វិធី៣យ៉ាងដើម្បី កម្ចាត់​​ក្លិនខ្លួន​​របស់អ្នក

 
 

១- ជៀសវៀងទទួលទានអាហារ​​ណា ដែលមាន​​ក្លិនឆួល៖

មើមខ្ទឹមស និងខ្ទឹមបារាំង សម្បូរទៅដោយ​​​​ជាតិ​​ស៊ុលហ្វីដ (Sulfide)។ ក្រោយពេល​​ទទួល​ទាន​​​​រួចហើយ ក៏ត្រូវពោះ​វៀន​ស្រូប​យក​​អស់​​ហើយ ឆ្លង​តាមរយៈ ប្រព័ន្ធ​​ឈាមក៏ បញ្ជួនទៅដល់​​​​​សួតទើប បញ្ចេញមក​​ក្រៅ​រាងកាយ​​វិញ ក៏​បង្កើត​បានជា ក្លិនមាត់​ស្អុយ។ ម៉្យាងវិញទៀត ចំពោះ ចំណីអាហារដែល​​មានជាតិ ហិរ ដូចជាម្ទេស ខ្ញី បារី និងសុរា ងាយនឹងបង្កើត​ការបញ្ចេញ​ញើស ហើយក៏បង្កើន​​បាននូវក្លិនខ្លួនអាក្រក់។

២- គួរទទួលទានបន្លែស្រស់ និងផ្លែឈើ​ឲ្យបានច្រើន៖


ចំពោះចំណីអាហារដែលមាន​រសជាតិឆួល និងមានជាតិខ្លាញ់​ច្រើន គឺបណ្តាលឲ្យ​ប្រព័ន្ធរំលាយ អាហារដំណើរ​ការ​មិនបានស្រួល​ព្រមទាំងមាន ក្លិនមាត់ មិនល្អ​ទៀតផង។ ដូច្នេះ អ្នកគួរតែទទួល​ទានបន្លែស្រស់ និងផ្លែឈើឲ្យបាន​ច្រើន ព្រោះវាអាច​ជួយសម្រួល ការបត់ជើងធំ។ មួយវិញទៀត​​នៅក្នុងបន្លែ និងផ្លែឈើ​ស្រស់​​សម្បូរ ទៅដោយជីវជាតិ A និងC ដែលអាច​​ការពារកុំឲ្យ កើតមានជំងឺរាក់ស៊ីធ្មេញ ព្រមទាំង​​មិនឲ្យ មានក្លិនស្អុយមាត់ ទៀតផង។ មនុស្សយើង កាលណាមានកង្វះ ខាតសារធាតុ​​ស័ង្កសី អាចជះផល​​អាក្រក់ ដល់សមត្ថភាព​​នៃការ បញ្ចេញជាតិពុល​​ពីក្នុងរាងកាយ
ដឡែជាហេតុធ្វើឲ្យ មានក្លិនអាក្រក់។ ដូច្នេះលោកអ្នកអាច ទទួលទាន​​សាច់គោ ឬពងមាន់ដើម្បីជួយ​​ប៉ូវបន្ថែម។

៣- ក្នុងមួយថ្ងៃទទួលទាន​​ទឹកឲ្យបាន៨កែវ៖

ទឹកមាត់ ឬកំហាកអាចនាំមេរោគ​​ចេញពីក្រអូមមាត់។ ការបន្ថយ​ទម្ងន់ ការទទួលទាន​សុរា និង ជំងឺផ្តាសាយ អាច​បណ្តាលឲ្យស្ងួត​បំពង់ក និងមាន ក្លិនមាត់។ ដូច្នេះ អ្នកត្រូវទទួលទាន​ទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ ឬទំពារស្ករ​កៅស៊ូ ដើម្បីធ្វើឲ្យទឹក​មាត់រអិល និងក្រអូមមាត់ មានក្លិនប្រសើរ​ឡើង៕

(ប្រភព៖ដើមអម្ពិល) 

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម