មាន​កូន​ហើយ ប្រយ័ត្ន​ឧស្សាហ៍​ឈ្លោះ​គ្នា​

 
 

​កូន គឺជា​ការដូ​មួយ​អស្ចារ្យ​ដែល​ទេវតា​ប្រទាន​អោយ​ឪពុក​ម្តាយ​គ្រប់ៗ​រូប​។ ភាគច្រើន ការ​មាន​កូន​អាច​ក្លាយទៅជា​រឿង​ពិបាក​មួយ ហើយ​អ្នក​ប្រហែល​ជា​គិតថា ក្រោយ​ពី​សម្រាលកូន​រួច វា​នឹង​ធ្វើអោយ​អ្វីៗ​កាន់តែ​ពិបាក​លើស​ដើម​ទៀត​ផង​។ ប៉ុន្តែ សូម​រង់ចាំ​បន្តិច ព្រោះ​យើង​អាច​ជួយ​អ្នកដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​បាន​។

​មាន​បញ្ហា​ច្រើនណាស់​ដែល​អាច​រំខាន​ដល់​ឪពុកម្តាយ​ក្រោយ​ពី​សម្រាលកូន​រួច​។ វា​ហាក់បីដូចជា​អាច​ធ្វើអោយ​អ្នក​នឿយហត់​ច្រើន ហើយ​ពេល​ថ្ងៃ​ហាក់បីដូចជា​មិន​ព្រម​ចប់​អោយ​លឿន​សោះ ប៉ុន្តែ អ្នក​កុំអាល​អស់សង្ឃឹម​អី ព្រោះ​អ្នកនឹង​ទទួលបាន​ស្នេហា​ដ៏​ល្អ​ដូចដើម​ដដែល ទោះបីជា​មាន​កូន​ហើយ​ក៏​ដោយ​។

​និយាយប្រាប់​គ្នា​
​ភាគច្រើន បញ្ហា​ដែល​ពិបាក​នឹង​ត្រូវ​បាន​ដោះស្រាយ ក្រោយពេល​និយាយប្រាប់​គ្នា​រួច​។ មិន​ត្រូវ​បណ្តោយអោយ​បញ្ហា​ដ​ក់ជាប់​ក្នុង​ខួរក្បាល​អ្នក​រហូត​ឡើយ ហើយ​ការ​និយាយប្រាប់​គ្នា​ទៅវិញទៅមក​ក៏​ជា​រឿង​មួយ​អាច​រំសាយ​ទុក្ខលំបាក​ដែរ​។ ឪពុក​ម្នាក់​ប្រហែលជា​បារម្ភ​អំពី​អនាគត​ដ៏​ល្អ​សម្រាប់​កូន​របស់​ខ្លួន ជា​ពិសេស​ទាក់ទង​នឹង​ការផ្គត់ផ្គង់​លុយកាក់​តែម្តង ចំណែកឯ​ម្តាយ​វិញ​ប្រហែលជា​បារម្ភ​អំពី​សុវត្ថិភាព​របស់​កូន​ខ្លួនឯង​ដែល​រប៉ិលរប៉ូច​ផងដែរ​។ ដូច្នេះ មិន​ត្រូវ​អោយ​ស្នេហា​របស់​អ្នក​ធ្លាក់​ក្នុង​អន្លង់​តានតឹង​ពេក​នោះ​ទេ តែ​អ្នក​ក៏​គួរតែមាន​ការប្រុងប្រយ័ត្ន​អោយបាន​ច្រើន​វិញ​ទើប​ជា​ការល្អ​។

​រក​ពេលវេលា​នៅ​ជាមួយគ្នា​
​វា​ពិតជា​រឿង​មួយ​ពិបាក​ខ្លាំងណាស់​ក្នុង​ការរក​ពេលវេលា​នៅ​ជាមួយគ្នា នៅ​ពេល​កូន​របស់​អ្នក​កំពុងតែ​យំ​តាមតែ​ចិត្ត​គេ​ចង់​ពេញ​មួយ​ថ្ងៃ​នោះ​។ ដូច្នេះ ចូរ​ចំណាយ​ពេលវេលា​ខ្លះ​សម្រាប់ប្តី ឬ​ប្រពន្ធ ជា​ពិសេស​ធ្វើ​យ៉ាងណា​អោយ​ពេលវេលា​ដែល​អ្នកចំណាយ​នោះ​មាន​គុណភាព និង​សេចក្តីសុខ​បំផុត​។ នៅ​ពេល​អ្នក​អាច​ធ្វើ​បែប​នេះ​បាន មានន័យ​ថា​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​នឹង​កាន់តែ​ល្អ​ជាង​មុន​ថែម​មួយកម្រិត​ទៀត ជា​ពិសេស​ពេល​នៅ​ជាមួយ​សមាជិក​ថ្មី​ម្នាក់​នោះ​។

​ភាពស្និទ្ធស្នាល​
​វា​ប្រហែលជា​មាន​ការលំបាក​តិចតួច​ដែរ​ក្នុងការ​រួមភេទ​គ្រប់​ពេលវេលា​នោះ ប៉ុន្តែ អ្នក​ក៏​អាចបង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​តាមរយៈ​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ផង​ដែរ​។ ភាពស្និទ្ធស្នាល​ដ៏​រ៉ូ​ម៉ែន​ទិច​បំផុត គឺ​ភាពស្ងប់ស្ងាត់​ដែល​ផ្តល់​នូវ​ផាសុខភាព​។ នៅ​ពេល​អ្នក​ទាំងអស់​គ្នា​មាន​ផាសុខភាព ឬ​សប្បាយចិត្ត​ក្នុងការ​ធ្វើ​អ្វីមួយ​ហើយ វា​ច្បាស់​ជា​នឹង​គ្មាន​អ្វី​អាច​មក​រំខាន​ដល់​ភាពស្និទ្ធស្នាល​អ្នក​បាន​ទៀត​ទេ​។ ដូច្នេះ អ្នក​គ្រាន់តែ​នៅ​ជាមួយគ្នា ថ្នាក់ថ្នម​គ្នា និង​មើលថែរក្សា​កូន​ដែល​ទើប​នឹង​កើត​នោះ​ជាមួយ​គ្នា ... វា​ពិតជា​មានក្តី​សុខ​ជា​មិន​ខាន​ទេ​។

អត់ធ្មត់​
​ភាព​អត់ធ្មត់ គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការរស់នៅរ​បស់​មនុស្ស​គ្រប់រូប​។ មនុស្ស​យើង​ចូល​ចិត្ត​ចង់​បាន​អ្វីមួយ​ដែល​លឿន​តាម​ចំណង់ ប៉ុន្តែ ចូរ​ចងចាំ​ថា កូន និង​ស្នេហា​របស់​អ្នក​មិន​មែន​ជា​អ៊ី​ន​ធើ​ណែ​ត ឬ​រត់​ភ្លើង​ក្រោម​ដី​ដែល​មក​ដល់​តាម​ការកំណត់​ឡើយ​៕

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម