គីសមាត់ស្បូនកើតលើស្ដ្រីដែលធ្លាប់រួមភេទ
ប៉ុន្ដែជាបញ្ហាសុខភាពដែលចាំបាច់ត្រូវ តែព្យាបាល។ ហេតុអ្វីមានគីសនៅមាត់ស្បូន?
រូបភាពទស្សនាវដ្ដីសុខភាព
គីសមាត់ស្បូនជាប្រធានបទដែលទស្សនាវដ្ដី សុខភាពយើង លើកយកមកបកស្រាយនៅលេខនេះតាមរយៈការជួបសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាគ្លីនិក នៃសមាគមថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់។
គីសមាត់ស្បូន ជាអ្វី?
គីសមាត់ស្បូនជាពងទឹកតូចៗ ប្រៀបដូចជាគ្រាប់មុនដែលកើតលើផ្ទៃមុខអញ្ចឹងដែរ។ ប៉ុន្ដែនេះវាកើតនៅលើមាត់ស្បូន ហើយមានទំហំធំប៉ុនចុងជើងធូប ឬប៉ុនគ្រាប់សណ្ដែកបាយដែលមានចំនួនតិច ឬច្រើនទៅតាមកម្រិតនៃជម្ងឺ។ គីសមានលក្ខណៈទន់ៗ ប្រសិនបើជួសវាទឹកនោះចេញមកក្រៅមានសណ្ឋានដូចជាទឹករំអិលត្រី។ ប៉ុន្ដែបើគីសទុករយៈពេលយូរនឹងករោគក្លាយជាខ្ទុះ បន្ទាប់មក នាំឱ្យមានដំបៅនៅមាត់ស្បូន។
មូលហេតុកើតគីសមាត់ស្បូន
គីសកើតឡើងបណ្ដាលមកពីការរាំងស្ទះនៃក្រពេញសម្រាប់បញ្ចេញទឹករំអិលរបស់ស្ដ្រី។ ការកកស្ទះនេះនាំឱ្យកទៅជាពង ទឹកនៅមាត់ស្បូន។ គីសខ្លះទៀតកើតដោយសារការធ្វើអនាម័យប្រដាប់ភេទមិនបានស្អាតល្អជាហេតុធ្វើឱ្យក្រពេញបញ្ចេញទឹករំអិល កកស្ទះរន្ធ ដោយសារមានការករោគតិចតួចនៅមាត់ស្បូន។
ការព្យាបាលគីសមាត់ស្បូន
គីសមាត់ស្បូនមិនចាំបាច់ព្យាបាលដោយការដុតមាត់ស្បូនទេ គឺព្យាបាលទៅតាមមូលហេតុរបស់វា។ ប្រសិនបើគីសនោះ កើតឡើងដោយការករោគ ការព្យាបាលគឺត្រូវប្រើថ្នាំសម្លាប់មេរោគដែលធ្វើឱ្យទឹកក្រពេញដែលស្ទះហូរចេញមកគីសនោះនឹងរលាយ ដោយឯកឯង។ ប្រសិនបើក្រពេញស្ទះរន្ធដោយសារការខ្វះអនាម័យមាត់ស្បូននាំឱ្យមានការករោគតិចតួច តែមិនមែនជាជម្ងឺកាមរោគ ទេការព្យាបាលដោយគ្រាន់តែលាងសម្អាតដោយទឹកថ្នាំសម្លាប់មេរោគគីសមាត់ស្បូននឹងបាត់ទៅវិញ។
ដំបូន្មានអ្នកប្រឹក្សា
គូស្វាមីភរិយា គឺជាដៃគូដែលមិនអាចខ្វះបាន។ ដូចនេះទាំងពីរនាក់គួរយកចិត្ដទុកដាក់ថែទាំសុខភាពទើបគ្រួសារមាន សុភមង្គល។ ស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ មានចាប់ពីអាយុ៣០ឆ្នាំឡើងទៅគួរទៅពិនិត្យសុខភាពឱ្យបានយ៉ាងហោចណាស់ ម្ដងក្នុងមួយឆ្នាំ។ ស្វាមីគួរតែទៅមន្ទីរពេទ្យជាមួយភរិយានៅពេលពិនិត្យសុខភាពព្រោះសកម្មភាពនេះបង្ហាញនូវភាពស្រឡាញ់យ៉ាង កក់ក្ដៅ ការទទួលខុសត្រូវខ្ពស់ចំពោះសុភមង្គល និងសុខភាពរបស់គ្រួសារទាំងមូល។ ស្វាមីត្រូវមានភាពស្មោះត្រង់ មិនគួរឱ្យភរិយា ក្លាយជាជនរងគ្រោះដោយសារទង្វើរបស់លោកនោះទេ។ បុរសទាំងឡាយត្រូវគិតថា“លោកអាចយកលុយទៅទិញភាពសប្បាយ ប៉ុន្ដែមិនអាចទិញសុភមង្គលបានឡើយ”។
By healthcambodia
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីងាយៗតាមបែបធម្មជាតិ ដើម្បីទទួលបានកូនប្រុស ដូចបំណង
- តើអាហារបែបណាដែលល្អសម្រាប់ថ្លើម?
- អ្នកជំងឺ ៥ យ៉ាងមិនគួរទទួលទានផ្លែឪឡឹក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!