អាថ៍កំបាំងដែលបុរស តែងតែលាក់លៀមភរិយា
១- មានអារម្មណ៍ថា ភរិយាជាមនុស្សគូរឲ្យធុញថប់
ទោះជាពីមុនភរិយាជា “ស្ត្រីដ៏គួរឲ្យស្រលាញ់បំផុតក្នុងលោក” ក្តីប៉ុន្តែពេលរស់នៅ ជាមួយ គ្នាយូរៗទៅ គេអាចមាន អារម្មណ៍ថា អ្វីដែលគេធ្លាប់ធ្វើ ធា្លប់គិត ធ្លាប់សម្រេចចិត្ត តែម្នាក់ឯង បានយ៉ាង ឯករាជ្យ នោះ មកល់ពេលនេះ មានភរិយាកំពុង តែជ្រៀតជ្រែក និងកកូរកកាយ ក្នុងជីវិតរបស់គេ ។
២- មានអារម្មណ៍ថា ភរិយាជាដើមហេតុនៃការលំបាក
ពេលស្រលាញ់គ្នាថ្មីៗ គេបម្រើគូស្នេហ៍ យ៉ាងពេញចិត្តតែនៅពេលបាន គ្នាជាស្វាមី ភរិយាយូរៗ ទៅគេអាច មានអារម្មណ៍ថា ការមានភរិយា បានធ្វើឲ្យគេមានការលំបាក យ៉ាងធំធេង ប៉ុន្តែសុខចិត្ត ស៊ូទ្រាំ ។
៣- យកលេសការងារ ដើម្បីសេរីភាពផ្ទាល់ខ្លួន
គេអាចយកពេលការងារ ជាមូលហេតុអ្វីធ្វើឲ្យគេត្រូវ ត្រលប់មកផ្ទះ យប់ជ្រៅ ដែលធ្វើឲ្យ ភរិយាមិន មានការសង្ស័យ ឬបារម្ភ ។ ប៉ុន្តែជួនកាលក៏ត្រូវបែកការ ពេលនាងទូរស័ព្ទទៅសួរ នៅការិយាល័យ ធ្វើ របស់គេ (មិនមែនទូរស័ព្ទដៃទេ) ដើម្បីជាការពិនិត្យមើលថា តើគេនៅកន្លែង ធ្វើការមែន ឬយ៉ាងណា ?
៤- ប្រៀបធៀបភរិយា នឹងសង្សារចាស់របស់គេ
ជួនកាលគេអាចលួចគិតថា បើគេមិនស្រឡាញ់ ភរិយាសព្វថ្ងៃនេះទេ ហើយនៅ ស្រឡាញ់ គូស្នេហ៍ ចាស់ គេប្រហែលជាមាន សេចក្តីសុខ ជាងនេះដែរឬទេ ? ការសម្រេចចិត្ត រួមរស់ស្នេហា ជាមួយភរិយា សព្វថ្ងៃ ជាការសម្រេចចិត្តខុសឆ្គង ឬការត្រឹមត្រូវ ? ពេលគេខូចចិត្ត ឬក្រៀមក្រំ ដោយសារភរិយា ធ្វើឲ្យចិត្តរបស់គេ តែងតែរវើរវាយ នឹកដល់គូស្នេហ៍ចាស់ថា នាងប្រហែល ជាមិនធ្វើ ឲ្យគេក្រៀមក្រំ ដល់ថ្នាក់នេះទេ ។
៥- ធ្លាប់គិតក្បត់ចិត្តភរិយា
វាគ្រាន់តែជាការគិត ប៉ុណ្ណោះ ហើយតែងតែកើតឡើង នៅពេលដែលភ្នែក របស់គេបាន ឃើញរូប ស្រីស្អាត ត្រចៀករបស់គេ បានឮសូររឿងរ៉ាវរបស់ស្ត្រី ដែលទាក់ទាញ កាមារម្មណ៍បុរស ដែលធ្វើឲ្យ អារម្មណ៍គេ ពុះកញ្ច្រោលឡើង ។ ប៉ុន្តែនៅពេលមានភរិយា ក្បែរកាយ គេប្រហែលជា មិនគិត ផ្តេសផ្តាស ទៅរកស្ត្រីផ្សេងនោះទេ គេគិតតែពីស្វែងរក សេចក្តីសុខ ជាមួយភរិយាប៉ុណ្ណោះ ។
