វិធីមួយចំនួនដើម្បីយកបាន ចិត្តចៅហ្វាយនាយ
បុគ្គលិកគួរប្រុងប្រយ័ត្ន ។ ហេតុអ្វីត្រូវយកចិត្ត ចៅហ្វាយនាយ? មានមតិមួយចំនួន យល់ថា មានតែមនុស្សដែលគ្មានសមត្ថភាពទេ ដែលចូលចិត្តអែបអប យកចិត្តចៅ ហ្វាយ ។ ការពិត មនុស្សមានសមត្ថភាព ក៏ត្រូវយកចិត្ត ចៅហ្វាយនាយដែរ តែគ្រាន់តែវិធីយកចិត្តនោះ ផ្សេងពីមនុស្ស គ្មានសមត្ថភាព ។
គេគួរពិចារណាថាក្នុងសង្គមការងារ គេត្រូវការមនុស្សទុកចិត្ត ជាងមនុស្សមានសមត្ថភាព ។ ប្រសិនបើ យើងមានសមត្ថភាព ហើយតែចៅហ្វាយ មិនទុកចិត្តក៏មិនអាចរីក ចម្រើនទៅមុខ ។ ទំនុកចិត្តជារបស់ ដែលពិបាកសាង និងទាមទារពេលវេលាយូរ ។ តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីយកចិត្តចៅហ្វាយ?
១. ស្តែងឲ្យឃើញពីសមត្ថភាព បំពេញការងារចប់ សព្វគ្រប់តាមស្តង់ដាររបស់ អង្គភាព៖ គ្រប់ការងារ ដែលចៅហ្វាយនាយដាក់ឲ្យ ចូរធ្វើឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។
២. ពេញចិត្តនឹងការងារ និងចង់ធ្វើការជាមួយអង្គភាពយូរអង្វែង៖ ចៅហ្វាយនាយ មិនចូលចិត្តបុគ្គលិក ណាដែលចូលមកធ្វើការគ្រាន់តែ បណ្តោះអាសន្ន ភ្លឹបភ្លែត ចូលធ្វើការមិនទាន់បានប៉ុន្មានផង ក៏ដាក់ពាក្យទៅធ្វើការកន្លែង ផ្សេងវិញ ឬមួយថ្ងៃៗគិតតែពីអានដំណឹង ជ្រើសរើសបុគ្គលិកនោះទេ ។
៣. ចេះគួរសម៖ មនុស្សដែលចេះគួរសម រួសរាយរាក់ទាក់តែងតែ មានគេចូលចិត្តច្រើន ចំណែកឯក ចៅហ្វាយនាយ វិញក៏ដូចគ្នាដែរ ។ បុគ្គលិកដែលមានអាធ្យាស្រ័យល្អ នឹងនាំផលចំនេញច្រើន ដល់ក្រុមហ៊ុន ជាពិសេសធ្វើឲ្យ អតិថិជនពេញចិត្ត ។ មានមនុស្សមួយចំនួន អាងតែខ្លួនមានសមត្ថភាព មិនចេះគួរសមនឹង មនុស្សទូទៅទេសូម្បី តែជាមួយចៅហ្វាយក៏មិនសូវគួរ សមដែរ ដោយគិតថា អស់ ពីខ្លួនទៅគេធ្វើការមិនកើត ។ សួរថាចៅហ្វាយ នាយពេញចិត្តទេ? ចៅហ្វាយប្រាកដ ជាមិនពេញចិត្តទេ ហើយជាលទ្ធផល គឺគាត់ព្យាយាមរក អ្នកដទៃមកជំនួសតំណែងនេះ ។
ចំនុចទាំងបីខាង លើគឺជាចំនុចស្នូលដែលថ្នាក់ដឹកនាំ អង្គភាពទូទៅប្រើដើម្បីពិចារណា ដំឡើងតំណែងបុគ្គលិក ៕
ស្រាវជ្រាវប្រែសម្រួលដោយ salarean.com
(ប្រភព៖ដើមអម្ពិល)
មើលគួរយល់ដឹងផ្សេងៗទៀត
- បរិភោគជាតិខ្លាញ់ដើម្បីដុតបំផ្លាញជាតិខ្លាញ់វិញ
- ធ្វើម៉េចទៅ បើចេះតែឃ្លានរហូតអញ្ចឹង?
- ឡើងកូនកណ្តុរគេអាចកាត់ចោលដែរទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!