គន្លឹះធ្វើឲ្យ Android Phone អាចអាន និងវាយភាសាខ្មែរ
ចម្ងល់ និងសំនួរនៅតែបន្តមានចំពោះបញ្ហាតំឡើងពុម្ពអក្សរលើទូរស័ព្ទ Android ។ បន្ទាប់ពីបានអានអត្ថបទមុន ដែលនិយាយអំពីការតំឡើងកម្មវិធីភាសាខ្មែរដោយពុំចាំបាច់ត្រូវការតំឡើងពុម្ពអក្សរខ្មែររួមមកមិត្តអ្នកអានមួយចំនួននៅតែមានមន្ទិលសង្ស័យថា តើហេតុអ្វីគាត់មិនអាចអានភាសាខ្មែរលើ Browser ឬលើ Facebook? ថ្ងៃនេះសំបុកអាយធី នឹងដោះស្រាយចម្ងល់របស់លោកអ្នក ។ រូបខាងក្រោមនេះ បង្ហាញពីការដែលមិនបង្ហាញពុម្ពអក្សរខ្មែរលើ Facebook៖
ដើម្បីដោះស្រាយបញ្ហានេះ លោកគ្រាន់តែតំឡើង File Khmer.apk ដែលនឹងទៅភ្ជាប់នៅ Display ដោយស្វ័យប្រវត្តិ ។
បញ្ជាក់៖ គន្លឹះនេះ ដំណើរការតែជាមួយទូរស័ព្ទ Android កំណែប្រែពី 4.1 ឡើងទៅតែប៉ុន្នោះ ។ ចំពោះកំណែប្រែចាស់ជាងនេះ អាចនឹងមិនដំណើរការត្រូវព្យាង្គតួអក្សរឡើយ ។
ដើម្បីអានភាសាខ្មែរ
ជាដំបូង៖ សូមទាញយក និងតំឡើងកម្មវិធី Khmer.apk
បន្ទាប់ពីចុចលើតំណភ្ជាប់ខាងលើ ដើម្បីទាញយកហើយមក លោកអ្នកនឹងទទួលបានសារព្រមានពីការប្រើប្រាស់កម្មវិធីគ្មានប្រភេទ (Unknown Source) ប្រសិនបើលោកអ្នកមិនទាន់អនុញ្ញាតឲ្យតំឡើងពីគ្រប់ប្រភេទទេ ។
សូមចុចលើ Settings ដើម្បីកំណត់យក Unknown Sources ទើបអាចតំឡើងកម្មវិធីនេះបាន ។
ចំណាំ៖ ការប្រើ Unknown Source ចំពោះតែកម្មវិធីនេះ តែប៉ុន្នោះ ។ ចំពោះកម្មវិធីដទៃសូមប្រុងប្រយ័ត្នមុននឹងប្រើប្រាស់ ។
ជំហានទី២៖ តំឡើងកម្មវិធី Khmer.apk
បន្ទាប់ពីអនុញ្ញាតឲ្យតំឡើងរួចមក លោកអ្នកនឹងទទួលបានផ្ទាំងតំឡើង ។
ជំហានទី៣៖ កំណត់បង្ហាញពុម្ពអក្សរ Khmer
សូមចូលទៅកំណត់ Display ឲ្យបង្ហាញពុម្ពអក្សរជំនួសឲ្យ ពុម្ពអក្សរបរទេសដែលមានស្រាប់ពេលទិញទូរស័ព្ទដំបូង ។ ចូលទៅ Settings => Display => Font Style ។
ជាចុងក្រោយ ក្រោយពីតំឡើង និងអនុវត្តន៍បានគ្រប់សព្វហើយ សូមសាកល្បងបើក Browser ឬ Facebook ហើយពិនិត្យពុម្ពអក្សរឡើងវិញ ។ លោកអ្នកប្រហែលជានឹងទទួលបានលទ្ធផលដូចរូបខាងក្រោម៖
ដើម្បីសរសេរភាសាខ្មែរ
មិនសូវជាខុសប្លែកពីការអានប៉ុន្មានទេ លោកអ្នកអាចសរសេរភាសាខ្មែរលើទូរស័ព្ទ Androird បានដោយគ្រាន់តែតំឡើងកម្មវិធី Khmer Standard Keyboard គឺជាការស្រេច (អាស្រ័យលើកំណែប្រែ Android ផងដែរ) ។
ជំហានទី១៖ តំឡើងក្តារចុច – Khmer Standard Layout
បន្ទាប់ពីទាញយកតាមតំណភ្ជាប់ខាងលើ លោកអ្នកអាចតំឡើងក្តារចុចនេះ ដោយងាយស្រួលតាមរូបខាងក្រោម៖
ជំហានទី២៖ បន្ថែម និងប្តូរក្តារចុចមក Khmer Standard Keyboard
ជាធម្មតាក្តារចុចដែលភ្ជាប់មកស្រាប់គឺឈ្មោះ Samsung Keyboard ។
ដើម្បីបន្ថែម និងប្តួរក្តារចុចនេះបាន លោកអ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោម៖
- សូមចុចលើ Set up input methods រូបខាងលើ ហើយចូលទៅធីកយក Khmer Standard Keyboard ដើម្បីបន្ថែមក្តារចុចនេះទៅជាមួយក្តារចុចដទៃ
- បន្ទាប់ពីបន្ថែមហើយ លោកអ្នកនឹងទទួលបានក្តារចុចមួយថ្មី ដែលអាចសរសេរភាសាខ្មែរបានយ៉ាងល្អ ។
សេចក្តីសន្និដ្ឋាន
គន្លឺះទាំងពីរចំនុចខាងលើ អាចនឹងគ្រប់គ្រាន់សម្រាប់លោកអ្នកដែលប្រើទូរស័ព្ទ Android ដែលមានកំណែប្រែចាប់ពី 4.1 ឡើងទៅ ដោយលោកអ្នកមិនចាំបាច់ Root នោះទេ ។ ចំណែកឯអ្នកប្រើត្រឹម 2.3.6 វិញអាចនឹងមានបញ្ហាទាក់ទងនឹងការដាក់ដៃជើង ឬព្យាង្គនានាជាដើម ប្រសិនបើលោកអ្នកចង់ដាក់ពុម្ពអក្សរខ្មែរឲ្យអាន និងវាយបានត្រឹមត្រូវ អ្នកអាចរៀន Root (អាចខូចទូរស័ព្ទ បើអនុវត្តន៍ខុសបច្ចេកទេស) ឬ លោកអ្នកអាចទំនាក់ទំនងទៅហាងទូរស័ព្ទ ដែលលោកអ្នកបានទិញទូរស័ព្ទនោះក៏បាប្រភព Sombokit
មើលគួរយល់ដឹងផ្សេងៗទៀត
- អាហារដែលល្អ សម្រាប់សុខភាពសក់
- សារៈប្រយោជន៍នៃផ្លែឈើ និងបន្លែផ្សេងៗ
- មនុស្សស្រី លង់ស្រឡាញ់មនុស្សប្រុស លើចំណុចណាខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!