វិធីថែរក្សាសម្រស់ របស់អ្នក​​ឲ្យ​ក្មេង​​ជាងវ័យ

 
 

មនុស្សគ្រប់រូបតែងតែ មានការខ្វាយខ្វល់ និងមានអារម្មណ៍ថា មិនសប្បាយចិត្ត នៅពេលមើលឃើញខ្លួនឯង មាន​ស្នាម​ជ្រីវជ្រួញ មិនស្រស់ថ្លា។ដូច្នេះអត្ថបទ​​មួយនេះ នឹងបង្ហាញអ្នកអំពី វីធីងាយៗមួយចំនួន ដើម្បីជួយធ្វើឲ្យ​​សម្រស់ របស់អ្នកក្មេងជាងវ័យ។
១- អ្នកគួរតែរកពេលនិយាយ ឬជជែកលេង​​ជាមួយមិត្តភក្តិ ឬអ្នកជិតខាង​​របស់អ្នកយ៉ាងហោច​ណាស់ ឲ្យបាន​១០នាទី​ក្នុងមួយថ្ងៃ។
២- សើចឲ្យបានញឹកញាប់ ព្រោះការសើច​​អាចជួយបន្ថែម បរិមាណអ័រម៉ូនដល់​​សាច់ថ្ពាល់ ដែលជាប្រយោជន៏ ជួយ​ផ្តល់​ភាពរឹងមាំដល់រាងកាយ។
៣- ឧស្សាហ៏សសេរឬ កត់សំគាល់នូវ​​ទង្វើប្រចាំថ្ងៃរបស់ខ្លួន អ្នកដែរ​​ឧស្សាហ៍សសេរ និងកត់សម្គាល់​នូវអ្វីដែលខ្លួន​ឯងបានធ្វើ និងជួបប្រទះ​​រាល់ថ្ងៃ បានសេចក្តីថា អ្នកនោះបានបញ្ចេញ និងបន្ធូរបន្ថយ​​នូវភាពតានតឹង និងភាពសោក​សៅនៅលើ ទំព័រសៀវភៅ​​អស់ទៅហើយ។
៤- ការមើលទទូរទស្សន៍ នៅកន្លែងដេក​​របស់អ្នកជាឧបសគ្គមួយ ចំពោះការ​​ដេករបស់អ្នក ពីព្រោះការដាក់​តាំងទូរ​ទស្សន៍ ដោយមិនបាន​​យកក្រណាត់ ឬអ្វីគ្របអាច​​ធ្វើឲ្យរលកម៉ាញេទិច (ជាតិមេដែក) ពីទូរទស្សន៍មករំខាន​ដល់​ការដេក និង ស្រូបយក​​កម្លាំងក្នុងរាងកាយ របស់លោក​​អ្នកបានទៀតផង។
៥- ហាត់ធ្វើសមាធិ យ៉ាងហោចណាស់​​ឲ្យបាន ៥នាទីក្នុងមួយថ្ងៃ។ សមាធិជាកត្តាសំខាន់ ក្នុងការប្រឆាំងនឹង​អារ​ម្មណ៏​ពីខាងក្រៅ មិនតែប៉ុណ្ណោះ​សមាធិ អាចជួយសម្រួល​​ដល់ដំនើរការ និងចង្វាក់បេះដូងបាន​​ល្អជាប្រក្រតី។
៦- ឧស្សាហ៏យកសរសៃខ្សែតូចៗ ដុសខាត់​​ធ្មេញឲ្យបានរៀងរាល់ថ្ងៃ ដើម្បី​​កម្ចាត់អាហារ ដែលសេសសល់​ពីការដុស​នឹងច្រាស ព្រោះកម្ទេចអាហារ​​ទាំងនេះ ជាប្រភពនៃជំងឺ​​រលាកអញ្ចាញធ្មេញ និងពុកធ្មេញ ហើយធ្វើឲ្យមាត់មាន​ក្លិន​ស្អុយ​ទៀតផង។
៧- លើកជើងមកដាក់ស្មើនឹងដើមទ្រូង រាល់ថ្ងៃមុនពេល​​ចូលគេង ដើម្បីជួយសម្រួល​​ដល់ ប្រព័ន្ធឈាមរត់​​បានស្រួល និងស្មើល្អ៕ (ប្រភព៖ដើមអម្ពិល)



 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម