ឃើញ​សង្សារ​នៅ​ជាមួយ​ស្រី​ម្នាក់ គួរប្រច័ណ្ឌ​អត់​?

 
 

​មនុស្ស​គ្រប់គ្នា​លើ​លោក​នេះ​អាច​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​គ្រប់ពេល​តែម្តង ហើយក៏​អាច​ធ្វើអោយ​រឿង​នេះ​គម្រាម​គំហែង​ដល់​ស្នេហា​ពួកគេ​ដែរ​។​

ជាទូទៅ ការ​ប្រច័ណ្ឌ ជា​ចំណង់​សម្រាប់​អ្វី​មួយ​ដែល​មនុស្ស​ម្នាក់​ផ្សេងទៀត​មាន​។ អ្នក​ខ្លះ​ប្រហែលជា​ច្រឡំ​រឿងនេះ​ជាមួយនឹង​ការយកចិត្តទុកដាក់​លើ​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់ ប៉ុន្តែ តាមពិត​នោះ ការ​ប្រច័ណ្ឌ គឺជា​អារម្មណ៍​អវិជ្ជមាន​មួយ​ប៉ុណ្ណោះ​។ អារម្មណ៍​នេះ​អាច​ធ្វើអោយ​អ្នក​បាក់​ទឹកចិត្ត ហើយក៏​អាច​នាំអោយ​ស្នេហា​ប្រេះឆា​ទៀតផង​។ ដូច្នេះ ដើម្បី​អោយ​ការ​ប្រច័ណ្ឌ​មិនអាច​កើតមាន​ក្នុង​ចិត្ត​អ្នក និង​បង្ក​បញ្ហា​ដល់​ស្នេហា​នោះ អ្នក​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

យល់​ពី​អារម្មណ៍​
​ការ​ប្រច័ណ្ឌ គឺជា​អារម្មណ៍​ច្របល់​ចូលគ្នា​នៃ​ភាពភ័យខ្លាច និង​ការខឹង ដែល​បង្កឡើង​ដោយ​ការ​គម្រាម​គំហែង​នៃ​ការបាត់បង់​មនុស្ស​ម្នាក់​។ ការយល់ដឹង​អំពី​ភាព​ប្រច័ណ្ឌ និង​សញ្ញា​របស់​វា គឺជា​ខែល​សម្រាប់​ការពារ​ខ្លួនឯង​យ៉ាង​ល្អ​មួយ​។

គ្រប់គ្រង​អារម្មណ៍​
​ចូរ​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បានជា​អ្នក​កំពុងតែ​មាន​អារម្មណ៍​ភ័យខ្លាច ឬ​ខឹង​? អ្នក​អាច​សួរថា “​អ្វី​ទៅ​ដែល​ធ្វើអោយ​ខ្ញុំ​ខឹង​ទៅ​? តើ​ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវបាន​គេ​គម្រាម​គំហែង​ដែរ​ឬ​អត់​? តើ​មនុស្ស​ម្នាក់​នោះ ពិត​ជា​សង្សារ​ថ្មី​គេ​មែន​ឬ​? តើ​គេ​ពិតជា​អាច​បំបែកបំបាក់​ស្នេហា​អ្នក​ដែរ​ទេ​? តើ​នឹង​មាន​អ្វី​ប៉ះពាល់​ខ្លះ​ទៅ ចំពោះ​ការ​ប្រច័ណ្ឌ​របស់ខ្ញុំ​? ហេតុអ្វី​បានជា​ខ្ញុំ​ប្រច័ណ្ឌ​ចំពោះ​រឿង​ហ្នឹង​អញ្ចឹង​?”​។ ការយល់ដឹង​អំពី​ហេតុផល និង​ផលវិបាក​របស់​វា​នឹង​អាចជួយ​អ្នកគ្រប់គ្រង​អារម្មណ៍​បាន​យ៉ាង​ល្អ​។

ភ្លើង​ប្រច័ណ្ឌ​ប៉ះពាល់​ដល់​មនុស្ស​ជុំវិញខ្លួន​
​ចូរ​កុំ​ធ្វើខ្លួន​អាត្មានិយម​ពេក​ក្នុង​ការ​បំភ្លេច​មនុស្ស​នៅ​ជុំវិញ​ខ្លួន​អ្នក និង​អោយ​ពួកគេ​ឈឺចាប់​ចំពោះតែ​អាកប្បកិរិយា​អ្នក​។ អារម្មណ៍​ក្តៅក្រហាយ​របស់​មនុស្ស​ក្រោយពី​ទទួល​រង​ការ​ប្រច័ណ្ឌ​ពី​អ្នក​អាច​នឹង​ក្លាយទៅជា​ភាព​សាំ​ចិត្ត ក្តៅក្រហាយ និង​ខឹង​អ្នក​វិញ​បាន​។

​រៀបចំ​ការ​ប្រច័ណ្ឌ​ជាមួយ​ដៃគូ​អោយបាន​ត្រឹមត្រូវ​
​បើសិនជា​មាន​អ្វី​មួយ​ដែល​ធ្វើអោយ​អ្នក​កើត​ភ្លើង​ប្រច័ណ្ឌ ចូរ​ចំណាយ​ពេលវេលា​មួយ ដើម្បី​នៅ​ជាមួយ​ដៃគូ ហើយ​ពិភាគ្សា​គ្នា​អំពី​រឿង​ទាំងឡាយណា​ដែល​អ្នក​បារម្ភ​។ ក្នុង​ពេល​ពិភាក្សា​គ្នា មិន​ត្រូវ​ចោទប្រកាន់​ដៃគូ ឬ​ប្រាប់​គេ​ថា គេ​ជា​អ្នក​បង្កើត​ជា​ភ្លើង​ប្រច័ណ្ឌ​នោះឡើយ​។

ជឿជាក់​លើ​ខ្លួនឯង និង​ដៃគូ​
​បើសិន​ជា​អ្នក​ជឿជាក់​លើ​ខ្លួនឯង អ្នក​ប្រហែលជា​នឹង​ជឿជាក់​លើ​ដៃគូ​ដែរ​ហើយ​។ បើសិន​ជា​អ្នក​ជឿជាក់​លើ​ដៃគូ អ្នក​នឹង​មាន​ចិត្តស្ងប់ និង​ផា​សុខភាព​ជា​និច្ច​ដែរ​។ ដូច្នេះ វា​នឹង​ជួយ​បំបាត់​ភ្លើង​ប្រច័ណ្ឌ​ចេញពី​ស្នេហា​របស់​អ្នក​បាន​ទៀត​ផង​។ ចូរ​បង្កើត​ពេលវេលា​សម្រាប់​ខ្លួនឯង និង​ផ្តោត​សំខាន់​ទៅ​លើ​ខ្លួនឯង​ជំនួស​មនុស្ស​ដែល​អ្នក​ប្រច័ណ្ឌ​វិញ​ទៅ​៕ 

ប្រភព៖ Health.com.kh


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម