវិញ។ នាងជាមនុស្សដែលមិនចូលចិត្តអោយអ្នកនិយាយជាមួយអ្នកធ្វើការជាមួយគ្នាដែលមានភេទផ្ទុយគ្នាទេ។ នាងតែងតែការពារ និងមិនចង់អោយអ្នកមានសន្តិភាពក្នុងរង្វង់ស្នេហាឡើយ។
ជាមនុស្សដែលរស់នៅដើម្បីអ្នក ហើយគ្មានអ្វីដែលអាចធ្វើក្រៅពីនេះ
ស្ត្រីប្រភេទនេះវិញ គឺជាមនុស្សដែលពឹងផ្អែកលើរូបអ្នកទាំងស្រុងតែម្តង ហើយសុភមង្គល និងការរស់រានមានជីវិតរបស់នាងក៏ផ្អែកទៅលើរូបអ្នកដែរ។ នាងនឹងចេះតែគិតថា ជីវិតរបស់នាងមិនអាចរស់ដោយគ្មានអ្នកបានឡើយ។ នាងនឹងផ្ញើសារអោយអ្នកជាប់ និងតែងតែសួរអ្នកគ្រប់ពេលទាំងអស់តែម្តង ហើយបើសិនជាអ្នកមិនប្រាប់នាងថា “បងស្រឡាញ់អូនទេ” នាងនឹងយល់ថាពិភពលោកនេះលែងសំខាន់ចំពោះនាងទៀតហើយ៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- រោគសញ្ញាទាំង ៣ ដែលអ្នកមិនគួរព្រងើយកន្តើយ
- វិធីសាស្ត្រជួយកូន ឱ្យជោគជ័យ នៅសាលារៀន
- មនុស្សដែលសាកសម សហការជាមួយអ្នក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!