៦- តែធ្វើពុតជាមិន ចាប់អារម្មណ៍អើពើនឹងភរិយា
ស្ត្រីតែងតែបង្ហាញថា ខ្លួនផ្តល់ការចាប់អារម្មណ៍ គ្រប់យ៉ាងលើគូស្នេហ៍ និងតែងតែបង្ហាញ ការ ហួងហែង កង្វល់ដែលមាន ចំពោះគូស្នេហ៍ យ៉ាងច្បាស់និងមិនបាន បិតបាំងអារម្មណ៍របស់ខ្លួន ។ ប៉ុន្តែចំពោះបុរសវិញ បែរជាធ្វើឬកជាមិនអើពើ មិនខ្វាយខ្វល់ឬ មិនចាប់អារម្មណ៍ចំពោះស្ត្រី ជាគូស្នេហ៍ ខណៈដែលចិត្ត ពិតប្រាកដ របស់គេ មានការបារម្ភ និងស្រឡាញ់ភរិយាស្ទើលេប ។
៧- មានខ្ទង់សន្សំផ្ទាល់ខ្លួន
ចំពោះស្ត្រី ក្រៅពីចាប់អារម្មណ៍រូបសង្ហានឹងគុណសម្បតិ្ត ជាសុភាពបុរសរបស់ ស្វាមីហើយ ក៏ចាប់ អារម្មណ៍លើខ្ទង់ ចំណូលរបស់គេដែរ ដើម្បីធានាជីវភាពរស់នៅ ឲ្យសមរម្យ មិនខ្វះមុខខ្វះក្រោយ ។ ប៉ុន្តែបុរសខ្លះ អាចមានខ្ទង់សន្សំផ្ទាល់ខ្លួន មិនឲ្យភរិយាដឹង ដូចជាលាក់ទុក ក្នុងទីកំបាំង ភ្នែកឬបើក គណនីសន្សំនៅធនាគារ ឬធ្វើលិខិតស្នាម លាក់បាំងចំណូលរបស់ខ្លួន ដើម្បីឲ្យភរិយាទុកចិត្ត …។
៨- លួងលោម ឲ្យភរិយាទន់ចិត្តដើម្បីគេចទៅសប្បាយ
ដើម្បីផ្តល់កិត្តិយស និងផ្តល់ភាពក្រែងចិត្តចំពោះភរិយា បុរសតែងសុំយោបល់ឬការ អនុញ្ញាតពីភរិយា នៅពេលចង់ ធ្វើអ្វីមួយ ប៉ុន្តែគេដឹងថា ការសុំអនុញ្ញាតពាក្យ សម្តីច្បាស់ជាមិនទាន់ គ្រប់គ្រាន់ឡើយ គេនឹងខិតមក ជិតភរិយា បោះរង្វង់ដៃទៅក្រសោប កាយភរិយា រូចចាប់ផ្តើមប្រលោម រហូតដល់ភរិយា ទន់ចិត្ត និងយល់ព្រម ឬអាចថែមដោយពាក្យអង្វរថា “កុំយប់ជ្រៅពេកណា! អូននៅចាំផ្លូវ” ….។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
មើលគួរយល់ដឹងផ្សេងៗទៀត
- តើគួរធ្វើដូចម្តេច ទើបកូនបាត់យំ?
- ត្រឹមគេង លក់ស្រួល មួយស្របក់ ក៏អាចជួយ សម្រួលសុខភាព ល្អឡើងវិញ បន្ទាប់ពី មិនបានគេង លក់នៅ ពេលយប់
- ប្រទេសទាំង៦ដែលមាន ប្រជាជនសុខភាពល្អជាងគេ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!