ប្រពន្ធល្អ មិនគួរសួរ ឬនិយាយរឿងអ្វីខ្លះ?
អ្នកប្រហែលជាគិតថា ខ្លួនឯងមានលក្ខណៈសម្បត្តិល្អគ្រប់យ៉ាង និងមិនបាច់ចៀសវាងនូវអ្វីដែលជាការលើកលែងចំពោះស្នេហារបស់អ្នកឡើយ ប៉ុន្តែ មានរឿងមួយចំនួនតូចដែរ ដែលភរិយាមិនគួរសួរ ឬនិយាយប្រាប់ស្វាមីនោះទេ។
កុំនិយាយដើមម្តាយក្មេក
ចង់មានស្នេហាយូរអង្វែង ក្នុងនាមជាភរិយា អ្នកគួរតែបង្កើតទំនាក់ទំនងល្អជាមួយនឹងម្តាយក្មេក ហើយអ្វីដែលរិតតែល្អទៀតនោះ គឺចៀសអោយឆ្ងាយ និងកុំនិយាយអំពីបុគ្គលិកលក្ខណៈរបស់គាត់អី។
មិត្តរបស់ប្តី
អ្នកប្រហែលជាយល់ថា ម្នាក់ក្នុងចំណោមមិត្តភក្តិរបស់ប្តីអ្នកជាមនុស្សដែលគួរអោយស្រឡាញ់ និងមានរឿងដែលត្រូវនិយាយសរសើរពីគេច្រើនហើយ ប៉ុន្តែ អ្នកមិនត្រូវនិយាយរឿងនេះនៅចំពោះមុខប្តីរបស់អ្នកឡើយ ព្រោះគាត់ប្រហែលជាយល់ឃើញផ្សេង ឬមានអារម្មណ៍ប្រច័ណ្ឌជាដើម។
កុំសង្ស័យលើសុបិន្តរបស់គាត់
ការរស់នៅជាគូមានន័យថា អ្នកមានការយល់ដឹង និងជឿជាក់ទៅលើសុបិន្តរបស់គាត់ ហើយព្រមទាំងផ្តល់នូវការគាំទ្រគ្រប់ពេលទាំងអស់ដែលគាត់ត្រូវការដែរ។ បើសិនជាអ្នកមិនអាចផ្តល់ជាការគាំទ្របន្ថែមទេនោះ ចូរកុំព្យាយាមប្រឆាំងនឹងសុបិន្តរបស់គាត់ទៅបានហើយ។
ប្រាក់ខែរបស់អ្នក
ប្រសិនបើអ្នកទាំងពីរទុកដាក់លុយផ្សេងគ្នានោះ វាអាចក្លាយទៅជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់ដៃគូដែលចូលចិត្តសួរនាំច្រើនទាក់ទងនឹងប្រាក់ខែ ឬចំណូលដែលខ្លួនរកបាន។ ដូច្នេះ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះរឿងនេះអោយមែនទែន៕
ប្រភព៖ Health.com.kh
មើលគួរយល់ដឹងផ្សេងៗទៀត
- ១០ ប្រទេសដែលមានទ័ពច្រើនជាងគេនៅលើពិភពលោក
- ទិកនិកថើប ដ៏ស្រើបស្រាល ស្រ្ដីពេញចិត្ដបំផុត
- របស់ ៦ ប្រភេទ ដែលមិនអាចដាក់ ក្នុងទូទឹកកកបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!